ចេញពីផ្ទះទៅ តាមផ្លូវ ថេហ្យុង ក៏បានប្រាប់នាយថាប៉ាម៉ាក់គេចេញទៅពេលថ្ងៃត្រង់ ក្រោយពេលពួក គាត់ញាំអាហាររួចរាល់ ព្រោះមិនចង់អោយនាយទៅ អង្គុយរង់ចាំប៉ាម៉ាក់គេនៅកន្លែងអ្នកមីង ក៏ព្រោះតែគេ ជាមនុស្សដែលមិនចូលចិត្តរង់ចាំយូរ ។
"ម៉ាក់ថា ទៅវិញពេលថ្ងៃត្រង់"
"អូ៎...អញ្ចឹងកុំទាន់ទៅ"
"លោកទៅណា?"
"ហាងអាហារ? មុននេះបងឃើញអូនមិនសូវញាំ ប៉ុន្មានទេ"
"ស្មានថាលោកមិនចាប់អារម្មណ៍" ថេហ្យុង តបវិញលួចញញឹមទៀត ឯណាពេលនោះឃើញមិនចាប់អារម្មណ៍និងគេសោះហ្នឹងហាស ។(រំភើប)
"មិនចង់ចាប់អារម្មណ៍ប៉ុន្មានទេ...តែធ្វើម៉េចបេះដូងវាតាមមើលតែអូន"
"ឡប់សតិ..."
"និយាយមែន ហេតុអីជេ?"
"យ៉ាងម៉េច ខឹងមែនទេ?"
"មិនខឹងទេ ជេអីឡើងគួរអោយស្រលាញ់"
"នែ៎...បានហើយលោកឯងកុំបុិនពេក"
"បងនិយាយមែន ជេទៀតមក"
"ឡប់"
"មើលចុះៗ"
"នែ..."
"អូ៎...ចាំបន្តិច! ហាឡូ...លោកនាយក? រសៀល បានទេ? ជួនជាខ្ញុំមានការបន្តិចនៅពេលថ្ងៃត្រង់... អញ្ចឹងរសៀលជួបគ្នា" ជុងហ្គុក ដាក់ទូរសព្ទចុះ នាយ មិនសូវនិយាយច្រើនទេ ព្រោះជាប់រវល់ថ្ងៃនេះបើកឡានខ្លួនឯងប៉ុន្តែកូនចៅនាយបើកឡានតាមពីក្រោយដដែលទេ ។
ឡានបត់ចូលហាងមួយកន្លែងដើម្បីនាំ ថេហ្យុង មកញាំអាហារពេលព្រឹកបន្ថែម នាយមិនសូវនិយាយ មិនមែនបានន័យថាមិនខ្វល់ទេ បើទៅមុខនៅតែបែប ហ្នឹងមានតែបែកផ្ទះហើយ នាយនិងមិនបណ្តោយអោយ ថេហ្យុង រស់នៅទាំងពិបាកក្នុងចិត្តនោះទេ បើទោះជាគេមិនស្រលាញ់នាយតែកាន់តែពិបាកទ្រាំ ពេលដែលត្រូវរស់នៅជាមួយមនុស្សខ្លួនមិនស្រលាញ់ហើយត្រូវខ្លួនសារគេមិនពេញចិត្តទៀតនោះ ។
ជុងហ្គុក ទុកអោយ ថេហ្យុង អង្គុយញាំម្នាក់ឯង ហើយនាយកំដរមាត់ជាមួយកាហ្វេមួយកែវប៉ុណ្ណោះ ពេលនេះកំពុងជាប់និយាយការងារខ្លះទៀត ។
"ផ្ទះនោះយ៉ាងម៉េច? យើងនិយាយគ្នាសិន ចាំអោយ វីន ទៅមើល! ប៉ុណ្ណឹងចុះ" ជុងហ្គុក ដាក់ម្នាក់ ចូលម្នាក់ទៀត ។
"ហាឡូ វីន! ឯងទៅជួបមនុស្សម្នាក់នៅអគារការិយាល័យវីឡានៅ ណាមសាន ទៅដល់ ប៊ុងជេ និងរងចាំទីនេះ"
"ការងារលោករវល់មិនមានថ្ងៃសៅរ៍ អាទិត្យទេឬ? នេះថ្ងៃសម្រាកហើយណា" ថេហ្យុង បន្លឺឡើង ក្រោយនាយដាក់ទូរសព្ទចុះវិញ ។
"ចុះប្រសិនបើគេត្រូវការជួល ទិញផ្ទះ ឬបន្ទប់ខន់ដូរសម្រាប់គេងសម្រាក ឬរស់នៅតើគេរង់ចាំអោយ ដល់ថ្ងៃធ្វើការទេ?"
"អញ្ចឹងហើយថា..."
"និយាយអញ្ចឹងអូនចូលចិត្តផ្ទះបែបណា? បែបសាមញ្ញធម្មតាឬជារបៀប Apartment condo..?"
"ហេតុអី? ត្រូវការដឹងចំណូលចិត្តខ្ញុំដែលឬ? ឬចង់ រើចេញ? បើរើចេញហើយរស់នៅផ្ទះជារបស់លោក លោកចង់បានបែបណាក៏តាមតែលោកទៅ"
"បងចង់ដឹងពីអូន បើសិនបែកផ្ទះបងបើកបន្ទប់នៅ អគារ Apartment មួយក៏បាន"
"ខ្ញុំ...ចង់នៅផ្ទះបែបសាមញ្ញតែមិនធម្មតាទេ តែបើចិត្តខ្ញុំតែម្តងខ្ញុំចង់បានផ្ទះដែលសុីវិល័យទាន់សម័យមិននៅ Apartment ទេខ្ញុំមិនចូលចិត្តចេញចូលជួបមនុស្សច្រើនមុខប្លែកៗរាល់ថ្ងៃនោះទេ"
"ស្អែកនេះបងនាំទៅកន្លែងមួយ"
"ស្អែកខ្ញុំធ្វើការ"
"ហុឺ...មែនហើយបងភ្លេច...ចុះពេលណាលាឈប់?"
"លាឈប់យ៉ាងម៉េច ខ្ញុំទើបចូលធ្វើការបាន 5ថ្ងៃ ប៉ុណ្ណោះ"
"ប្រសិនបើគេដឹង? អូនជាប្រពន្ធម្ចាស់ជំនួញធំវាល់ លានតែជាបុគ្គលិកថ្នាក់ក្រោម?"
"លោកខ្លាចបាក់មុខនិងរឿងនេះមែនទេ? ខ្ញុំត្រូវ មានការងារ ហេតុអី..? ព្រោះខ្ញុំមើលចិត្តលោកមិន ឃើញទេ ថ្ងៃនេះលោកស្រលាញ់ខ្ញុំ ចុះស្អែក? ចុះបើ សិនថ្ងៃណាមួយ? ខ្ញុំដឹងថាលោកពេលនេះចិត្តលោក ខ្លួនឯងគិតច្បាស់លាស់តែវាអាចច្បាស់តែមួយថ្ងៃៗតែប៉ុណ្ណោះ សូម្បីខ្ញុំក៏មិនអាចដឹងចិត្តខ្លួនឯងនៅថ្ងៃស្អែក បានដែរ លោកថាទៅ...បើសិនសុខៗលោក... ស្រាប់តែធុញទ្រាន់និងខ្ញុំ ហើយចង់អោយខ្ញុំមានតែសំបកខ្លួនមែនទេ?"
"បងយល់ហើយ មិនបាច់រៀបរាប់ថ្នាក់នេះក៏បាន គ្រាន់តែធ្វើការបងមានហាមឯណា? បងគ្រាន់តែចង់ អោយអូនធ្វើការនៅកន្លែងល្អ"
"ប៉ុណ្ណឹងគួរសមហើយ"
"ចុះប្រាក់ខែ? មួយខែស្មើសម្លៀកបំពាក់មួយថ្ងៃនេះទេ?"
"ក៏...កុំខ្វល់អី អោយតែមានប្រាក់ខែបានហើយ"
"ចុះបើបងមានប្រាក់ខែអោយដែរ? ធ្វើការជាមួយ បងទេ?"
"ប្រាក់ខែលោកច្បាស់ជាត្រូវអោយខ្ញុំជាអ្នកទុក ដាក់រាល់ខែហើយ"
"តែបងជាចៅហ្វាយ មិនមានប្រាក់ខែបើក សម្រាប់ខ្លួនឯងទេ បងចង់បានន័យដល់ការងារផ្សេង សម្រាប់អូន"
"ការងារអ្វី? ប្រាប់សិនមកខ្ញុំនិងគិត...តែលោក កុំបំភ័យខ្ញុំអោយសោះ ខ្ញុំគិតច្រើនណាស់" ថេហ្យុង ចាប់ផ្តើមប្តូរទឹកមុខ ។
មែនហើយដំបូងគេគិតថានាយជាមនុស្សរោគចិត្ត នាយញ៉ែរមីងរបស់គេ បន្ទាប់ពីនាយធ្វើគ្រប់យ៉ាង ដើម្បីបានគេ គេកាន់តែគិតច្រើន គេស្អាតបែបនេះ នាយមិនទាន់ចាស់ទេអាយុប៉ុណ្ណឹងមានលុយច្រើនថ្នាក់ហ្នឹងបើរកសុីតែមួយមុខឯណាមានថ្នាក់នេះ? ចុះបើសិននាយរកសុីខុសច្បាប់? ជួញដូរមនុស្ស ឬអាចយកគេទៅលក់ហើយបានមកវិញច្រើនជាង មួយលានដុល្លារដែលនាយអោយទៅប៉ាម៉ាក់របស់គេវិញនោះ?
"អូន...ថេហ៍! ថេហ្យុង" ជុងហ្គុក ឃើញគេនិយាយៗភ្លឹកក៏ហៅជាច្រើនដង ។
"ហា៎?"
"កើតអី?"
"អត់ទេ"
"ច្បាស់ថាអត់ហើយមែនទេ? កំពុងគិតអី?"
"ខ្ញុំឆ្អែតហើយ ពួកយើងទៅកន្លែងអ្នកមីងទៅ"
"បងចង់ទិញអំណោយជូនពួកគាត់"
"ខ្ញុំសរសើលោកហើយ" ថេហ្យុង លើកមេដៃអោយនាយ និយាយពីរឿងជះលុយជំនាញរបស់នាយហើយមើលទៅ?
YOU ARE READING
តាមស្នេហ៍ ថែបេះដូង (completed)
Romanceបងមិនធ្វើអោយអូនស្រលាញ់បងទេ តែបងនឹងធ្វើអោយអូនរស់ខ្វះបងមិនបាន - ជុងហ្គុក
