The day we got to know each other/Part 26

269 40 4
                                    

ដូចដែលយេីងដឹងអញ្ចឹង​ថាប្រវត្តគ្រួសាររបស់Nikiគឺមិនសូវជាល្អទេ​ដែលជាហេតុនាំឱ្យគេប៉ះទង្គិចផ្លូវចិត្តខ្លាំងរហូតអាចប្រែគេពីមនុស្សម្នាក់ដែលគួរឱ្យស្រឡាញ់​ ឆ្លាត​ ទៅជាមនុស្សម្នាក់ផ្សេងទៀតដែលខូច​ ឆេវឆាវទៅវិញឱ្យដែលគេនឹកដល់រឿងគ្រួសារម្តងៗ។

"តាំងពីគេបែកគ្នាមកនេះហេីយជាលេីកទីមួយដែលបងឃេីញគេមានក្តីសុខពេលដែលនៅជិតឯង​ ប្រហែលជាគេស្រឡាញ់ឯងណាស់ហេីយ​ មេីលថែគេជំនួសបងផង"​ Joo​បន្ត

"អឹម..."​ Sunooងក់ក្បាលទាំងញញឹមដូចទម្លាប់

"ចឹង​បងគិតថាបងត្រូវទៅវិញហេីយ​ ជួបគ្នាពេលក្រោយណា​"​ Jooនិយាយទីកាន់Sunoo​ រួចក៏ដកស្រគ្រាប់មួយដេីមចេញពីហោប៉ៅរបស់គេ​ ហុចឱ្យនាយកំលោះតូច​ មុននឹងបន្តថា
"កុំពិបាកចិត្តពេក​ លឺទេ​ បងទៅហេីយ"​ និយាយចប់Jooក៏ដេីរចេញទៅ។

ស្របពេលនោះគេក៏ដេីរច្រាសគ្នាជាមួយនឹងNikiនៅឯមាត់ទ្វាចូល​។ Jooyungញញឹមចុងមាត់ដាក់ទៅNikiប៉ុន្តែផ្ទុយស្រឡះពីNikiវិញ​ សម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែកទៅហេីយ សឹមដេីរមករកនាយតូចនៅឯក្នុងហាងនេះវិញ ។

"​ Sunoo​-aa​ អឹម~បង-"
"អូនធ្វេីការសិន​ ទៅផ្ទះមុនចុះ​ មិនបាច់ចាំអូនទេ"​ មិនទាន់នឹងបានបញ្ចប់ប្រយោគផង​ Sunooក៏និយាយកាត់គេតែម្តងរួចក៏ប្រុងនឹងដេីរចេញទៅដេីម្បីធ្វេីការបន្ត។

"និយាយគ្នាសិនបានទេ? បងគ្មានចេតនាស្រែកដាក់អូននោះទេ​ បងគ្រាន់តែ-"​
"ភ្ញៀវមកហេីយ​ ចាំដល់ផ្ទះចាំនិយាយគ្នា"​ ជាលេីកទី2 Sunooបាននិយាយកាត់គេ​ម្តងទៀត​ រួចក៏ដេីរចេញទៅទទួលភ្ញៀវវិញបាត់។ (មកឈ្លោះស្អីក្នុងហាងគេនឹង? អពមង្គលហាងគេណាស់ពីរនាក់នេះ)

Nikiក៏មិនឃាត់ទៀតឱ្យគេទៅធ្វេីការរួចខ្លួនក៏នៅអង្គុយចាំគេកកុកនៅក្នុងហាងនឹង​ដូចកូនចាំម៉ែមកពីផ្សា។ (គេឱ្យទៅផ្ទះមិនទៅទេបុិ)

____________________________
រហូតដល់បញ្ចប់ម៉ោងការងារ​ ពួកគេទាំងពីរនាក់ក៏ឡេីងឡានដេីម្បីទៅផ្ទះ

"បងសុំទោស​ បងគ្រាន់តែអារម្មណ៍មិនល្អ​ បងអាចបកស្រាយប្រាប់អូនបាននៅពេលណាមួយ​ តែពេលនេះបងពិតជាមិនអាចនិយាយពិតមែន​ បងសុំទោសពិតមែន"​ ឃេីញថាស្ថានការណ៍រា ងគ្រាន់បេីហេីយ​Niki ក៏ផ្តេីមនិយាយមុន​នៅក្នុងឡានទាំងដៃកំពុងតែបេីកបរ(​ បកស្រាយអីគេដឹងអស់ហេីយទៅបុិ)

​The day we got to know each other | Sunki Donde viven las historias. Descúbrelo ahora