The Day we got to know each other/ Part 6

273 46 0
                                    

មិនយូរប៉ុន្មាន​ មិត្តរបស់Nikiដែលតេមកមុ​ននេះក៏មកដល់ភូមិភ្រឹះយ៉ាងរហ័ស។

"ជម្រាបសួរអ្នកមីង​ ខ្ញុំមករកNikiបាទ"​ Jay ជាមិត្តស្និតស្នាលម្នាក់របស់Niki​ចូលមកដល់ភូមិគ្រឹះ​ ឱនលំទោសគោរពអ្នកដែលចាស់ជាខ្លួនយ៉ាងមានសុជីវធម៌​ មុននឹងប្រាប់ពីគោលបំណងដែលគេមកទីនេះ។

"Niki​នៅក្នុងបន្ទប់ណាក្មួយ"​ បន្ទាប់ពីទទួលនាមចម្លេីយរួចនាយក៏ឡេីងទៅខាងលេីសម្តៅទៅបន្ទប់របស់Niki​។

(Jay Park ជាមិត្តរបស់Niki​ ។ ពួកគេស្គាល់គ្នានៅក្នុងក្លឹប​។ បែបនេះហេីយទេីបJay មិនដឹងថាNikiមានអត្តចរិតយ៉ាងមិចនៅសាលា​ ព្រោះពួកគេជួបគ្នាតែនៅក្នុងក្លឹបប៉ុណ្ណោះ។​)

"តុកៗ...ក្រាក"
សម្លេងគោះនឹងបេីកទ្វាឡេីងមកដោយស្នាដៃJay​ចូលទៅក្នុងបន្ទប់របស់Niki​។

"Niki-"
"shhh"ពេលដែលJay​ហៅឈ្មោះរបស់នាយកំលោះ​ Nikiក៏ធ្វេីជាសញ្ញាម្រាមដៃអោយជាស្ងាត់មុននឹងចង្អុលទៅអ្នកម្ខាងទៀតដែលកំពុងតែលង់លក់នៅលេីគ្រែ។

"អ៎​តាមពិតមិនទៅព្រោះជាប់អង្គុយមេីលគេដេកបែបនេះសោះ"​Jay​ដែលជាមិត្តបង្អាប់គេព្រោះ​ លេីកទីមួយដែលឃេីញNikiប្រកែកមិនទៅក្រៅនោះ​ ព្រោះនៅមេីលគេដេកសោះ។

"ទៅនិយាយក្រៅវិញ"​Niki​ពោលឡេីង​ សឹមនឹងដេីរចេញពីបន្ទប់ជាមួយនឹងJay។

"ឯងមកធ្វេីអីប្រាប់ថារវល់ហេីយមិនបានទៅទេ"Niki​ចេញមកដល់បន្ទប់ទទួលភ្ញៀវតូចនៅជាន់ខាងលេី​ និយាយជាមួយនឹងមិត្តរបស់ខ្លួន។

"គ្រាន់តែមកមេីលអោយជាក់​ ព្រោះមុខឯងនឹងមិនគួរអោយជឿថារវល់ទេ​ ហេីយម្នាក់នោះជាអ្នកណា"​ Jay​និយាយទៅកាន់មិត្តរបស់ខ្លួន។ មែនព្រោះរាល់ដងមិនបាច់បបួលក៏ទៅដែរ។

"គឺ..បងប្អូននឹងណា"

"បងប្អូនមុខមិនដូចគ្នាផង"​

"អឺ..គឺជីដូនមួយទេ"​ មិនដឹងគួរឆ្លេីយយ៉ាងមិន​ក៏សម្រេចថាជាបងប្អូនជីដូចមួយតែម្តងទៅ។

"អឺអឺ​ ចឹងក៏ចឹងទៅ​ ទៅហេីយណាbye"​ អ្នកទាំងពីរនៅនិយាយគ្នារាងយូរគួសមប្រហែលជាកន្លះម៉ោង​ Jay​ក៏ទៅវិញព្រោះគេមានកិច្ចការត្រូវធ្វេី។

​The day we got to know each other | Sunki Where stories live. Discover now