The Day we got to know each other/ Part2​

293 37 0
                                    

សម្លេងដែលមិនចង់លឺទីបំផុតវាក៏ត្រូវតែលឺពីមាត់មនុស្សម្នាក់ដែលយេីងស្រឡាញ់។ តេីសួរថាយេីងមានអារម្មណ៍យ៉ាងមិចនៅពេលដែលមនុស្សដែលយេីងស្រឡាញ់ហៅយេីងថា"សម្រាម"ពេញៗមាត់បែបនេះ?

"លោកប្រុសគឺ...គឺអ្នក...អ្នកស្រីហៅអោយទៅពិសាបាយបាទ"នាយតូចចាប់ផ្តេីមភ័យភ្លាមៗនៅពេលដែលលឺសម្លែងស្រែកដាក់ខ្លួនមុននេះ។ ដុំសាច់នៅទ្រូងខាងឆ្វេងស្រាប់តែលោតញាប់ខុសធម្មតា។

"រអេីមណាស់​ ចេញទៅវិញអោយឆាប់ទៅ​ ហេីយប្រាប់គេអោយមកជូតសម្អាតកន្លែងនេះផង!"​ Niki​  នេះជាសម្តីរបស់Niki​  នាយដេញអ្នកដែលឈរម្ខាងទៀតដែលឥឡូវនេះមាននាមជាអ្នកបម្រេីអោយចេញទៅ​ អោយចេញពីមុខរបស់ខ្លួន។

"សំ..សុំទោស"​នាយតូចឪនគោរពដេីរចេញមកវិញ។ វាឈឺជាងយកអំបិលក្រូចឆ្មានិងអាកុលចាក់នៅលេីមុខរបួសទៅទៀត។

នាយតូចចុះមកវិញហេីយក៏ដេីរចូលបន្ទប់របស់ខ្លួន​ សង្ងំអង្គុយយំតែម្នាក់ឯងដោយគ្មាននណារដឹងសូម្បីតែម្នាក់។

ដោយបាត់ទាំងលោកប្រុសតូចរបស់ភូមិគ្រឹះមួយនេះ​ ហេីយក៏បាត់ទាំងនាយតូចដែលមកជួយការងារថ្មីថ្មោងម្នាក់នេះទៀត។ ម៉ាក់របស់Sunooក៏រកកូនប្រុសរបស់ខ្លួន​។

"Sun​ហេតុអីក៏កូនៅទីនេះ​ ហេតុអីក៏កូនយំ?"​ មីងJu​ក៏ស្រាប់តែបារម្ភភ្លាមនៅពេលដែលឃេីញកូនប្រុសរបស់ខ្លួនអង្គុយអោយជង្គុងយំនៅក្នុងបន្ទប់។

"អ៎គឺ...គឺគ្មានអីទេម៉ាក់"

"ឈប់កុហកម៉ាក់ទៅ​ កូនកេីតអី?"​

"គឺគ្រាន់តែ​...គ្រាន់តែនឹកមិត្តភក្តិនឹងណា៎..ត្រូវបែកគ្នាពេលចូលកងវិញ​ មិនអីទេម៉ាក់ទៅធ្វេីការចុះ"​ នាយតបទៅកាន់អ្នកជាម្តាយ​។ មីងJu​ក៏មិនគិតច្រេីនហេីយក៏ដេីរចេញទៅវិញ។

#Morning
មីងJuនិងកូនប្រុសកំពុងតែរៀបចំអាហារសម្រាប់គ្រួសារNi​ តាមសព្វមួយដង។

"កូនទុកនៅត្រង់នោះទៅ"​មីងJu

"អ្នកម៉ាក់​"Sunoo

"ហុីម?"មីងJuក្រ​ហឹមជំនួសអោយការឆ្លេីយតប

"គឺ...កូនអស់អាហាររូបករណ៌រៀនហេីយ​"​ កំឡុងពេលរៀបចំអាហារនាយតូចដែលមាននាមជាកូនប្រុសក៏បន្លឺឡេីងទាំងទឹកមុចស្រពោន។ ត្រូវហេីយគេផ្តល់ជូនអាហាររូបករណ៌អោយនាយតែ1ឆ្នាំប៉ុណ្ណោះ​ ឥឡូវនេះវាចប់1ឆ្នាំហេីយ​ គ្រប់យ៉ាងក៏ត្រូវត្រឡប់មកដូចដេីម។

​The day we got to know each other | Sunki Where stories live. Discover now