ភាគបញ្ចប់...💕

11.4K 551 18
                                        

   មិនមែនថាសុខៗ ជុងហ្គុក ទៅសាលានោះទេ ហើយនាយក៏មិនទទួលបានការហៅពីនរណាម្នាក់ អោយទៅទីនោះដែរ គឺពេលដែលនាយចេញពីការិយាល័យជិះកាត់មុខសាលានាយបានឃើញឡាន របស់ ថេហ្យុង បត់ចូលសាលាទើបនាយទៅតាម ហើយក៏មិនចូលរួមដែរត្រឹមឈរស្តាប់នៅខាងក្រៅ តែប៉ុណ្ណោះ ។ គិតសព្វៗទៅកូនស្រីនាយម្នាក់នេះពិត ជាខ្លាំងមែនដែលអាចវាយសិស្សប្រុសម្តងដល់ទៅពីរ នាក់ព្រះអើយ ។
    គិតសុខៗពួកគេក៏នាំគ្នាចេញមកបានជានាយធ្វើជា កាចដាក់ពួកគេ ។
    មកដល់ផ្ទះតែ ថេហ្យុង ទេព្រោះ អ៊ែលលិ មិនត្រូវ បានអនុញាតិអោយមកផ្ទះទេនៅរៀនធម្មតា ។ តាមផ្លូវ ថេហ្យុង ប៉ប៉ាច់ដាក់នាយរហូតរឿងដែល លាក់លាមនិងនាយតែនាយមិនតបចាំទាល់តែដល់ផ្ទះសឹមនិយាយគ្នា ។
    "និយាយមករឿងវាយ៉ាងម៉េច?"
    "ដូចដែលបងលឺ អូនបាននិយាយហើយបងគួរតែ សប្បាយចិត្តដែលកូនស្រីបងពូកែបែបនេះ"
    "ឥឡូវធ្វើអ្វីលាក់លៀមបងទៀត?"
    "អាណិត អ៊ែលលិ នាងខ្លាចបងណាស់ អូនក៏... ខ្លាចបងដែរ"
    "ហុឹស...ខ្លាចបង? ខ្លាចថាបងនិងចាត់ការអូនយ៉ាងម៉េចចំពោះរឿងនេះ?"
    "ចាត់អី? អូនមិនបានធ្វើខុសអីសោះ អ៊ែលលិ ធ្វើបានល្អ នាងការពារអូនដូច្នេះអូនការពារនាងវិញ បងគួរតែចាត់ការក្មេងៗអស់នោះទើបត្រូវ"
    "ហ៊ើយ...ពិតជាអស់ពាក្យនិយាយមែន យ៉ាងណាអូនគួរតែលួចប្រាប់បងមួយម៉ាត់"
    "ប្រាប់យ៉ាងម៉េចទៅ..? អូ៎...បងសម្លាញ់គឺ អ៊ែល លិ មានរឿងវាយគ្នានៅសាលា នាងមានរបួសហើយ មើលចុះៗ បងច្បាស់ជាទៅសម្លាប់ពួកក្មេងៗអស់នោះតែប៉ះព្រះនាងតូចរបស់បងជាមិនខាន"
    "ពិតជា...យ៉ាងណា"
    "បានហើយលោកប្តី អាយ៉ាងណារបស់បងក៏មិនអាចកែប្រែអ្វីបានដែរ ខាងនោះគេសុំទោសហើយ អីដែលសំខាន់គឺកូនបងទេដែលវាយគេមុន អូនទើប អស់និយាយ ដោយសារតែបងចេះតែញ៉ោះកូនអោយនាងទៅរៀនតៃខ្វាន់ដូរ នេះហើយលទ្ធផល អនគតច្បាស់ជាវាយប្តីចូលពេទ្យជាមិនខានទេ"
    "នោះជាកម្មអនាគតស្វាមីនាង បងមិនទទួលខុស ត្រូវទេ"
    "ឃើញទេៗ បងក៏ណាស់ដែរ"
    "បានហើយ បងមិនប្រកែកទៀតទេ កុំអោយតែ មានរឿងលេចចេញទៅក្រៅទៅបានហើយ"
    "បើមានទុកអោយសាលាទទួលខុសត្រូវទៅ អូនទៅរកកូនសិនហើយ"
    "មែនហើយកូន...តែអូនមិនទៅធ្វើការទេ?"
    "បងកាន់តែចាស់ហើយ បងមិនដឹងថាការងារអូន យ៉ាងម៉េចទេ? តាចាស់នេះ" ថេហ្យុង ថាហើយក៏ដើរ ចេញទៅរកកូន ប្រហែលជានៅខាងក្រោយផ្ទះជាមួយលោកយាយគេហើយ ។ តាមពិតគេមិនចង់ អោយម៉ាក់គេពិបាកមើលកូនអោយគេទៀតទេ តែគាត់ថាមានចៅប្រឡែងគាត់មិនអប្សុក គាត់មិនហត់និងមើលគេទេគាត់សប្បាយចិត្តដែលមានអ្នក នៅជាគ្នានឹងគាត់ទៅវិញ ។
   
    ខួបកំណើតអាយុ 5ឆ្នាំរបស់ ជូយ៉ុង ឆ្នាំនេះពួកគេ បើកឡានទៅខ្លួនឯងអាចនិងមកវិញពេលយប់ផង ។ ដើម្បីភាពស្នឹតស្នាលងាយស្រួល ជុងហ្គុក ស្មគ្រ័ចិត្ត បើកឡានទៅដោយមានអ្នកតាមពីក្រោយឡានផ្សេងគ្នា ។
    ថេជុង នៅក្នុងឡានយូរកើតធុញទៅមុខទៅក្រោយមិនឈប់ រករឿងតែ ថេហ្យុង ជាពិសេសតែម្តង ។
    "ប៉ាៗ ថេជុង ចង់ញាំនំ"
    "អោយបងស្រីយកអោយញាំ"
    "អត់ទេ អោយប៉ាៗវិញ"
    "ក៏បាន អ៊ែលលិ អោយនំមួយកញ្ចប់មក"
    "នេះប៉ា" អ៊ែលលិ ហ៊ុចនំអោយ ថេហ្យុង គេក៏លើកអាល្អិតនោះទៅអង្គុយលើភ្លៅ ។
    "ញាំនំហើយនៅអោយស្ងៀម" ថេហ្យុង បង្គាប់ ហើយ ថេជុង ក៏ស្ងាត់បានបន្តិចចាប់ផ្តើមរញ៉េរញ៉ៃ ជុងហ្គុក វិញម្តង ។
    "ប៉ាចុះ...ប៉ាៗចុះ"
    "ចុះទៅណាកូនឡានកំពុងបើក?"
    "ចុះពីប៉ា ថេជុង ចង់ទៅអង្គុយជិតបងស្រី"
    "ចុះនំ?"
    "អត់ញាំហេ..." ថេជុង ថាហើយ ថេហ្យុង ចង់តែ ដាក់បីដៃរាប់មួយទេ ចិញ្ចឹមកូនគេដូចមិនវេតនាដូចកូនខ្លួនឯងសោះ ស្មានថាដូច អ៊ែលលិ ខំតែចង់បាន ដល់បានមកដល់ស្វាមិនប្រហែលទេលោកអើយ ។
    ថេជុង មកអង្គុយខាងក្រោយវិញសុំមើលតុក្កតា ថេហ្យុង ក៏អោយ iPad ទៅគេមើលកុំអោយរករឿងពេក ទម្រាំទៅដល់ក៏យូរដែរ ។
    "ថេហ៍ អូនលើកទូរសព្ទហ៊ុចអោយបងបន្តិច"
    "ចាំអូនលើក បងបើកឡានទៅ" ថេហ្យុង លើក និយាយរឿងការងាររបស់ ជុងហ្គុក គេអាចនិយាយ បានវាមិនទាស់ខុសអីទេ ។
    "លោកអាចទៅដល់ការិយាល័យដោយផ្ទាល់ ទីតាំងនៅ THE AELLI បុគ្គលិកនិងជូនលោកទៅ មើលផ្ទះគំរូតែម្តង"
    "ប៉ាៗ..." ថេជុង បោះ iPad ទៅកៀនមករញ៉េរញ៉ៃ ថេហ្យុង ឯណេះវិញ ថេហ្យុង គ្រាន់តែលើកគេមកអង្គុយ ឯណា ថេជុង ទាញទូរសព្ទពីគេមក ។
    "ថេជុង ប៉ានិយាយការងារសិន" ថេហ្យុង យកមកវិញនិយាយគ្នាមិនទាន់ចប់ផង ។
    "មកប៉ាណាកូន កុំរំខានប៉ាៗតូច" ជុងហ្គុក លូកដៃយកកូនមកអង្គុយលើភ្លៅក៏ភ័យខ្លាចគ្រោះថ្នាក់ ដែរតែចាំអោយ ថេហ្យុង និយាយទូរសព្ទរួចរាល់សិន។
    បានអង្គុយលើប៉ាធំជាក្តីសុខហើយមិនព្រមចុះដាច់ ខាតរហូតទាល់តែត្រូវប្តូរអោយ ថេហ្យុង មកបើកជំនួសវិញហើយគេអង្គុយលើប៉ាធំយ៉ាងរំភើយ ។
    "អូនមិនដឹងថាកូនគុំនិងអូនរឿងអីទេ នៅជាមួយអូនមិនសុខ ឆ្ងល់ណាស់" ថេហ្យុង រអ៊ូខ្នាញ់ចង់អន់ ចិត្តទៀតនៅជាមួយគ្នាច្រើនសមតែតាម ឯណាតាម តែប៉ាធំ ។
    "មកពីប៉ាអត់តាមចិត្តគេដូចប៉ាធំ" អ៊ែលលិ លូកមាត់ជួយបង្ហើយ ជាមួយនាងចង់បានអីបានហ្នឹង ជាមួយ ថេជុង រាងតឹងបន្តិច តែក៏ព្រោះតែ...
    "មកពីគេទារយករបស់ខុសទំនង ប៉ាមានចិត្តអាក្រក់ឯណា?" ថេហ្យុង
    "ប៉ាៗចិត្តអាឃក់ ថេជុង ថាគេងអោបប៉ាធំដែរ ប៉ាៗ ដេញ ថេជុង ទៅគេងជាមួយម៉ាក់យាយ"
    "ពេលថ្ងៃប៉ារបស់ ថេជុង ពេលយប់ជាប៉ារបស់ប៉ាទេ ពួកយើងត្រូវបែងចែកគ្នាអោយច្បាស់"
    "ខ្ញុំចាំបានថ្ងៃដែលពួកយើងដណ្តើមគ្នាគេងអោប ប៉ាធំ" អ៊ែលលិ នឹកឡើងអស់សំណើចកាលនោះ ។
    "កាលនោះប៉ាមិនបានចង់អោបទេ គ្រាន់តែចង់ ឈ្នះឯងប៉ុណ្ណឹង តែជាមួយអាក្បាលខូចនេះមិនបានទេ មើលចុះអោបថើបពេញមួយថ្ងៃហើយ រកតាមអោបប្តីប៉ាដល់យប់ទៀត?" ថេហ្យុង រអ៊ូៗបើកឡានមិន ចង់ត្រង់ផ្លូវ ជុងហ្គុក ឯណោះសើចចង់គាំងជាប់ថ្គាមទៅហើយ ពិតជានឹកមិនដល់មែនប្រពន្ធអើយប្រពន្ធ ។

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now