ភាគទី35: ខានជួបគ្នាយូរហើយអូន សម្លាញ់?

5.9K 380 7
                                        

ត្រលប់មកពីដើរលេងវិញ អ៊ែលលិ ទទួលបានការ មើលថែយកចិត្តទុកដាក់ពី ថេហ្យុង បានយ៉ាងល្អ ពួកគេអាចចុះសម្រុងគ្នាពីមួយថ្ងែទៅមួយថ្ងៃ ទំនាក់ ទំនងមិនទាន់ជាល្អអីណាស់ណាទេព្រោះ អ៊ែលលិ តែងតែរំខានពួកគេពេលកំពុងកៀកកើយគ្នា ។ ធម្មតា នៅផ្ទះទំនេរដែរ ថេហ្យុង មកឃើញ ជុងហ្គុក នៅអង្គុយលើសាឡុងម្នាក់ឯងក៏ចូលទៅអោបទៅអង្គុយ លើឬទៅគេងជាមួយអីបែបហ្នឹង តែ អ៊ែលលិ ក៏ជ្រែក ខ្លួនមកអោបថើបប៉ារបស់គេដូចគ្នា តែរឿងមួយដែល ត្រូវគ្នានោះគឺហាមមិនអោយអ្នកណាមកស្នឹតស្នាលជាមួយ ជុងហ្គុក បានឡើយ ។
ជុងហ្គុក ជូន អ៊ែលលិ ទៅចូលរៀនសាលាតន្ត្រី ដោយនាំ ថេហ្យុង ទៅជាមួយផងថ្ងៃក្រោយមកនោះ គេនិងអាចជូន អ៊ែលលិ ទៅសាលាតន្ត្រីជំនួសនាយ បាននោះអី ។ សាលារៀននៅម៉ោង 2រសៀលរៀង រាល់ថ្ងៃចុងសប្តាហ៍ហើយចេញនៅម៉ោង 5នោះជា ពេលវេលាដែលពួកគេទៅទទួល អ៊ែលលិ ចេញពី សាលានិងបន្តនាំគេទៅដើរលេងមុននិងទៅផ្ទះ ។
ការដែលនាំគេទៅដើរលេងខាងក្រៅដោយមិន បាច់ទាមទារវាជាការជួយរំសាយដល់ខួរក្បាលក្មេង កុំអោយស្ត្រេសតែរឿងរៀន ការផ្តល់នូវក្តីស្រលាញ់ និងការមើលថែល្អជាមួយពាក្យសម្តីប្រៀនប្រដៅល្អ ទន់ភ្លន់ ជាការជំរុញទឹកចិត្តអោយក្មេងរីករាយហើយខំប្រឹងរៀនទៀតផង ។

ល្ងាចនេះនៅសួនច្បារក្បែរស្ពានទន្លេហានទីនេះ ពេលល្ងាចមានមនុស្សមកច្រើនបែបពិចនិចជាគ្រូសារ ជាគូរស្នេហ៍ មិត្តភក្តី ចាស់ៗមកហាត់ប្រាណអី បែបនេះ អ៊ូអ៊រហើយវាជាចំណូលចិត្តក្មេងៗផង ។
ពួកគេមានកម្រាលក្រាលអង្គុយលើស្មៅមានអាហារនិងភេសជ្ជៈមកជាមួយផង អង្គុយលើកម្រាល បីនាក់មើលគេឯងដើរទៅមកៗ ។
អ៊ែលលិ ឯណេះមើលចំក្មេងស្រីវ័យស្របាលខ្លួន ដែលកំពុងរត់ដេញចាប់ប្អូនប្រុសរបស់គេមើលទៅ សប្បាយណាស់ប្រសិនបើគេមានប្អូនអោយរត់ដេញ ចាប់បែបនេះដែរ?
"អ៊ែលលិ បែរមកខាងនេះថតរូបជាមួយប៉ា អ៊ែល...អ៊ែលលិ កូន?"
"ចាស៎ លោកប៉ា?"
"មើលអី? នេះថតរូបជាមួយប៉ា អោយលោកពូថត អោយម៉ោះ"
"ចាស៎..." អ៊ែលលិ ងើបទៅអង្គុយលើភ្លៅរបស់ ជុងហ្គុក ថេហ្យុង មាន Camera ក្នុងដៃអាចថតរូបភ្លាមបានរូបជាសន្លឹកភ្លាមៗ
"1! 2! 3! អា៎...ស្អាតណាស់"
"អូនថតជាមួយដែរមក"
"ខិតបន្តិចទៅ" ថេហ្យុង ចូលមកអង្គុយកៀកនិង នាយថតរូបជាមួយគ្នាបានប៉ុន្មានសន្លឹកដែរ ថេហ្យុង រៀបវាលើកម្រាលហើយថតផុសនៅក្នុង Instagram របស់គេខ្លះដែរ ក្នុង Instagram របស់គេមានរូបគេជា មួយនាយច្រើនណាស់ ជុងហ្គុក ក៏មានខ្លះដែរដោយ សារនាយមិនសូវជាចូលចិត្តលេងប៉ុន្មានទេ ។
"លោកប៉ាៗ"
"បាទ?"
"នោះៗ អូនតូចនោះគួរអោយស្រលាញ់ណាស់ ឡើងម៉ាប់ៗ" អ៊ែលលិ ចង្អុលទៅក្មេងដែរនាងអង្គុយ មើលជាយូរហើយនោះប្រាប់នាយ ។
"មែនហើយ គួរអោយស្រលាញ់ណាស់មើលគេ រត់ចុះ អា៎...មានបងស្រីទៀតផង"
"អ៊ែល ក៏ចង់ដេញចាប់ប្អូនដែរ លោកប៉ា"
"ហាស? កូននិយាយពិតមែនហេស? ចង់មានប្អូន? មិនខ្លាចប៉ាស្រលាញ់ប្អូនជាងទេឬ?"
"បើប៉ាស្រលាញ់ប្អូនជាង អ៊ែល តាមស្រលាញ់ប្អូន អោយច្រើនជាលោកប៉ាទៀត ចាំមើលទៅ"
"ហាសហា៎...ប៉ានិងរកប្អូនអោយកូន តែបានឬអត់ ប៉ាអត់ធានាទេ"
"អត់ក៏អត់ចុះ អ៊ែល មានប៉ា មានលោកពូ មានមិត្ត នៅសាលា អ៊ែល រត់លេងជាមួយពួកគេក៏បាន"
"អ៊ែលលិ របស់ប៉ាគួរអោយស្រលាញ់បំផុត" ជុងហ្គុក អោបក្រសោបកូនស្រីស្រស់ស្អាតរបស់ខ្លួន លួចញញឹមទៅកាន់ ថេហ្យុង ស្តាប់លឺថា អ៊ែលលិ ក៏ចង់មានប្អូនដែរគេនិងមិនរុញរាចំពោះរឿងនេះទៀត។

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now