The Day we got to know each other/ Part10

272 41 0
                                    

Niki បានឃេីញSunoo​នៅឯក្លឹបមួយកន្លែងដែលខ្លួនចូលទៅដេីម្បីរំសាយអារម្មណ៍នោះ។ មិននឹកស្មានឡេីយថាក្មេងស្លូតបូតម្នាក់នេះបែរជាទៅធ្វេីការនៅឯក្នុងក្លឹបទៅវិញ។

"បាទលោកមានត្រូវការអ្វីដែលឬទេ?"​ សម្លេងតូចស្រួយ​ និយាយទៅកាន់ភ្ញៀវដែលហៅគេមុននោះ។

"អេ​ អាក្មេងនេះគ្រាន់បេីជាស្រីទៅទៀត​ ចង់សាកទេ​"​ មេក្រុមម្នាក់នៅក្នុងចំណោមនោះ​ និយាយទៅកាន់គេក្រឡាស់ភ្នែកមេីលឡេីក្រោមមុននឹងហុចបារីមួយដេីម​ទៅអោយគេ​ ដោយនិយាយពាក្យទាំងនេះ។

"​សំទោសផងខ្ញុំមិនអាចយកបានទេ​"​ នាយតូចប្រកែកទាំងញញឹមមិនចំញញឹម។

"សាកតិចទៅអីក៏រឹកម្លេះ​ នេះយកទៅ"

"ត្រូវការអ្វីដែលទលោក? បេីគ្មានការទេខ្ញុំទៅវិញហេីយ"​ Sunoo​បង្វែរប្រធានបទទៅជាសួររឿងអ្វីផ្សេងវិញ។

"ត្រូវការអោយឯងសាកនឹងហេីយអាក្មេង"​

"យកភ្លាមទៅ!! "​ ពួកគេគម្រាមនាយតូចអោយទទួលបារីដែលពួកគេអោយនោះ។ នាយលេីកដៃប្រុងនឹងទទួលតែក៏មានដៃមនុស្សម្នាក់ទៀតទៅចាប់ដៃខ្លួនហេីយក្រវាសបារីនោះចេញ។ ត្រូវហេីយគ្មានអ្នកណាក្រៅពីNiki​ដែលនៅទីក្នុងក្លឹបនោះ​ នោះទេ​ គ្មានអ្នកណានៅសង្ងំមេីលមនុស្សដែលខ្លួនស្រឡាញ់ត្រូវគេធ្វេីបាបនោះទេ។

"អាឆ្កួត​ មកក្លឹបអោយដឹងមកក្លឹបវេីយ"​នាយកំលោះដេីរទៅចាប់ដៃSunooចេញមុននឹងស្រែកទៅបងធំដែលបង្ខំនាយតូច
មុននេះទាំងមិនខ្លាចរអារ។

"សិស្សច្បង-"

"ឯងជាអ្នកណា? ឈ្លេីយម្លេះអាក្មេងឈ្លេីយ​ មិនស្គាល់ធំតូចទេហេស?"​ បងធំម្នាក់នោះស្រែកដាក់នាយវិញ។

"យ៉ាងមិច? ចង់ធ្វេីអីយេីង?​"​ សម្លេងទាស់ទែងគ្មានពេញក្លឹប​ លាន់រន្ទិលធ្វេីឲអ្នកដែលនៅក្នុងនោះក្រឡេកមេីលមកពួកគេគ្រប់គ្នា។

"ចង់ធ្វេីអីហេស? នេះ..ឌឹប"​ មួយកណ្តាប់ដៃរបស់បងធំទៅធ្វេីផ្ទៃមុខស្រស់សង្ហាធ្វេីអោយហូរឈាមមកតាមគែមៗមាត់។ ចេះដឹងរឿងគេពេកមួយដែជារឿងធម្មតា។

​The day we got to know each other | Sunki Tahanan ng mga kuwento. Tumuklas ngayon