ភាគទី46: បងទៅផ្ទះវិញជាមួយអូន ណាបងណា...

4.2K 350 9
                                        

វីន បានទៅដល់ប៉ុស្តិប៉ូលីសទាំងយប់ក្រោយពេល ជុងហ្គុក ទៅដល់បានបន្តិចក្រោយពេលសួរចម្លើយហើយចេញមកវិញនាយក៏បានជួបនិង វីនតែម្តង ។ ជុងហ្គុក កំពុងតែដឹងថាខ្លួនចូលអន្ទាក់ ភ្លាមៗពេកនាយមិនអាចធ្វើអ្វីបាននោះទេ រឿងអាចកាន់តែវែងឆ្ងាយឈានដល់ការរឹបអូស យកទ្រព្យសម្បត្តិនិងផ្ទះដែលជារបស់នាយទាំងអស់ ហើយបើសិនប៉ូលីស រួមគំនិតជាមួយខាងនោះទោះនាយមានភស្តុតាងបញ្ជាក់ភាពស្អាតស្អំក៏មិនប្រាកដ ថាអាចរួចខ្លួនបានងាយៗដែរ ។
"ចៅហ្វាយ!"
"មកល្អហើយ"
"តើមានរឿងអី ហេតុអីចៅហ្វាយត្រូវចាប់ខ្លួន"
"ស្តាប់ណា វីន! ស្អែកនេះឯងទៅជួបមេធាវីយើង ប្រាប់គាត់អោយដាក់ឈ្មោះ ថេហ៍ ជាម្ចាស់ទ្រព្យ សម្បត្តិពាក់កណ្តាលរបស់យើង និងរៀបចំប្រគល់ THE AELLI អោយកូនស្រីយើងអោយរៀបរយ ជាបន្ទាន់"
"ហេតុអីចៅហ្វាយ? តើចៅហ្វាយនឹង..."
"ឆាប់ទៅៗ"
"លោកចន..." កំពុងតែផ្តែផ្តាំកូនចៅពេល នោះដែល ថេហ្យុង មកដល់ ។ គេមកក្នុងសភាពយ៉ាប់យឺន គេរត់មករកនាយទាំងយំ ចាប់ដៃចាប់ជើងនាយហៅ នាយទៅផ្ទះវិញទាំងញ័រក្នុងទ្រូង តែខណៈពេលនេះ នាយមិនអាចទៅណាបានទេ មានតែប្រាប់អោយកូន ចៅនាំប្រពន្ធនាយទៅផ្ទះវិញសិនតែប៉ុណ្ណោះ ។ វាពិតជាឈឺចាប់ណាស់នៅពេលដែលបានឃើញប្រពន្ធ ខ្លួនយំទួញសោកបែបនេះ ។
"នាយកចន ពួកយើងរកឃើញថ្នាំជាច្រើននៅផ្ទះ របស់លោក មកខាងនេះ" ប៉ូលីសនាំនាយទៅសួរ ចម្លើយម្តងទៀត ។
"សារភាពមក លោកពិតជាបានលក់ថ្នាំទាំងនេះ តើមែនទេ?"
"អត់ទេ!"
"នាយក ចន ជុងហ្គុក! ឈប់បដិសេដទៅ បើលោកមិនរកសុីខាងហ្នឹងចុះហេតុអីមានវាលាក់ទុក នៅផ្ទះលោក? នៅក្នុងខ្លួនលោក ក្នុងឡានលោក"
"បើខ្ញុំលក់ ខ្ញុំដាក់ប៉ុណ្ណឹងតាមខ្លួន? លក់បាន ប៉ុន្មាន លោកថាទៅ?"
"លោកអាចកំពុងប្រើប្រាស់វា"
"ធ្វើតេស្តរកសារធាតុថ្នាំញៀនក្នុងខ្លួនខ្ញុំទៅ"
"ខ្ញុំច្បាស់ជាធ្វើវា នៅថ្ងៃស្អែក"
"ខ្ញុំអាចទៅវិញបានហើយឬនៅ?"
"លោកត្រូវឃុំខ្លួននៅទីនេះ ក្រោមភស្តុតាងដែល យើងរកឃើញមិនអាចអោយលោកនៅក្រៅឃុំបាន ទេ ហើយពួកយើងកំពុងស៊ើបអង្គេត ទោះមានលុយ មានអំណាចតែរឿងនេះលោកមិនអាចប្រើលុយ បាននោះទេ អ្នកខាងក្រៅ! យកនាយក ចន ទៅដាក់ បន្ទប់ឃុំឃាំង"
"បាទទាន"
ជុងហ្គុក បានបញ្ចូនទៅក្នុងគុកដោយសារភស្តុតាង ដែលប្រមូលបាននៅផ្ទះរបស់នាយមានចំនួនច្រើន ។

តាមស្នេហ៍ ថែបេះដូង (completed)Where stories live. Discover now