ភាគទី07 : ធ្វើការថ្ងៃដំបូង

7.8K 462 3
                                        

    ថេហ្យុង បាននៅទីនេះរហូតដល់ថ្ងៃត្រង់ដោយ សារលោកយាយបានឃាត់ចង់អោយនៅញាំអាហារ ជុំគ្នា ។ ខ្សែរភ្នែកគាត់សម្លឹងមើលទៅ ថេហ្យុង ធម្មតា គាត់មិនគិតថារើសអើងប៉ុន្តែក៏មិនទាន់ថាពេញចិត្តនៅ ឡើយ មែនហើយអាចមកពីគេជាមនុស្សប្រុសទើប ពិបាកទទួលយកភ្លាមៗ តែមើលអោយច្បាស់ទៅ មុខ មាត់រូបរាងនេះមិនសមយកប្រពន្ធពិតមែន ។ បានជាស្គាល់គ្នា 2ឆ្នាំទៅហើយមានតែសមីខ្លួនគេទេដែលដឹងច្បាស់រាងខ្លួន ។
    ការញាំអាហារថ្ងៃត្រង់មិនបាននៅជុំគ្នានោះទេ ប៉ារបស់ ជុងហ្គុក ប្រាប់ថាមានណាត់ខាងក្រៅ មើលទៅអ្នកនៅក្នុងផ្ទះមិនសូវខ្វល់ខ្វាយជាមួយគាត់ ប៉ុន្មានទេ ហើយវាក៏បង្ករជាចម្ងល់ដល់អ្នកចំណូលថ្មី ដូចជា ថេហ្យុង ផងដែរ ។
    "លោក!"
    "ហឹម?"
    "ប៉ារបស់លោក មើលទៅរវល់ណាស់ ហេតុអី លោកមិនណាត់នៅថ្ងៃគាត់ទំនេរ?" ព្រោះតែឃើញ គាត់ប្រញាប់ចេញក្រៅហើយនៅមានរឿងពីព្រឹកមិញដែលគាត់និយាយថាការណាត់ពេលល្ងាច អាចនិងមិនបានចូលរួមទៀតផង ។
    "ប៉ាអត់រវល់ទេ តាំងពីក្រុមហ៊ុនក្ស័យធន់មក គាត់ពឹងលើបងទៅហើយ"
    "អញ្ចឹងតើគាត់ទៅណា? ...អូ៎មែនហើយ គាត់អាចមិនពេញចិត្តនិងខ្ញុំទើបមិនចូលរួម ខ្ញុំភ្លេចនឹកឃើញចំនុចនេះ"
    "មិនមែនបែបហ្នឹងទេ ប៉ារវល់នៅជាមួយគ្រួសារ មួយទៀតរបស់គាត់ គាត់គ្រែងចិត្តអ្នកខាងនោះជាង ម៉ាក់"
    "គ្រួសារមួយទៀត? អុ៎...មានរឿងបែបហ្នឹងផង? គាត់និងជ្រើសយកទាំងពីរ បែបនោះមិនបានទេ... បើជាខ្ញុំ ខ្ញុំមិនទ្រាំរស់នៅបែបនេះឡើយ..."
    "ចុះអូននិងធ្វើម៉េច?"
    "ច្បាស់ជាអោយជ្រើសយកមួយហើយ បើខ្វះគេ មិនបានយកគេទៅ ហើយរស់នៅរាងខ្លួន ខ្ញុំមិនមែន ជាប្រភេទអត់គេហើយរស់មិនបានទេ ខ្ញុំរស់ដោយខ្លួនឯងបាន"
    "ចុះការស្រលាញ់ និងពេលវេលា មិនស្តាយទេឬ?"
    "ស្តាយរកពុទ្ធោ? បើគេមិនស្តាយផង គេមានថ្មីទៅហើយ ទោះគេស្រលាញ់ទាំងពីរក៏ខ្ញុំមិនត្រូវការ ដែរ ខ្ញុំត្រូវការភាពត្រឹមត្រូវនិងច្បាស់លាស់"
    "ដូចជាបងធ្វើពេលនេះទេ?"
    "លោកបើសិនជាដូចប៉ាលោកនោះ សូមប្រាប់ទៅ ចុះ ខ្ញុំនិងមិនអត់ទោសអោយលោកមួយជីវិត"
   "ទោះបីជាកើតឡើងតែម្តងក៏ដោយមែនទេ?"
   "មែនហើយ! ព្រោះឧទាហរណ៍លោកមើលឃើញ ហើយបើនៅតែធ្វើក៏បានន័យថាលោកគឺអាក្រក់មិន ចេះស្កប់ស្គល់ អត់ទេៗ ខ្ញុំមិនត្រូវការឡើយ"
   "បងនិងមិនធ្វើបែបហ្នឹងទេ...សន្យា" នាយនិយាយហើយចាប់កាន់ដៃគេអង្អែលស្រាលៗ នាយជាមួយកែវភ្នែកស្រទន់ងើបមុខមើលចំនាយតូចធ្វើភ្នែកឡង់ៗនៅចំពោះមុខ ។
    "តែលោកកំពុងធ្វើ"
    "ហឹម? បងកំពុងធ្វើយ៉ាងម៉េច?"
    "លោកកំពុងស្រវ៉ាចាប់អ្នកក្រោយ ដោយប្រើគ្រប់វិធីទាំងអស់"
    "វាមិនដូចគ្នាទេ អ្នកមុនមិនស្មោះត្រង់ បងក៏ដូចជា អូនដែរ កំហុសទីមួយរបស់គេបងមិនអត់ទោសអោយ តែបងជិតដាច់បំបែកម៉ាក់កូនគេចេញពីគ្នា...យ៉ាងណាបងយល់ពីអារម្មណ៍មួយនេះ បងក៏មិនចង់អោយ ម៉ាក់នៅទ្រាំដូចគ្នា ។
    "មិនអាណិតគេបន្តិចទេ?"
    "បើបងខុស អូនអត់អាណិតបងដែរហ្នឹង?"
    "វាមិន..."
    "មិនយ៉ាងម៉េច ហឹម??" ជុងហ្គុក រុលមុខទៅកៀក ជិតនិងគេ ថេហ្យុង រហ័សថយខ្លួនទៅក្រោយយ៉ាង លឿនដែរ គេកំពុងភ័យពេលនាយមកជិត គេគេចនាយ គេខ្លាចមានរឿងដូចមិញនេះកើតឡើង ។
    រឿងមុននេះពេលដែលនៅក្នុងបន្ទប់ដែលពួកគេ សុខៗក៏ថើបគ្នា គេមិនយល់ខ្លួនឯងដែរ មាត់ថាមិនចូលចិត្តតែបែរជាបណ្តោយអោយនាយពោះម៉ាយ ម្នាក់នេះថើបតាមចិត្តទៅវិញ បើកុំតែមានមនុស្សមក មិនដឹងថាទៅដល់ណាហើយទេ ។
    "ខ្ញុំគិតថា គួរតែទៅវិញហើយ ខ្ញុំត្រូវត្រៀមរបស់ សម្រាប់ធ្វើការ" ថេហ្យុង ងើបឈរចេញពីនាយ គេមិនចង់នៅជិតៗនាយពេកទេ ។
    "ចង់ទៅណា បងជូនទៅ"
    "លោកមិនធ្វើការទេឬ?"
    "បងផ្ញើរការងារនិងកូនចៅហើយ បើសិនគ្មានការ សំខាន់ទេ បងទំនេរ"
    "តែខ្ញុំមិនចង់អោយលោកជូន"
    "បងចង់ជូន! ម៉ោះ" ជុងហ្គុក ងើបចេញពីបន្ទប់ទៅ មុន ថេហ្យុង តាមពីក្រោយ ដឹងទេថាគេកំពុងគេច តែនាយរឹតតែតាមនាយស្អិតលើសដើម ។
    "អេ...ពួកឯងប្រុងនាំគ្នាទៅណា?" អ្នកមីង បានឃើញពួកគេចុះមកក៏សួរតែម្តង ។
    "ខ្ញុំជូន ថេហ៍ ទៅវិញសិនព្រោះរសៀលហើយ"
    "ខ្ញុំទៅវិញហើយ អ្នកមីង! លោកយាយ"
    "អូ៎...ចុះរើមកពេលណា?" លោកយាយ
    "ឥវ៉ាន់ រើមកហើយៗលោកយាយ ប៉ុន្មានថ្ងៃទៀត ទើបមក" ជុងហ្គុក
    "អូ៎...ឆាប់ទៅចុះ" លោកយាយ
    "បាទ! អូ៎...ល្ងាចនេះខ្ញុំអោយកូនចៅយកឡានមក ទទួលអ្នកទាំងអស់គ្នា" ជុងហ្គុក
    "អូ៎...មីងដឹងហើយ"
    "តោះ" ជុងហ្គុក កាន់ដៃ ថេហ្យុង ចេញទៅវិញជាមួយគ្នា តែកាន់បានតែមុខគ្រប់គ្នាទេ ចេញក្រៅ ថេហ្យុង បេះដៃនាយចេញវិញហើយ ។
    "ទៅណា?"
    "ទៅផ្ទះវិញសិនទៅ ត្រូវទៅណាខ្ញុំទៅខ្លួនឯងងាយជាង កុំពិបាកដល់លោកត្រូវជូន"
    "ប្រាប់ហើយថាបងពេញចិត្ត បន្តិចទៀតពួកយើង ជាគ្រួសារតែមួយហើយ បងមិនគិតថាពិបាកទេ ពេលជូនអូនទៅណាមកណានោះ"
    "ពេលបណ្តើរខ្ញុំ លោកមិនគិតថាខ្មាសគេទេឬ? នៅក្នុងនាមជាដៃគូជីវិត"
    "ចាំអ្វីដែលអូននិយាយជាមួយម៉ាក់កាលពីព្រឹកមិញបានទេ អូននិយាយខ្លួនឯង"
    "តែចង់បានន័យដល់មនុស្សសាមញ្ញតែលោកជា អ្នកមានមុខមាត់ក្នុងសង្គម"
    "មិត្តបងក៏មានប្រពន្ធជាប្រុសដែរ ពួកគេថាអ្នក និយាយរួចគឺរួចហើយ តែអ្នកដែលនៅជាមួយយើង មួយជីវិតទើបសំខាន់ជាង"
    "អោយតែលោកច្បាស់ថាមិនអី សម្រាប់មនុស្ស ធម្មតាដូចខ្ញុំគ្មានបញ្ហារស្រាប់ហើយ"
    "បារម្ភ?"
    "អត់ទេ... ហេតុអីខ្ញុំត្រូវបារម្ភពីលោកនោះ?"
    "ព្រោះបងជាអនាគតស្វាមីរបស់អូន រឿងបារម្ភជា រឿងធម្មតាកុំខ្មាសអៀនអី"
    "លង់និងខ្លួនឯងជ្រុល"
    "បងលង់និងខ្លួនឯង មិនស្មើបងលង់និងអូនទេ"
    "ឈប់និយាយ"
    "ហេតុអី? ឬអៀននិងបង?"
    "ខ្ញុំមិនអៀនជាមួយលោកទេ"
    "តែមុខឡើងក្រហមហើយ"
    "ប្រាប់អោយឈប់និយាយ"
    "ស្ងាត់ណាស់ នេះបើកចេញមកឆ្ងាយហើយមិនដឹងទៅណាទេ"
    "បើលោកចចេះចង់ជូនខ្ញុំក៏បាន ខ្ញុំនិងទៅទិញសម្លៀកបំពាក់ខ្លះសម្រាប់ទៅធ្វើការ"
    "ល្អ! បងជូនទៅ"
    ជុងហ្គុក បន្តទៅផ្សារទំនើបនាំគេទៅរើសសម្លៀក បំពាក់ប៉ុន្មានសម្រាប់ទុកអោយស្លៀកទៅធ្វើការ ។
    ការងារជាបុគ្គលិកនាយដឹងថាគួរស្លៀកពាក់បែប ណា មើលទៅការងាររបស់ ថេហ្យុង នៅថ្នាក់ក្រោម ទេនាយបណ្តោយអោយគេធ្វើមួយខ្យល់សិនចុះ បន្តិចទៀតអ្នកនៅក្រុមហ៊ុននោះលែងអោយគេធ្វើហើយ ។
    សម្លៀកបំពាក់សសមញ្ញៗតែតម្លៃថ្លៃៗបើសម្រាប់ គេជាបុគ្គលិកគឺមិនសមនិងប្រើសោះ សុទ្ធតែជាម៉ាក ល្បីៗនិងជាម៉ូដថ្មីៗថែមទៀត ។
    "ខ្ញុំជាអ្នកធ្វើការតែសម្លៀកបំពាក់អស់នេះលោក ជាអ្នកចេញលុយទៅវិញ"
    "បងពេញចិត្ត"
    "កុំព្យាយាមកែទម្លាប់ខ្ញុំ តែខ្ញុំចាយធំប្រយត្ន័ស្តាយ ក្រោយ ប្រាប់អោយហើយ"
    "ចាយធំរបស់អូន មួយខែៗអស់ប៉ុន្មានទៅ? ខ្លាចបងចិញ្ចឹមមិនរស់ឬ?"
    "ខ្ញុំនិងធ្វើអោយលោកឃើញថាលោកជ្រើសមនុស្សខុស"
    "បងនិងចាំមើល"
    "លោកឯង..."
    "បើគ្រាន់តែចាយធំ បងមិនប្រកាន់ទេ កុំអោយតែ ក្បត់ទំនុកចិត្ត! អូនចង់ធ្វើអ្វីគ្រាន់តែប្រាប់បងជាមុនសិន តទៅពួកយើងជាគ្រួសារតែមួយហើយ ធ្វើអីលួចលាក់គ្នាទៀតមិនបានទេ"
    "ខ្ញុំមិនទម្លាប់រាយការណ៍រឿងផ្ទាល់ខ្លួនប្រាប់អ្នកណានោះទេ"
    "បង្កើតភាពស្នឹតស្នាលទៅល្អទេ? ទៅណាមកណាផ្ញើររូបភាពអោយគ្នាមើលទៅ វាមើលទៅរាងក្មេងបន្តិចតែប្រហែលជាអូនចូលចិត្តវា"
    "លោកនិងធុញ វាឆាប់ធុញណាស់សម្រាប់មនុស្ស ចាស់ដូចលោក"
    "អោយតែអូនចូលចិត្ត"
    "រឿងបែបនេះគួរតែខ្ញុំជាអ្នកនិយាយ"
    "ព្រោះអូនយឺតយ៉ាវពេក បើបងមិននាំនិយាយអូន ខះករ ស្លាប់បាត់ហើយទេដឹង?"
    "ព្រោះខ្ញុំមិនដឹងថាត្រូវនិយាយស្អីជាមួយលោក"
    "ទៅដើរលេងទេ?"
    "ទៅណា?"
    "អូនចង់ទៅណា?"
    "កន្លែងយុវវ័យ"
    "សួនកំសាន្ត?"
    "ម៉េចក៏ដឹង? ឆាប់ទៅៗ" ថេហ្យុង ញាក់ចិញ្ចើម ដាក់មុននិងដើរហួសទៅមុន ជុងហ្គុក តាមពីក្រោយ ចំណែករបស់ដែលទិញទុកអោយកូនចៅនាយជា អ្នកទុកដាក់ ។
     មេឃក៏ចាប់ផ្តើមងងឹត ពួកគេមកដល់សួនកំសាន្ត ហើយ ជុងហ្គុក មិនដឹងជាបានប៊ូមកពីណាទេយកមក ពាក់អោយគេ នាយពាក់ប៊ូត្រចៀកខ្លាចំណែករបស់ ថេហ្យុង ជាទន្សាយតែគេប្តូរយកខ្លាវិញ នាយច្បាស់ ជាកូនទន្សាយហើយ ។
    "ថតរូបទេ?"
    "ល្អ! លោកថតអោយខ្ញុំមក"
    "ថតជាមួយគ្នា មកនេះ" ជុងហ្គុក ហៅអង្គរក្សនាយម្នាក់អោយចូលមកជិតថតរូបអោយនាយ ។ ដែលខកនៅដល់មេឃងងឹតព្រោះតែនាយនាំ ថេហ្យុង ទៅប្តូរសម្លៀកបំពាក់សិនមករបៀបសាមញ្ញៗ វិញទាំងស្អាតហើយមើលទៅក្មេងៗទៀតផង ។
    ដើរបណ្តើរគ្នាអ្នកណាទៅដឹងថា ជុងហ្គុក អាយុ 35ឆ្នាំនោះបើនាយពាក់អាវ Hoodie ជាមួយខោខាប៊យរលុងៗសង្ហារសឹងស្លាប់ទៅហើយ ។
    "មើលអី..? ខ្ញុំឃើញមើលយូរហើយ" ថេហ្យុង សួរទៅកាន់មនុស្សស្រីដែលមើលមកខាងគេគឺមើល ពួកគេសង្ហារៗខ្លាំងពេក ។
    "អូន! កុំខ្វល់អី" ជុងហ្គុក ចូលមកស៊កដៃអោបចង្កេះនាយតូចពីក្រោយអូសចេញទៅហើយ ថេហ្យុង មិនអស់ចិត្តងាកមកសម្លក់ពួកនាងទៀត ។
    "ឆើស! ប្រយត្ន័..." ថេហ្យុង ធ្វើដៃពីរចង់ចាក់ភ្នែកពួកនាង តែងខ្លួនដូចទៅក្លឹបមកដើរលេងនៅ សួនកំសាន្តថែមទាំងដើរតាមពួកគេអស់ពេលជាយូរណាស់ហើយ ។
    "ឯងថាពីរនាក់នោះ សង្សារគ្នាឬអត់?"
    "មិនដឹងដែរ មុននេះស្មានថាមិត្តភក្តិតែមើលចុះ"
    "តាមទៀតទេ? សង្ហារណាស់ តាមអោយដឹងតែ ម្តងទៅ"
    "ឈប់តាមហើយ កាចណាស់ ទៅរកអ្នកផ្សេងវិញទៅល្អជាង"
    ពួកនាងក្រោយជជែកគ្នាហើយក៏ប្តូរទិសដៅវិញ ចំណែក ជុងហ្គុក និង ថេហ្យុង ទៅបន្តកន្លែងផ្សេងៗ ស្អាតៗជាច្រើនទៀត ។
    "ពួកនាងគួរអោយស្អប់"
    "អូនទៅខ្វល់ធ្វើអី?"
    "គេតាមពួកយើង គួអោយស្អប់ណាស់ មើលខ្សែរ ភ្នែកគេមើលលោក...ដូចជាចង់លេបអញ្ចឹង"
    "ព្រោះបងសង្ហារ អូនគួរតែ Care ពីអនាគតប្តីរបស់អូនបន្តិចទៅ"
    "អត់ទេ! ថ្ងៃក្រោយខ្ញុំមិនទៅណាជាមួយលោក ទៀតទេ"
    "ថ្ងៃក្រោយយើងត្រីវទៅណាមកណាជាមួយគ្នា រហូតហើយ បើមិនចង់អោយគេមើលអូនត្រូវបញ្ជាក់ ថាបងជាកម្មសិទ្ធិរបស់អូន"
    "បែបណា?"
    "បែបនេះ..." បញ្ចប់ប្រយោគនាយសង្ហារក្រសោបមុខ ថេហ្យុង មកថើប ថើបលើបបូរមាត់ដែលនាយថើបកាលពីព្រឹកមិញ ។ បបូរមាត់ស្តើងទន់ របស់គេក្លាយជារបស់នាយចាប់ពីពេលដែលថើបលើកដំបូងទៅ ហើយនាយក៏នឹងថើបបែបនេះរាល់ថ្ងៃ។
    កាលបើថើបនៅក្នុងបន្ទប់ព្រោះវាជាលើកទីមួយ ទើបភ្ញាក់ផ្អើលតែនេះនៅកណ្តាលវាលចេះមកថើបទៅកើត? មិនសង្ងំទេ ថេហ្យុង ប្រញាប់រុញនាយ ចេញវិញយ៉ាងលឿន ។
    "មនុស្សឆ្គួត ហេតុអីថើបខ្ញុំនៅទីនេះ?"
    "អញ្ចឹងអោយថើបនៅទីណា?"
    "ទីណាក៏មិនអោយថើបដែរ អ្ហឺយ...មនុស្សឆ្គួត នេះចំមែនហើយ" ថេហ្យុង ប្រញាប់ដើរគេចពីមនុស្សចូលចិត្តគេងចំនេញម្នាក់នេះ នៅជាមួយតែ មួយថ្ងៃសោះនាយថើបគេពីរដងទៅហើយ មិនមែន ថើបថ្ពាល់ធម្មតាឯណា ថើបរកតែមួយ មិនត្រឹមតែថើបទេមាត់ហ្នឹងមករកតែបឺត ☹️
    "ចាំបងផង" ជុងហ្គុក សើចហួសចិត្តហើយប្រញាប់ដើរយ៉ាងលឿនទៅតាមទាន់ដាក់ដៃអោប ស្មារដើរបណ្តើរគ្នាទៀតនោះមើលទៅពួកគេមិនសម ថាទើបនិងបានស្នឹតស្នាលគ្នាថ្ងៃនេះសោះ?
    ចាស់ៗជួបជុំគ្នាមិនសូវជាចុះសម្រុងប៉ុន្មានទេតែល្អ មិនយ៉ាប់ពេកដែរ ។

    ថេហ្យុង នៅសល់ពេលតែ 3ថ្ងៃសម្រាប់គិតរឿង ជីវិតតែមានពេលឯណាគិត? ថ្ងៃនេះគេត្រូវចូលធ្វើការថ្ងៃដំបូង វាមិនចៃដន្យពេកទេឬ? ទីនេះជាកន្លែងដែល ជុងហ្គុក បណ្តាក់ទន់ថ្មី នាយទាញយក ភាគហ៊ុនតិចតួចអោយប៉ារបស់នាយកាន់ព្រោះនាយ មានគ្រួសារត្រូវផ្កត់ផ្គង់មិនអាចមកផ្គត់ផ្គង់អោយគ្រួសារប្រពន្ធចុងប៉ានាយទៀតទេ ចំណែកម៉ាក់និង លោកយាយនាយនៅតែចិញ្ចឹមពួកគាត់ផ្តល់អោយ គ្រប់គ្រាន់ដូចដើម ។
    ដំណើរវែងៗរហ័សរហួនតម្រង់ចូលមកក្នុងក្រុមហ៊ុនជាមួយការតែងខ្លួនសាមញ្ញស្រោបដោយរបស់ថ្លៃៗប្រេនៗសម្តៅទៅរកបុគ្គលិកទទួលភ្ញៀវតែម្តង ។
    "សួស្តីអ្នកនាង"
    "ចាស៎សួស្តីលោក! មានអីអោយខ្ញុំបម្រើ?"
    "ខ្ញុំជាបុគ្គលិកថ្មី ឈ្មោះ គីម ថេហ្យុង"
    "អូ៎...បុគ្គិលិកថ្មី..? ចាំបន្តិច" នាងជាបុគ្គលិកមើល លើមើលក្រោមលួចគិតស្មានថាភ្ញៀវឃើញពាក់ សម្លៀកបំពាក់ម៉ាក់ថ្លៃៗ ។ នាងកំពុងទាក់ទងទៅអ្នក គ្រប់គ្រងពួកគេចេញមកព្រមជាមួយកាតបុគ្គលិកមក ជាមួយអោយគេពាក់ដើម្បីធ្វើការចេញចូលទីនេះ ។ គ្រាន់តែឡើងជណ្តើរយន្តប្រច្រៀតគ្នាស្ទើស្លាប់ទៅ ហើយ ម្នាក់ៗទុកគេជាស្អីបានជាមិនជៀសផ្លូវអោយ ដើរសោះអញ្ចឹង? ចំមែនហើយ ហេតុតែខ្លួននៅថ្នាក់ ទាបគេមិនអោយតម្លៃពិតមែន (បុគ្គលិក) ហុឹស!
    "បុគ្គលិកចូលធ្វើការថ្ងៃដំបូងមួយតួខ្លួនជិត 1ពាន់ ដុល្លារព្រះអើយ" បុគ្គលិកនាំគ្នានិយាយពីគេគ្រប់គ្នា ហើយនេះជាថ្ងៃដំបូងផង ។

To be continue....
   

.

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now