The Day we got to know each other/ Part 3

266 39 0
                                    

កំលោះយុវវ័យម្នាកដែលមកក្លឹមមួយនេះ​ ប៉ុន្តែបែរជាគ្មានលុយអោយគេទៅវិញ។ របស់ដែលមានឥឡូវនេះ​ មានតែឡានមួយគ្រឿងប៉ុណ្ណោះ។ ត្រូវហេីយកំលោះNiki​ ជិះឡានមកដេីរលេងតាំងពីថ្ងៃមិញ​ ដល់យប់ក៏ប្រុងទៅវិញតែបែរជាគ្មានលុយមួយការមួយសេនអោយថ្លៃអាហារទៅវិញ។

"នេះ​ សោរឡាន..បន្តិចទៀតយេីងមកវិញ"អ្នកកំលោះនិយាយទៅកាន់បុគ្គលិកក្នុងហាង​ មុននឹងចេញទៅខាងក្រៅតេទូរសព្ទទៅនណារម្នាក់។

*cut*
"អាឡូអ្នកម៉ាក់"សម្លេងរបស់នាយកំលោះដែលឈរនៅខាងក្រៅក្លឹបលេីកទូរសព្ទតេទៅអ្នកដែលជាម្តាយរបស់ខ្លួន។

"មានការអី? "​អ្នកស្រីMai​តបទៅកាន់កូនប្រុស

"នេះអ្នកម៉ាក់ជាអ្នកដកហូតលុយក្នុងកាតខ្ញុំមែនទេ? ខ្ញុំធ្វេីខុសអី? "​នាយកំលោះមិនសុខចិត្ត​ និយាយទៅកាន់អ្នកដែលជាម៉ាក់របស់ខ្លួន​។ ព្រោះគ្មានអ្នកណាដឹងលេខកូតកាតលុយរបស់គេក្រៅពី​ ម៉ាក់នឹងប៉ារបស់គេនោះទេ​ គាត់ចង់ហូតយកពេលណាក៏បាន​ គាត់ចង់បិទកាតពេលណាក៏បាន។

"ឯងនៅមិនដឹងទៀតឬថាឯងខុសអី?​ គិតមេីលទៅ"​ អ្នកស្រីMai​តបទៅកាន់កំពុលកូនប្រុសមានតែមួយនៅក្នុងលោក។

"រឿងនោះមែនទេ?! ហេតុអីក៏ខ្ញុំជាអ្នកខុស? ម៉ាក់វិញទេដែលហៅអាក្មេងមិនដឹងទិសតំបន់នោះមក​ ជិះឡានរបស់ខ្ញុំ"​

"ឯងទៅវិញទេដែលមិនដឹងទិសតំបន់នោះ​ Sunoo​គេឆ្លាត​ សុភាពគួរអោយស្រឡាញ់ណាស់​ ចុះឯងវិញ​? ឯងជួយស្អីម៉ាក់បានខ្លះហេីយ​? មួយថ្ងៃមួយថ្ងៃចាយលុយទៅលេីរបស់របរឥតប្រយោជន៍ទាំងនោះ​ ឯងគិតថាឯងដឹងទិសតំបន់ហេីយណាស់មែនទេ​?"​ អ្នកស្រីMaiនិយាយទៅកាន់កូនប្រុសតាមទូរសព្ទ​។ មួយថ្ងៃៗចាយតែលុយ​ គ្រាន់តែចង់អោយកូនល្អ​អីក៏ពិបាកម្លេះ?

"ម៉ាក់ចង់អោយខ្ញុំធ្វេីអីទេីបបេីកកាតអោយខ្ញុំវិញ?"កំលោះNikiបន្ធូរអារម្មណ៍បន្តិចមុននឹងសួរទៅកាន់អ្នកដែលជាម្តាយតាមទូរសព្ទ។

"Sunooមិនទាន់មកផ្ទះវិញទេ​ ឯងក៏ដូចគ្នា​ មិនបាច់មកផ្ទះទេប្រសិនគ្មានគេមកជាមួយឯងនោះ  Riki"អ្នកស្រីMaiនិយាយទៅកាន់កូនប្រុស​ថែមទាំងសង្កត់សម្លេងត្រង់ឈ្មោះពិតរបស់កូនប្រុសខ្លួនមួយកន្លាក់ទៀត។

​The day we got to know each other | Sunki Where stories live. Discover now