ថ្មីៗនេះ ជុងហ្គុក បោះទន់លើគម្រោងថ្មីនាយក៏បាន បណ្តាស់ទន់លើក្រុមហ៊ុនទឹកអប់ល្បីមួយដែរ ហើយមានគម្រោងបើកក្លឹបកំសាន្តបែបស្តង់ដារស្រប ច្បាប់មួយកន្លែងទៀត តាមទីផ្សារនិងជាតម្រូវការ មនុស្សភាគច្រើន កន្លែងនាយរកសុីច្បាស់ណាស់ជា កន្លែងរកលុយបានច្រើន នាយស្គាល់គេច្រើនជាពួក រកសុីជំនួញធំច្រើនដូចគ្នា ។
"រឿងក្លឹបសាខាថ្មីនោះ យើងចូលហ៊ុនពាក់កណ្តាល" ជុងហ្គុក
"យល់ថាឯងជាមិត្ត តាមពិតទៅយើងទុកវាអោយប្រពន្ធយើងគ្រប់គ្រងទេ" មីនហ្យូ
"អើយណាបើឯងទុកអោយប្រពន្ធឯងចាំយើងអោយប្រពន្ធយើងដែរ" ជុងហ្គុក
"ចុះឯងវិញ សុឺងឆូល លឺថាឯងជិតរៀបការហើយ?" មីនហ្យូ
"ខាងគេមិនទាន់ចង់ អត់ទេគឺគេមិនចង់តែម្តង" សុឺងឆូល
"គ្រែងជាគូរដណ្តឹង? មិនចង់រៀបការភ្ជាប់ពាក្យជា មួយគ្នាធ្វើអី?" ជុងហ្គុក
"ប៉ាម៉ាក់ភ្ជាប់តាំងពីកូននៅក្នុងផ្ទៃ ពិនិត្យថាស្រីៗ ហើយកើតមកប្រុស គាត់ថាផ្តាច់ក៏ផ្តាច់ចុះធំៗអស់ ដំបូងយើងផ្តាច់ទៅហើយ តែពេលឃើញមុខក៏មាន និស្ស័យ" សុឺងឆូល
"និស្ស័យឆ្គួតឡប់នេះធ្វើអោយយើងចង់ឆ្គួតទៅ តាមហើយ មិនដឹងជានិស្ស័យស្អីទេទៅស្រលាញ់ មនុស្សដែលគេមិនចូលចិត្តខ្លួនទៅវិញ" ជុងហ្គុក អស់ សំណើចនិងខ្លួនឯងនឹកឡើងតាមស្រលាញ់គេ គេកាន់តែមិនចូលចិត្តខ្លួនតែនាយមានៈចង់យកគេអោយទាល់តែបាន ។
"ស្តាប់ទៅមិនទំនងសោះ ឯងពោះម៉ាយគេស្ទាក់ ស្ទើអញ្ចឹងហើយ" មីនហ្យូ
"ឯងប្រញាប់រៀបការទៅ អាយុច្រើនហើយ" ជុងហ្គុក
"សួរគេសិន គេនៅក្មេងពិបាកប្រដៅណាស់ ចូលចិត្តតែរករឿងផ្តាច់ពាក្យ ថាឃើញយើងនៅជាមួយ ស្រីរហូត" សុឺងឆូល
"ប្រពន្ធយើងមិនអីទេ...ងាយៗ បើយើងអត់ខូចផង" មីនហ្យូ
"កោតតែឯងអោយគេមកមើលក្លឹប?" សុឺងឆូល
"ឯងមើលងាយ? វ៉ុនវូ មិនមែនធម្មតាទេ គេស្លូតតែ ចំពោះមុខគ្រប់គ្នាមិនមែនយើង" មីនហ្យូ
"ចុះឯង ជុងហ្គុក?" សុឺងឆូល
"យើងយ៉ាងម៉េច? ទៅមុនហើយមាន ការងារបន្ត" ជុងហ្គុក ថាហើយក៏ងើបទៅមុន នាយក៏ពិបាកចិត្តដែរ មើលទៅមិនបាច់រៀបការស្អីទេ ខ្វះអីមនុស្សចង់បាន នាយតែនាយមិនទុកចិត្តអោយគេមកមើលថែកូនស្រី របស់នាយតែប៉ុណ្ណោះ ។
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក
