The Day we got to know each other/Part 18

188 39 4
                                    

នៅក្នុងឡាន​ ជាមួយនឹងបទចម្រៀងល្វេីយៗតិចៗយ៉ាងរ៉ូមែនទិច​ ម្នាក់បេីកឡាន​ ម្នាក់ទៀតអង្គុយមេីលទេសភាពក្រៅបង្អួចឡាន។

"អាទិត្យក្រោយចូលកងហេីយ​ អូននៅខ្វះខាតអីទេ?"​ ជិះឡានសុខៗNikiក៏បានផ្តេីមសួរគេមុន។

"គ្មានទេ​"​ Sunooតប

"ចុះរឿងថ្លៃបង់សាលា?"​ Nikiសួរសំណួរដែលចាក់ដោតបំផុត​ ទៅកាន់គេ។

"ក៏....ខ្ញុំក៏កំពុងតែគិតពីវាដូចគ្នា"​ Sunooចាប់ផ្តេីមទម្លាក់ទឹកមុខ​ តែNikiក៏ឃេីញដូចគ្នា។

"អូននៅខ្វះប៉ុន្មាន? ចាំបងជួយក៏បាន"​ Nikiតបវិញទាំងស្នាមញញឹម

"ទេមិនអីទេ​ ខ្ញុំអាចផ្គត់ផ្គង់បានហេីយ​រឿងនេះនោះ​ គ្រាន់តែបងអោយកន្លែងខ្ញុំស្នាក់​នៅ​ វាក៏ជាគុណដ៏ច្រេីនបំផុតទៅហេីយ"​ Sunooតបវិញទាំងញញឹមដូចគ្នា​។

"ប្រាកដអត់?​ បេីខ្វះខាតត្រូវតែប្រាប់បងលឺទេ?"​

"អឹម..."​ នាយតូច​ត្រឹមងក់ក្បាលយល់ព្រម​ ហេីយក៏ទម្លាក់ទឹកមុខវិញពេលដែលងាកចេញពីNiki។ ក៏ដឹងហេីយថាខ្ញុំកំពុងតែខ្វះខាតដូចគ្នាគ្រាន់តែមិនចង់រំខានបង។ គ្រាន់តែបងមេីលថែខ្ញុំ​ ផ្តល់កន្លែងអោយខ្ញុំនៅ​នេះណា​ ជាសំណាងដ៏ធំធេងរបស់ខ្ញុំហេីយ​ រកអ្វីប្រៀបមិនបាននោះទេ។

Nikiក៏ដឹងដូចគ្នា​ តែទោះនិយាយយ៉ាងណាក៏ដឹងច្បាស់ហេីយថាSunooនឹងមិនព្រមទទួលជំនួយគេដាច់ខាត​ នាយបានត្រឹមដកដង្ហេីមធំនឹងមេីលមុខដ៏ក្រៀមក្រំរបស់មនុស្សដែលខ្លួនស្រឡាញ់តែប៉ុណ្ណោះ។

________________________
*ភូមិគ្រឹះNi*
ប្រហែលជាកន្លះម៉ោង ពួកគេក៏បានទៅដល់ភូមិគ្រិះNi​។ Sunooឱនលំទោនដាក់មនុស្សដែលនៅជុំវិញខ្លួនជាមុន​ មុននឹងរត់ទៅរក​អ្នកម៉ាក់ជាទីស្រឡាញ់ដែលកំពុងរៀបចំទុកដាក់នៅចង្ក្រានបាយក្រោយ។

"អូ៎​ កូនសម្លាញ់​ មកតាំងពីពេលណានឹង?"​ គ្រាន់តែឃេីញកូនប្រុសភ្លាម​ មីងJu​ទុករបស់របរយ៉ាងរហ័សមុននឹងនៅអង្គុយនៅលេីកៅអីឯជ្រុកម្ខាងទៀតនៃចង្ក្រានបាយ​។

"មកមុននេះបន្តិចនឹងណាម៉ាក់"​ នាយតូចនិយាយទាំងស្នាមញញឹម។

​The day we got to know each other | Sunki Where stories live. Discover now