ភាគទី33: អូនស្រលាញ់បង

7.1K 408 6
                                        

   មកដល់ល្ងាចជ្រេដែរហើយម្នាក់ៗគឺគ្រាន់តែសម្អាតខ្លួនហើយចុះទៅញាំអាហារពេលល្ងាចជុំគ្នា ។ សូមបញ្ជាក់ផងដែរថាដំណើរកំសាន្តលើកនេះគឺ ជុងហ្គុក ជាអ្នកចំណាយទាំងអស់ ។ ពេលដែលញាំ អាហារពួកគេបានរៀបគម្រោងសម្រាប់ការដើរកំសាន្តលើកនេះដែរ ជុងហ្គុក ប្រាប់ថានិងជួលគេអោយនាំទៅកន្លែងពេញនិយមនិងស្អាតៗ ប៉ាម៉ាក់របស់ ថេហ្យុង មិនចង់ដើរជុំគ្នាគ្រប់ពេលទេ ជុងហ្គុក ក៏រៀបចំតាមហ្នឹង ណាមួយនាយក៏ចង់មានពេលវេលាខ្លះជាមួយ ថេហ្យុង ដូចគ្នា ។
    បន្ទប់របស់លោកយាយអាចសម្រាកបាន 3ទៅ 4នាក់ព្រោះមានគ្រែធម្មតាមួយនិងគ្រែពីរជាន់មួយ ដែរគ្រែពីរជាន់នោះសម្រាប់  អ៊ែលលិ និង នេនឌី គ្រែធំលោកយាយគេងជាមួយអ្នកមីង ។ ម៉ាក់របស់ ជុងហ្គុក គេងមួយបន្ទប់ម្នាក់ឯងចំណែកប៉ាម៉ាក់ ថេហ្យុង មួយបន្ទប់ដែរ ហើយចុងក្រោយគឺបន្ទប់ពួក គេនេះហើយ ។
    "អូនចូលចិត្តសម្លេងទឹករលកណាស់"
    "បងគួរតែទិញផ្ទះនៅក្បែរសមុទ្រមួយល្អទេ?"
    "បានហើយលោកចន នេះកុំពូកែជះលុយពេក"
    "បងនិយាយពិតមែន ព្រោះអូនចូលចិត្ត"
    "យូរៗមកម្តងបែបនេះល្អជាង"
    "នោះក៏អាចជាផ្ទះលំហែរកាយដែរ"
    "ស្អប់ណាស់ អោយតែលឺនិយាយអីមិនបាន? ចង់ទិញយន្តហោះឬអត់? ពេលអូនចង់ទៅណាទៅភ្លាម ទាន់ចិត្ត" ថេហ្យុង និយាយបញ្ចួសអោយនាយតែក៏ ត្រូវបកមកវិញគាំងអស់យោបល់ ។
    "បងមានហើយ"
    "ហាស?"
    "ពិតមែន បងមានឧទ្ធម្ភាគចក្រមួយ មិនសូវប្រើប៉ុន្មានទេទាល់តែត្រូវការប្រញាប់ទៅឆ្ងាយ"
    "សរសើរពិតមែន"
    "អូនមានចំណងប្រាថ្នាអ្វីជាពិសេសទេ?"
    "អូន...ចង់ដើរលេងគ្រប់កន្លែង ហើយដើរលេង ក្រៅប្រទេសទេផង ព្រោះអូនមិនដែលទៅក្រៅប្រទេសនោះទេ"
    "អោយតែជាបំណងប្រាថ្នារបស់អូន បងព្រម"
    "លោកចន និយាយពិតមែនហេស?"
   "បងមិនកុហកទេ"
    "អ៊ួយ...លោកចនរបស់អូន គួរអោយស្រលាញ់ បំផុត" ថេហ្យុង អោបករនិងថើបនាយទៀតផង មួយរយៈពេលក្រោយមកនេះនាយទទួលបានភាពស្នឹត ស្នាលខ្លាំងជាមួយ ថេហ្យុង នេះជាអ្វីដែលនាយចង់បាន អាចនិយាយគ្នាគ្រប់រឿង អាចអោបថើបគ្នាពេលណាក៏បាន ទីណាក៏បានបែបនេះហើយ ។

    ព្រឹកដំបូងនៅ ជេជូ ថេហ្យុង ទៅបន្ទប់ អ៊ែលលិ ដើម្បីរៀបចំខ្លួនអោយនាងតូច របស់ប្រើប្រាស់នាង នៅជាមួយគេទាំងអស់គេបានរៀបចំដាក់កាបូបតូច ផ្សេងគ្នាជាមួយរបស់ប្រើប្រាស់របស់គេនិង ជុងហ្គុក ផង ។
    នេនឌី ជាអ្នកគ្រងសក់អោយ អ៊ែលលិ ចំណែក ថេហ្យុង ជាអ្នកលាប Skincare អោយនាង ។ លោក យាយនិងអ្នកមីងអង្គុយមើលទាំងញញឹម គាត់សប្បាយចិត្តដែល ថេហ្យុង យកចិត្តទុកដាក់និងក្មេង ដែលមិនមែនជាសាច់ឈាមរបស់ខ្លួនបានយ៉ាងល្អ បែបនេះ ។
    "ថេហ្យុងហា៎ លាបឡេអស់នេះអោយក្មេងមិនប៉ះ ពាល់ទេមែនទេ?" លោកយាយ ឃើញថាមានរបស់ ច្រើនគាត់ខ្លាចខូចមុខក្មេង ព្រោះកាលជំនាន់គាត់ ទាល់តែធំក្រមុំបានអាចប្រើម្សៅបាន ។
    "អត់ទេលោកយាយ វាផលិតឡើងសម្រាប់ស្បែក ក្មេង ឡេនេះការពារកម្តៅថ្ងៃ ក្រេមក៏ជាប្រភេទក្រេមសម្រាប់ក្មេងដែរ ខ្ញុំបានសួរពីរបៀបប្រើប្រាស់ រួចហើយ លោកយាយកុំបារម្ភអី"
    "ឃើញទេម៉ាក់ ថេហ្យុង គេពិនិត្យគ្រប់ជុងជ្រោយ ហើយដូច ជុងហ្គុក អញ្ចឹង"
    "ពេលមកវិញត្រូវលាងមុខចេញអោយបានស្អាត នេនឌី នេះហ្វូមលាងមុខរបស់ អ៊ែលលិ នាងគឺជាអ្នក ចាត់ចែង"
    "ចាស៎លោកប្រុស"
    "រួចហើយ" ថេហ្យុង ទាញទូរសព្ទមកថតរូប អ៊ែល ទុកនាងតូចគ្រាន់តែញញឹមយ៉ាងស្រស់ស្អាត ។
    "រួចរាល់ឬនៅ? ចុះទៅញាំអាហារពេលព្រឹក" ជុងហ្គុក បានចូលមកហៅពួកគេ ។
    "រួចហើយលោកប៉ា"
    "អា៎...ព្រះនាងតូចរបស់ប៉ាស្អាតណាស់ តោះយើង" ជុងហ្គុក កាន់ដៃ អ៊ែលលិ ទៅមុន ថេហ្យុង នៅផ្តាំ នេនឌី បន្ត ។
    "កាបូបនេះមាន Skincare របស់ អ៊ែលលិ ទាំងអស់ដាក់ចូលកាបូបធំនេះជាមួយសម្លៀកបំពាក់ពីរ ឈុតសម្រាប់ អ៊ែលលិ កាន់យកទៅជាមួយផង"
    "ចាស៎ លោកប្រុស" នេនឌី ធ្វើតាមបញ្ជាររបស់ ថេហ្យុង នាយតូចចុះទៅមុន នេនឌី តាមទៅក្រោយ គេ ។ មើលចុះ ថេហ្យុង លើសមនុស្សស្រីមួយចំនួន ទៅទៀត គ្រប់យ៉ាងត្រូវតែរៀបរយបំផុត មិនអោយ មានខ្វះចន្លោះឡើយ ។

តាមស្នេហ៍ ថែបេះដូង (completed)Où les histoires vivent. Découvrez maintenant