The Day we got to know each other/ Part8

275 45 0
                                    

*Midnight*
វាជាពេលពាក់កណ្តាលអាទ្រាតទៅហេីយ​ Sunooភ្ញាក់ពីការគេងដ៏ស្ងប់ស្ងល់របស់ខ្លួនឃេីញថាក៏មានអ្នកដែលគេងអោបខ្លួនយ៉ាងជាប់សឹងតែរេីរមិនរួចទៅហេីយ។ នាយងេីបឡេីងប្រឹងដកដៃមាំដែលអោបខ្លួនតែមិនចេញនោះទេ។ Nikiមិនទាន់គេលក់នោះទេគេដឹងថាSunooប្រុងនឹងងេីបចេញទេីបប្រឹងទប់លំនឹងដៃរីឯនាយតូចវិញក៏នៅតែប្រឹងរេីរចេញ។

"ទៅណា?"​ ចន្លោះពេលដែលSunooរេីរខ្លួនចេញពីរង្វង់ដៃរបស់ខ្លួននោះ​ នាយក៏ដាច់ចិត្តសួរ។

"គឺ...សិស្សច្បងដកដៃចេញសិនទៅធ្ងន់ណាស់"​Sunoo​ឆ្លេីយតមកបទាំងចាកប្រធានព្រោះពេលនេះគឺធ្ងន់ពិតមែន​ បេីររិតយ៉ាងនេះនោះប្រាកដជាដាច់ពោះវៀនជាបីបួនកំណាត់មិនខាន។

"ឯងកេីតអី? "​ នាយកំលោះសួរទៅកាន់Sunooពេលដែលឃេីញគេងេីបចេញទៅ។

"ខ្ញុំគេងមិនលក់ទេ"

"ចុះឯងប្រុងទៅណា? ទៅសូត្រវេទមន្តអោយដេកលក់ឬ?​"​ Nikiសួរទៅកាន់នាយបន្ទាប់ឃេីញគេប្រុងនឹងដេីរចេញក្រៅ។

"អត់ទេ​ ទៅដេីរលេង"

"មិនខ្លាចខ្មោចលងទេឬ? នេះម៉ោង1យប់ហេីយ"

"មានអីត្រូវខ្លាច? ឬមួយក៏សិស្សច្បងខ្លាចខ្មោច? "

"គ្មានទេកុំចេះតែថា​ បេីដេកមិនលក់...មេីលរឿងទៅល្អទេ? យេីងក៏ដេកមិនលក់ដូចគ្នា"​

"មេីលរឿងអី? "​

"រឿងគឺរឿងមិនដឹងរឿងអីទេ​ បេីកទៅឃេីញរឿងអីមេីលរឿងនឹងហេីយ"​ នាយកំលោះNikiនិយាយទៅកាន់គេ​ ហេីយក៏ដេីរទៅបេីកទូរទស្សន៍តែអាចតភ្ជាប់ជាមួយនឹងប្រព័ន្ធអីនធឺណេតផ្សេងៗបាន។

"គ្មានអារម្មណ៍មេីលទេ​ ឃ្លានណាស់"​Sunooនិយាយរួចគេក៏ប្រុងនឹងដេីរចុះទៅខាងក្រោម​ តែក៏មានសម្លេងកាត់ផ្តាច់។

"ឆុងមីអោយយេីងមួយកំប៉ុងផង​...អ៎មួយទៀតសុំទឹកក្រូចមួយដបផង"Nikiស្រែកពីក្នុងបន្ទប់មក​ ហេីយសឹមនឹងSunooដេីរចេញទៅ។

បន្តិចក្រោយមកSunooក៏ឡេីងមកវិញជាមួយនឹងមីមួយកំប៉ុងនិងទឹកក្រូចមួយដបអោយទៅសិស្សច្បងជិតសង្សារបស់ខ្លួន។

​The day we got to know each other | Sunki Where stories live. Discover now