The Day we got to know each other/ Part11

298 39 4
                                    

Theដឹងហេីយតែធ្វេីភ្លេី។

"កំពុងងូតទឹកទេដឹង"​Sunoo

"កំពុងឆុងមីមែនទេ​ ឆុងអោយយេីងមួយផង"​ Nikiបានត្រូវមួយម៉ាត់ចុកក្អួតបែបនេះក៏បង្វែប្រធានបទមកប្រេីគេវិញម្តង​ រួចខ្លួនក៏មកគេងវិញធ្វេីប្រងេីយ។

មួយស្របកក្រោយមកមីកំប៉ុងក៏បានរួចរាល់។ នាយតូចដាក់មីទៅលេីតុរួចក៏មកអង្គុយញាំរួមទាំងកំលោះNiki​ផងដែរ។

ពាក់កណ្តាលអាទ្រាត​ អាកាសធាតុត្រជាក់ៗជាមួយមីកំពុងក្តៅៗ​រួមទាំងមានមនុស្សដែលខ្លួនស្រឡាញ់អង្គុយរួមតុជាមួយផងនោះ​ ពិតជាកក់ក្តៅខ្លាំងណាស់។

បន្ទាប់ពីញាំរួចរាល់​ សម្លេងចេញពីមាត់របស់កំលោះNikiដែលមិនដែលនិយាយដាក់អ្នកណាទាំងអស់ក៏បានបន្លឺឡេីងទៅកាន់Sunoo​។

"យេីងសុំទោស"​ ជាពាក្យ<សុំទោស>​នេះហេីយដែលNiki​មិនដែលនិយាយដាក់អ្នកណាទាំងអស់​ក្រៅពីម៉ាក់នឹងប៉ារបស់គេ​ ពេលនេះអ្នកទី3ដែលលឺពាក្យនេះបែរទៅជាមនុស្សដែលគេធ្លាប់ស្អប់ខ្លាំងទៅវិញ។ អស្ចារ្យណាស់

"សិស្សច្បងនិយាយដាក់ខ្ញុំ?"​ នាយតូចដែលប្រុងនឹងងេីបឡេីង​ចេញពីកៅអីក៏ងាកមកវិញបន្ទាប់ពីលឺពាក្យមួយឃ្លានេះ។

"និយាយដាក់មនុស្សដែលយេីងស្អប់ជំពប់លេី​"​ Niki

"ហេតុអី?"Sunoo

"គ្មានហេតុផលទេ​ ក្តីស្រឡាញ់គ្មានហេតុផលនោះទេ"​Niki

"យេីងស្រឡាញ់​ឯង យេីងមិនទេថាគិតយ៉ាងណានោះ​ យេីងដឹងត្រឹមថាឯងឥតខ្ចោះណាស់ទៅហេីយសម្រាប់យេីង​ យេីងមិនអាចគ្រប់គ្រងបេះដូចខ្លួនឯងបានទៀតនោះទេ​ ឃ្លានេះឯងក៏ធ្លាប់និយាយដូចគ្នា​ តែមិនអីទេយេីងមិនបង្ខំឯងនោះទេ​ ឯងអាចគិតមេីលសិនបាន​ មិនថាចម្លេីយបែបណានោះទេយេីងនៅតែ
ទទួលយក "​ (អត់ដឹងដាក់មិច)

"..."​ Sunooនៅឈរស្តាប់ទាំងយកចិត្តទុកដាក់។

"ទៅដេកទៅ​ យប់ហេីយ"​ នឹកឃេីញសម្តីមុននេះនាយកំលោះក៏ស្រាប់តែអៀនមកបាត់​ ហេីយក៏ប្រញ៉ាប់បង្វែប្រធានបទទៅដេកណាណោះឆ្កុយ​ ហេីយខ្លួនក៏ដេីរសម្តៅទៅគ្រែ។ ចេះនិយាយចេញទៅរួចលោកអេីយ​។ តែក៏ត្រូវ​អ្នកក្លាហានរាងតូចចាប់ទាញមកវិញ​ បបូមាត់ត្រូវបានផ្អិបជាប់គ្នាបញ្ជាក់ថា​<ព្រម>។

​The day we got to know each other | Sunki Where stories live. Discover now