The day we got to know each other/Part 24

235 34 3
                                    

"អ្នកណានឹង?"​ Elea សួរទៅកាន់Niki បន្ទាប់ពីប៉ះភ្នែកឃេីញថាមាននរណាម្នាក់រត់ចូលបន្ទប់គេងមុននេះ។

"ហីយ៉ាខ្មោចទេដឹង...ឯងកុំចេះដឹងរឿងបងច្រេីនពេក"​Niki ងាកទៅតាមសញ្ញាដែលEleaចង់បង្ហាញ​ មុននឹងងាកមកវិញហេីយបន្ត...
"អ្ហឹម...ចុះម៉ាក់មកធ្វេីអីដែរ?"​នាយកំលោះឈរច្រត់ចង្កេះសួរទៅកាន់អ្នកជាម្តាយយ៉ាងសង្ហា​ គ្មានទេីសអ្នកណាមួយ៛។

"នែ៎ម៉ាក់រកលុយឱ្យឯងរៀនអស់រាប់លាន​ ឯងធ្វេីចរិកចឹងឬ?"ជំនួសឱ្យការឆ្លេីយតប​ អ្នកស្រីMaiបែរជាមកស្តីឱ្យគេទៅវិញ​។ ទេីបនឹងងេីបពីដេក​ បេីកក្បាលមកត្រូវមាត់បាត់ទៅហេីយព្រះអេីយ!

"ហ្អូយ...ហេីយខ្ញុំធ្វេីអីខុសទៀតហេីយអ្នកម៉ាក់~~"Nikiឆ្លេីយតបទាំងទឹកមុខងឿងឆ្ងល់ជ្រួញចិញ្ចេីម​ ថែមទាំងយកដៃអេះក្បាលតិចៗទាំងមិនដឹងខ្យល់អីទាល់តែសោះ។

"នេះឯង​ ពេលមានភ្ញៀវមក​ឯងអោយភ្ញៀវឈរនិយាយក្រៅផ្ទះចឹងហីហ៎ា?"​
"អួយអួយឈឺអ្នកម៉ាក់...អួយ~" អ្នកជាម្តាយ​ យកដៃចាប់ញឹងស្លឹកត្រចៀកគេដេីររហូតទៅដល់ក្នុងបន្ទប់ទទួលភ្ញៀវ ដែលមានEleaដេីរតាមពីក្រោយ​។

មកដល់ដាក់អង្គុយលេីសាឡុងទេីបព្រមលែងវិញ​ ឡេីងក្រហមត្រចៀកសឹងតែដាច់ពីក្បាលទៅហេីយ​។ Nikiអង្គុយអង្អែលត្រចៀកគេថ្នមៗ​ ទាំងទឹកមុខស្អុយប៉ែ។ (salas)

"និយាយចឹងចុះឯណាSunoo?"​ អ្នកស្រីMai ស្រដីសួរទៅកាន់កូនប្រុស

"អឹម...អឺ...គឺប្រហែល...ប្រហែលជាគេកំពុងផ្លាស់ខោអាវទេដឹង​ ម៉ាក់មិនបាច់ខ្វល់ទេ"​ Nikiតប

"មិនអីទេចឹង...ម៉ាក់មកនេះគ្រាន់តែមកចង់ឱ្យឯងជួយជូនEleទៅមេីលវិទ្យាល័យថ្មីរបស់គេផង​ នៅឯ​xxxx​ លោកពូរបស់ឯងរវល់ហេីយ​"​ Eleទេីបនឹងចូលវិទ្យាល័យទេីប​ ម៉ាក់របស់Nikiមកឱ្យនាយជូននាងទៅមេីលសាលាថ្មីរបស់នាងណាមួយប៉ារបស់នាងក៏មិនដែលទំនេរស្រាប់ហេីយ​ កាន់កាប់ក្រុមហ៊ុនមួយទាំងមូល​។

"ហេតុអីជាខ្ញុំ​ គ្មានពាក់ពាក់ស្អីនឹងខ្ញុំផង​ អូ៎យ"​ និយាយមិនទាន់ចប់ចុងចប់ដេីមផង​ ក៏ត្រូវម៉ាក់របស់គេមួលភ្លៅឱ្យក្រហមមួយទៀតទាល់តែបាន។

​The day we got to know each other | Sunki Where stories live. Discover now