The Day we got to know each other/ Part9

264 43 0
                                    

តេីស្នេហាខុសធម្មជាតិមួយនេះនឹងទៅរួចទេ? តេីនឹងមានឧបសគ្គរារាំងអ្វីទៀតរហូតដល់ទីបញ្ចប់នោះ?

"Sunoo?.."

"អោយខ្ញុំសំទោស"​ បន្ទាប់ពីបបូមាត់ត្រូវដកចេញ​ដោយអ្នកផ្តេីមជានាយតូចនោះ​ Nikiក៏បង្ហេីបហៅគេទាំងទឹកភ្នែក​ថែមទាំង​ទទួលបានពាក្យដ៏ឈឺចាប់មួយឃ្លាមកថែមទៀតផង។ នាយតូចនិយាតរួចក៏ដេីរចេញពីបន្ទប់ទៅបាត់ដោយគ្មានក្តីស្រណោះអ្វីបន្តិចដល់អ្នកខាងក្នុង។ មិនមែនគ្មាននោះទេ​ គឺជាខុស​ វាខុសខ្លាំងណាស់...

Niki​ដែលយេីងធ្លាប់តែឃេីញនិយាលេងសេីចគ្មានទុកកង្វល់នោះ​ ពេលនេះគេកំពុងតែអង្គុយយំនៅក្នុងបន្ទប់តែម្នាក់ឯងព្រោះតែស្នេហាខុសធម្មជាតិមួយទៅវិញ។ ហេតុអី? ហេតុអីក៏ព្រហ្មលិខិតលេងសេីចនឹងគេម្លេះ?

Sunoo​ចុះមកដល់ខាងក្រោម​ សំណាងហេីយដែលមិនមានមនុស្សនៅទីនោះ​ គ្រួរសាររបស់ប្អូនស្រីNiki​ក៏ទៅបាត់​ព្រោះត្រូវនាំលោកតាទៅដែរ។ នាយចូលទៅក្នុងបន្ទប់រៀបចំសម្អាតខ្លួន​ មុននឹងរៀបចំខោអាវដូចជាទៅណាមិនដឹង។

"កូនទេីបនឹងមកពីណា? ហេីយប្រុងទៅណា? "​ អ្នកមីងJu​ក៏ទេីបតែឃេីញគេដូចគ្នាទេីបសួរ​ ម្យ៉ាងទៀតក៏ឃេីញថាគេកំពុងតែរៀបចំខោអាវផង។

"គឺជិតដល់ថ្ងៃចូលរៀនហេីយ​ កូនសម្រេចចិត្តថានឹងទៅធ្វេីការបន្តិចបន្តួចដេីម្បីរកលុយខ្លះ​ ម៉ាក់កុំខឹងនឹងកូនអីណា"​ Sunoo​និយាយទៅកាន់អ្នកមានគុណ​ ទាំងញញឹម។ គេត្រូវទៅធ្វេីការខ្លះគេមិនអាចពឹងតែម៉ាក់គេនោះទេ​ បេីមិនដូចឆ្នោះនោះទេដាច់ពោះមិនខាន។

"ហឹមកូនហត់ហេីយ​ តែក៏ល្អទៅធ្វេីការយកបទពីសោធ៍ខ្លះៗទៅតែកុំដល់យប់ជ្រៅពេកមិនល្អទេណា​ នេះកូនញាំអីសិនទៅចាំចេញទៅ"​ អ្នកមីងJuមិនបានខឹងនឹងកូនប្រុសនោះទេ​ គ្រាន់តែបារម្មណ៍​ អ្នកមីងនិយាយទៅកាន់កូនប្រុសសឹមនឹងលេីកបាយមួយចានមកអោយគេ។

"បាទអ្នកម៉ាក់"

"ហេីយមានលុយជិះតាក់សុីទៅវិញទេ? នេះយកខ្លះទៅម៉ាក់មិនជាត្រូវការប៉ុន្មានទេ​ ម៉ាក់នៅទីនេះសុខស្រួលណាស់​ កូនយកទៅ"​ មីងJu​ សួរទៅនាយមុននឹងដកយកលុយមួយចំនួនមកអោយគេថែមទាំងនិយាយជាមួយនឹងស្នាមញញឹមដ៏កក់ក្តៅ។

​The day we got to know each other | Sunki Where stories live. Discover now