The day we got to know each other/ Part 22

165 36 2
                                    

"​គឺ..."​ អ្នកចាត់ចែងប្រុងនឹងនិយាយទៅកាន់គេ​ តែភ្លាមនោះក៏មានសម្លេងមកកាត់ពីក្រោយ​
"​ បង្រៀនគេធ្វេីចុះ​ បែបនេះក៏ល្អហេីយ​ អោយគេចេះដឹងខ្លះ​"​ អ្នកស្រីMaiដែលជាម្ចាស់សម្លេងបានបន្លឺឡេីងពីមុខច្រកចូលផ្ទះបាយ​ មុននឹងឈានមួយជំហានចូលមកក្នុង។

"ចា៎​ អ្នកស្រី"​ អ្នកចាត់ចែងទីនោះលឺបញ្ជារួចក៏ទទួលយ៉ាងសមសួន។

"អឹម​ មេីលមេីលគេផង​ ហេីយបង្រៀនគេតិចទៅ​ យេីងទៅសិនហេីយ"​ អ្នកស្រីMai បន្តរួចក៏ដេីរទៅវិញទៅ។

________________________________
"អ្នកប្រុសមកនេះ..."
"អ្នកប្រុសដាក់អិបិលបន្តិច..."
"ទេៗ​ ដាក់ទឹកប្រេង​ខ្យងមុន..."
"ត្រឡប់វាអោយផុយសាច់សិន​ សឹមដាក់បន្លែចូលប្រុស..."
ការងារដំបូងរបស់Nikiនៅក្នុងផ្ទះបាយនេះណា​ ពិតជារហ័សរហួនមែន។​ មេកាព្រមទាំងមីងJu ជាអ្នកបង្រៀនគេ​ រីឯគេនេះ​កត់ត្រាផង​ ធ្វេីផង​ ស្តាប់ផង​ ឡេីងហូរញេីសតក់ៗ(មាតាដៃ100)ទម្រាំតែហេីយរួចរាល់។

មួយសន្ទុះធំអាហារ​ដែលការចូលរួមពីស្នាដៃរបស់Nikiក៏បានរួចរាល់តម្រៀបនៅលេីតុបាយអភិជនយ៉ាងស្រស់ស្អាតសម្រាប់គ្រួសារNi។ ដោយសារតែបែកញេីសផង​ហត់ផងNikiក៏ទៅសម្អាតខ្លួនបន្តិចសឹមនឹងចុះមកបាយជាមួយក្រុមគ្រួសាររបស់គេ។

"ឆ្ងាញ់ដែលទេអ្នកម៉ាក់​ មានស្នាដៃខ្ញុំដែលណា"​ គ្រាន់តែអ្នកស្រីMaiដាក់បានតែមួយម៉ាត់មិនទាន់នឹងទំពារផង​ សំណួរក៏បានសួរឡេីងពីមាត់កូនកំហូច។

"អឹម...គ្រាន់បេីដែល​ ហេីយឯងនឹកឃេីញស្អីបានមកចេះធ្វេីម្ហូបអីណានេះ"​ អ្នកស្រីMaiសួរគេតបវិញ​(ចម្លែកពេក)

"ក៏...រៀនធ្វេីទុកអោយអនាគតប្រពន្ធ"​ ចម្លេីយចេញមកឡេីងច្រឡឺមកូននឹង។

"ស្អីឯងទេ​ សង្ស័យតែមេីលឃេីញកូនក្រមុំអ្នកណាទេនេះ​ មេីល៎ណែនាំតិចមេីល៎" លោកNiដែលជាលោកប៉ា​របស់គេគ្រាន់តែឈឺក៏សេីចបន្តិចមុននឹងសួរគេបែបលេងសេីច។ (ក្រមុំមែនតេី)

"គឺ...គឺស្អាត​...ស្រឡូន...សុភាពសមសួន...ពូកែមួយចប់"​ កំលោះកំហូចឆ្លេីយតបវិញ​ មិនដឹងស្រមៃដល់ឋានណាហេីយទេនេះ។ (ស្រមៃឃេីញអូននោះ)

​The day we got to know each other | Sunki Where stories live. Discover now