ភាគទី27: បងសន្យាគ្មានលើកទី2 ទេ

8K 486 14
                                        

   មុនមកផ្ទះវិញ ជុងហ្គុក បាននាំគេទៅផ្ទះលោក យាយជាមុនសិនអោយពួកគាត់បានឃើញថាកូនស្រី របស់នាយលែងអីហើយ ។ សុខៗវត្តមាន យ៉ុនហុី ក្លាយជាការមិនពេញចិត្តរបស់ម៉ាក់ ជុងហ្គុក ទៅវិញ។
    មែនហើយគាត់ចាប់ផ្តើមចូលចិត្ត ថេហ្យុង ច្រើន គេមិនដែលធ្វើអីគាត់ផង ណាមួយជួបគ្នានិយាយតែ ពាក្យពិរោះៗមិនដឹងអោយស្អប់បែបណា? ចំណែក យ៉ុនហុី មកលើកនេះគាត់មិនពេញចិត្តទេ បើសិនគាត់ យកចិត្តគាត់ដាក់ ថេហ្យុង គេក៏ដូចគាត់ដែរ ប្រសិនបើគាត់បង្ហាញខ្លួននៅក្នុងចំណោមគ្រួសារក្រោយរបស់លោកចន ច្បាស់ណាស់អ្នកខាងនោះក៏ មិនពេញចិត្តដែរ គ្មានប្រវត្តិអ្នកចាស់អ្នកថ្មីនៅជាមួយ គ្នាចុះសម្រុងទេ ។
    ក្រោយនិយាយសួរសុខទុក្ខនិងឃាត់អោយនៅ ញាំបាយផងណាមួយ ជុងហ្គុក ក៏ត្រូវប្រមូលឥវ៉ាន់របស់ អ៊ែលលិ ដែលនៅសល់ទៅផ្ទះនាយផង ។ នាយបាននិយាយជាមួយនាយកសាលាថាប្តូរសាលា អោយ អ៊ែលលិ ហើយចំណែកថ្ងៃនៅសល់នាយសុំអោយជាការសម្រាករបស់ អ៊ែលលិ ត្រៀមសម្រាប់ ចូលរៀននៅថ្នាក់ថ្មីរបស់នាងតែម្តង ។
    មកដល់មុខ THE AELLI ឡានបត់ចូលផ្ទះវីឡា ទំនើបដែលនៅទល់មុខច្រកចូល THE AELLI នោះ យ៉ុនហុី ភ្ញាក់ព្រឺត នាងមកទីនេះរាល់ដងឃើញ ផ្ទះនេះគ្រាន់តែឆ្ងល់ថាផ្ទះរបស់អ្នកណា? វាជាផ្ទះរបស់ ជុងហ្គុក? ដឹងបែបនេះមកយូរហើយមិនទៅខំ រង់ចាំនៅការិយាល័យទេ តែថាផ្ទះនេះធំហើយស្អាត ទៀតផង ។
    "លោកប៉ា មកទីនេះធ្វើអី?"
    "មកផ្ទះនោះអីកូន ចុះមកប៉ាជួយណា" ជុងហ្គុក ចុះមកមុននាយបី អ៊ែលលិ ចូលក្នុងផ្ទះដោយមាន យ៉ុនហុី តាមពីក្រោយ ។
    "មិនដឹងសោះតាមពិតនេះជាផ្ទះបង? ទើបតែទិញវាមែនទេ?"
    "ផ្ទះអាពាហ៍ពិពារខ្ញុំនិង ថេហ្យុង"
    "អូ៎...ស្អាតណាស់"
    "បន្ទប់ អ៊ែលលិ នៅខាងលើខាងឆ្វេងដៃ ខ្ញុំទៅយកឯសារនៅការិយា មើលកូនផង"
    "ខ្ញុំដឹងហើយ"
    "ម៉ាក់ៗ"
    "ចាស៎កូន?"
    "ខាងក្រោយមានអាងទឹកធំណាស់ម៉ាក់"
    "កុំទៅ ប្រយត្ន័ធ្លាក់ អង្គុយអោយស្ងៀមគ្រែងឈឺ ក្បាលមែនទេ?"
   "ចាស៎ អ៊ែល ដឹងហើយ"
    "ផ្ទះនេះអត់មានអ្នកបម្រើទេឬ? អ្នកមករកអី?" យ៉ុនហុី ចេញទៅក្រៅមើលអ្នកណាមករក?
    "សួស្តី"
    "លោកមករកអ្នកណា?"
    "ចន ជុងហ្គុក! នាងជាអ្នកណា?"
    "នៅទីនេះច្បាស់ជាម្ចាស់ផ្ទះហើយ"
    "ប្រពន្ធ ចន ជុងហ្គុក? ដូចមិនសូវសម?"
    "ចង់បានន័យថាម៉េច? មករកប្តីខ្ញុំមានការអ្វី?"
    "គ្មានទេ គ្រាន់តែចង់បញ្ជាក់ថាផ្ទះលោក ចន ជុងហ្គុក មែនឬអត់?"
    "នែ៎...លោកមានបំណងអី?"
    "គ្មានទេ"
    "ខ្ញុំនិងប្រាប់គាត់ថាលោកជាមនុស្សរោគចិត្ត"
   "ប្រាប់ផងថាខ្ញុំឈ្មោះ គីម យ៉ុងស៊ូ លាសិនហើយ"
    "អាម្នាក់នេះ ឆើស" យ៉ុនហុី បញ្ចេញទឹកមុខមិន ពេញចិត្តនិងគេមុននិងនាងចូលមកក្នុងផ្ទះវិញ ។
    "ម៉ាក់ៗ អ៊ែល ចង់ងូតទឹក"
    "ឡើងទៅខាងលើទៅ ម៉ាក់ក៏ចង់ឃើញបន្ទប់របស់កូនដែរ"
    "ម៉ាក់ៗ ងូតទឹកអោយ អ៊ែល ទេ?"
    "ធំហើយ ងូតទឹកខ្លួនឯងបានហើយ"
    "តែ អ៊ែល ឈឺ"
    "ងូតទឹកកុំអោយត្រូវក្បាលទៅ ប៉ុណ្ណឹងក៏ត្រូវប្រាប់ ដែរ គួរអោយធុញណាស់ដឹងទេ?"
    "អ៊ែល សុំទោស"
    "ហ៊ើយ...ពិតជាហត់មែន" យ៉ុនហុី នាំ អ៊ែលលិ ទៅខាងលើ ជុងហ្គុក ផ្តាំថាបន្ទប់ខាងឆ្វេងដៃជាបន្ទប់ របស់ អ៊ែលលិ តែនាងចង់ដឹងបន្ទប់ខាងស្តាំដៃនោះ នាងចង់ចូលតែចូលមិនបានទេ ។
    "ចូលទៅរៀបចំងូតទឹកហើយឡើងគេងទៅ"
    "ចាស៎ម៉ាក់" អ៊ែលលិ ហេតុតែសម្តីអ្នកជាម្តាយ នាងស្តាប់ណាស់ ។ យ៉ុនហុី មើលជុំវិញបន្ទប់របស់ អ៊ែលលិ រៀបចំបានស្អាតសាកសមនិងក្មេងស្រី ជុងហ្គុក តែងតែយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ ។
    នាងចុះមកវិញចំពេលដែល ជុងហ្គុក មកដល់វិញ ដូចគ្នា ។
    "ជុងហ្គុក បងមកវិញហើយហេស"
    "ឯណា អ៊ែលលិ?"
    "ខ្ញុំអោយនាងឡើងទៅងូតទឹកហើយ"
    "គេងូតទឹកយ៉ាងម៉េច? ហេតុអីមិននៅមើលគេ?" ជុងហ្គុក ថាអោយហើយក៏ឡើងទៅខាងលើ ទីនេះជាកន្លែងថ្មីសម្រាប់ អ៊ែលលិ បើមិននៅមើលនៅប្រាប់ គេមិនដឹងអ្វីនៅឯណានោះទេ ។
    យ៉ុនហុី អង្គុយទាំងធុញទ្រាន់នៅខាងក្រោមម្នាក់ ឯងបើនាងឡើងទៅក៏ត្រូវ ជុងហ្គុក ដេញចុះមកវិញ ដដែល? ជិតមួយម៉ោងឯណោះ ជុងហ្គុក ទាំងរៀបចំ ខ្លួនឯង រៀបចំថ្នាំអោយលេប ដាក់អោយគេងនិងលួងលោមអោយគេគេងតែម្នាក់ឯងគិតចាប់ពីយប់ នេះទៅ ។ អ៊ែលលិ នៅជាមួយអ្នកណាស្តាប់សម្តីអ្នក ហ្នឹងព្រោះតែជាក្មេងគឺបែបនេះហើយ ។
    ខណៈដែល ជុងហ្គុក ចុះមកវិញក៏មានវត្តមានរបស់ ថេហ្យុង មកដល់ទៅហើយ នាយបម្រុងថានិងអោយ យ៉ុនហុី ទៅវិញល្មម ។

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now