The Day we got to know each other /Part 14

218 46 0
                                    

*cut*
មកដល់ហាងអាហារមួយកន្លែងនៅក្នុងផ្សាទំនេីបនោះ​ពួកគេក៏ចូលអង្គុយនៅតុមួុយរួចក៏កម្មងអាហារសម្រាប់ញាំ។

__________________
"អេ៎Niki!" បានបន្តិចក៏មានសម្លេងធ្ងន់មួយហៅគេដែលកំពុងតែញាំអាហារនោះ។ Nikiក៏ងាកទៅតាមប្រភពសម្លេងហេីយក៏ដឹង។ ម្ចាស់សម្លេងគឺមិត្តចាស់របស់Nikiនៅសាលានឹងឯង​ ត្រូវហេីយជាមិត្តចាស់​ មិត្តដែលដេីរធ្វេីបាបមនុស្សដែលគេស្រឡាញ់ជាមួយគេនោះ។

"អាវ? អាក្មេងសម្រាមនោះទេតេី​ ហេតុអីក៏មកនៅជាមួយឯងទីនេះទៅវិញ​ មេីលចុះហាយសូដល់ហេីយ"​ គ្រាន់តែដេីរមកដល់ក៏ឃេីញថាSunooអង្គុយនៅទីនោះដូចគ្នា​ ក៏ពោលឡេីង។

"បិទមាត់ស្អុយរបស់ឯងហេីយចេញពីទីនេះទៅ"​ លឺហេីយក៏ខឹងដែល​ Nikiនិយាយទៅកាន់គេវិញទាំងមួលម៉ៅ។

"អា៎​មិត្តភក្តិ​ មានហ្គេមអីលេងទៀតហេីយមែនទេ​ មេីលទៅគួរអោយចង់លេងណាស់​"​ គ្រាន់តែលឺហេីយSunooអួលបាយតែម្តង​ គិតដល់កាលពីមុនដែលខ្លួនចាញ់បោកគេម្តងហេីយតេីពេលនេះអាចទៀតទេ?

"ចេញពីទីនេះ​ យេីងរាប់ដល់បី"​ Niki
"1"
"2"
"3"

"​ នែ៎​ អាNi​ បេីមានហ្គេមអីលេងជាមួយវាណា​ ប្រាប់មកយេីងចង់លេងដែល...ឌឹប"​ មិត្តម្នាក់នោះនិយាយមកគ្មានព្រឺអីបន្តិចនោះទេថែមទាំងនិយាយឌឺថែម​ តែក៏ត្រូវមួយដៃយ៉ាងដំណំដូចគ្នា។ Nikiស្ទុះទៅដាលគេមួយទំហឹងនៅកណ្តាលផ្សាទំនេីបនឹងតែម្តង។

សម្លេងប្រតាយប្រតប់គ្នាពេញផ្សាទំនេីប​ Sunooនៅអង្គុយធ្មឹងមួយស្របក់រួចក៏ទុកលុយថ្លៃអាហារមុននេះនៅលេីតុហេីយក៏ដេីរចេញទៅ។

Niki​ក៏ឃេីញដូចគ្នា​ មុននឹងរត់ចេញទៅតាមSunoo​ គេក៏ឈ្លៀតដាក់មួយដៃទៀតមុននឹងដកលុយចេញពីហោប៉ៅដែលមានទាំងប៉ុន្មានដាក់លេីតុសម្រាប់ថ្ងៃអាហារដោយមិនបានរាប់ហេីយក៏ដេីរទៅតាមគេដូចគ្នា។

ដេីរមកដល់ជណ្តេីរយន្តប្រអប់Sunooក៏ចូលទៅបាត់​ដោយNikiរត់ទៅមិនទាន់ក៏ត្រូវរត់ចុះតាមជណ្តេីរយន្តជេីងវិញ។​
ចុះមកដល់ជាន់ខាងក្រោម​ Sunooកំពុងតែដេីរចេញទៅហេីយតឬក៏...

"Sunoo!"សម្លេងហៅរបស់Niki​បន្លឺឡេីងលាន់ពេញផ្សារទំនេីប។
ម្ចាស់សមីខ្លួនលឺហេីយក៏មិនងាកមក​ គ្រាន់តែឈប់មួយភ្លេតរួចក៏ដេីរចេញទៅដូចគ្មានអីចឹង។

​The day we got to know each other | Sunki Where stories live. Discover now