ភាគទី37: ទទួលបានការស្រលាញ់ពីអ្នកជុំវិញខ្លួន

6.4K 388 3
                                        

    ថេហ្យុង ត្រូវបានបញ្ចូនមកមន្ទីរពេទ្យភ្លាមៗ តាមផ្លូវនាយដាក់អោយគេអង្គុយជិតកៀកនិងអោបគេជាប់រហូតដល់មន្ទីរពេទ្យដោយមិននិយាយអ្វីទាំងអស់ ។
    ក្រោយពិនិត្យនិងលាបថ្នាំលាងរបួសអីរួចរាល់គេ មិនបាននៅសម្រាកនៅមន្ទីរពេទ្យនោះទេគេទាមទារ ត្រលប់ទៅផ្ទះវិញតែម្តង ។
    "ណា លោកចន អូនមិនចង់គេងនៅមន្ទីរពេទ្យ តែម្នាក់ឯងទេ"
    "បងនៅកំដរ"
    "គេងនៅមន្ទីរពេទ្យវាមិនស្រួលទេ ទៅផ្ទះវិញណាបាត់អូននិងលោកចនបែបនេះ អ៊ែលលិ ច្បាស់ជាភ័យមិនខានទេ"
    "អញ្ចឹងក៏បាន តាមចិត្តបើអូនចង់ទៅវិញហើយ ប្រាកដថាមិនអី"
    "អូនអី តែអូនមិនចង់នៅ"
    "បងទៅប្រាប់ពេទ្យសិន" ជុងហ្គុក ទៅរៀបចំអោយ ថេហ្យុង អង្គុយរង់ចាំពេទ្យផ្តាំថាអស់សារ៉ូម សឹមទៅតែ ថេហ្យុង មិនព្រមទេដាក់សារ៉ូមវីតាមីន តែគេមិនបាត់ឃ្លាននោះទេ ។

    មុនមកផ្ទះ ជុងហ្គុក ឆ្លៀតចូលទៅយក អ៊ែលលិ នៅផ្ទះលោកយាយសិន បើមានការរវល់មានតែទីនោះទេដែលនាងអាចនៅបានពេញមួយថ្ងៃ ។
    "យ៉ាងម៉េចហើយ ជុងហ្គុក? ចុះ ថេហ្យុង នោះ?"
    "ថេហ៍ ត្រូវចាប់ជម្រិត ពេលនេះខ្ញុំយកគេបាន មកវិញហើយ"
    "មិនអីមែនទេកូន?"
    "មានរបួសតិចតួច ត្រូវគេវាយតែខ្ញុំបានជូនគេទៅ ពេទ្យពិនិត្យហើយមិនអីទេម៉ាក់"
    "ម៉ាក់ចង់ទៅពេទ្យមើលគេ"
    "គេមកវិញជាមួយខ្ញុំ នៅក្នុងឡានឯណោះស្អែក ម៉ាក់ទៅផ្ទះខ្ញុំចុះ"
    "ម៉ាក់ដឹងហើយ អ៊ែលលិ ប្រហែលជារួចហើយម៉ាក់ទៅមើលសិន" ព្រោះមុននេះស្មានថា ជុងហ្គុក មិនមកទើបអោយគេងូតទឹកគេង ។
    "លោកប៉ា..." អ៊ែលលិ ចុះមកឃើញនាយក៏រត់ ចូលមករកភ្លាម ។
    "តោះទៅផ្ទះណាកូន"
    "ចុះលោកពូ?"
    "លោកពូនៅក្នុងឡាន លាលោកយាយទៅ"
    "អ៊ែលលិ ទៅវិញហើយលោកយាយ"
    "អា៎...ទៅចុះចៅ"
    "តោះ" ជុងហ្គុក កាន់ដៃនាងតូចចេញមកក្រៅឡាននៅរង់ចាំដោយមាន ថេហ្យុង នៅក្នុងនោះ ។
    "លោកពូ..." អ៊ែលលិ ឡើងឡានខិតឡើងទៅ អោបនាយតូចព្រោះនាងលឺចាស់ៗនិយាយថាគេ ត្រូវគេចាប់ ។
"អ៊ែល...អ៊ួយ..." ថេហ្យុង គ្រាន់តែត្រូវ អ៊ែលលិ សង្គ្រប់អោបគេឡើងស្រគារពេលខ្លួនតែម្តង ។
"កូន អ៊ែល! លោកពូ ឈឺណាកូន"
"អ៊ែល សុំទោស" អ៊ែលលិ ថយមកវិញអង្គុយ កណ្តាលតាមដោយ ជុងហ្គុក ឡើងមកតាមក្រោយ ឡានក៏បើកចេញទៅ ។
"រៀបចំអាហារអោយហើយផងខ្ញុំទៅដល់ឥឡូវហើយ" ជុងហ្គុក ខលបញ្ជាក់មេផ្ទះអោយហើយកុំ អោយពេលទៅដល់ ថេហ្យុង ត្រូវរង់ចាំទៀតនោះ ។
"លោកប៉ា! លោកពូត្រូវគេចាប់ជម្រិតមែនទេ?"
"មែនហើយកូន ដូច្នេះពេលចេញពីសាលាកូនត្រូវ រង់ចាំអោយប៉ាទៅទទួលលឺទេ?"
"ចាស៎ លោកពូឈឺមែនទេ?"
"ពូ មិនអីទេ"
"ចាស៎..." អ៊ែលលិ លឺចាស់ៗនិយាយរឿងអស់ នេះនាងពិតជាខ្លាចណាស់ ។

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now