The Day we got to know each other/ Part7

287 45 0
                                    

គ្រួសារNi​ទាំបីនាក់(​Niki​,អ្នកស្រីMai​,លោកNishi)និងលោកតាNi​បានជួបជុំគ្នាម្តងទៀត​ ពេលនេះទាំងអស់គ្នាកំពុងជុំគ្នានៅតុអាហារ​ ជាមួយនឹងមុខពោពេញទៅដោយស្នាមញញឹមនិងសេចក្តីនឹករលឹក។​ តែខុសតែកំលោះម្នាក់នេះ​ ភ្នែកមិនសូវជាមេីលទៅគ្រួរសារនិងម្ហូបទេ​ បែរជាក្រឡឹងចុះឡេីងរកមេីលអ្នកណាអ្នកម្នាក់ដែលមិនឃេីញនៅទីនេះ។

"Niki...Niki.."

"Niki"

"អ៎បាទ...អ្នកម៉ាក់មានអីមែនទេ? "មិនដឹងជារវល់ស្អី​ ហៅពីរទៅបីដងហេីយមិនឆ្លេីយទៀត​ ក្នុងខួរក្បាលមិនដឹងគិតពីអីទេនេះ។

"ឯងរវល់មេីលអី​? អីក៏រវល់ដល់ថ្នាក់ទៅមិនលឺ"​ អ្នកស្រីMaiសួរទៅកាន់កូនប្រុស។

"គឺ...គឺអីទេ...អ្នកម៉ាក់មានអីមែនទេ? "​ Niki តបសឹមនឹងសួរទៅកាន់អ្នកជាម្តាយម្តងទៀត។

"មិនមែនម៉ាក់ទេ​ លោកតាឯងទេ"​ អ្នកស្រីMai​តបទៅកាន់កូនប្រុសទាំងហួសចិត្ត។

"បាទលោកតាមានរឿងអ្វីមែនទេ?"​ Niki

"អេី..អ្នកកំលោះអេីយដូចជារវល់ដល់ហេីយណ៎ហៅមិនលឺ"​លោកតាNi​មានប្រសាសន៍បែបលេងសេីចទៅកាន់ចៅប្រុស។

"គឺគ្មានទេលោកតា"​ Niki​ឆ្លេីយតបដោយយកដៃអេះកតិចៗ។

"​និយាយអញ្ចឹង​រឿងរៀនដល់ណាដល់ណីហេីយ​ មានមុខជំនាញច្បាស់ឬនៅ?​"​ ចូលសាច់ការ​របស់លោកតាNi

"​បាទគឺ...គឺរៀនផ្នែកជំនួញទូរទៅក្រៅនិងក្នុងប្រទេស"​ Nikiឆ្លេីយទាំងរដាប់រដួស​។ មនុស្សមិនសូវនឹងបានចូលរៀនផងមកសួរអ្នកណាទៅដឹង😔 សូម្បីតែមុខជំនាញក៏ប៉ាម៉ាក់ជាអ្នករៀបចំអោយ​។​ ត្រូវហេីយប៉ារបស់Niki​ជាអ្នករៀបចំជំនាញអោយគេសម្រាប់គ្រប់គ្រងក្រុមហ៊ុន​នាមជាកូនប្រុសត្រកូលNishiតែមួយគ្រាប់គត់។ (បេីមិនរៀបចំអោយមិនកេីត​ មេីលទៅបេីគ្មានដឹងក្បាលកន្ទុយត្រង់ណាទៅណាផង)។

"ល្អហេីយ...ញាំបាយទៅ"​លោកតាមានប្រសាសន៍ម្តងទៀត​។ ទាំងអស់គ្នាបរិភោគអាហារដ៏ឈ្ងុយឆ្ងាញ់ដោយស្នាដៃរបស់មីងJu​ផ្ទាល់។

________________
បន្ទាប់ពីបំពេញកតព្វកិច្ចរបស់ក្រពះរួច​ Nikiញាំហេីយមុនគេ​  រួចក៏ងេីបចេញដេីរទៅបន្ទប់អ្នកបម្រេីរ។

​The day we got to know each other | Sunki Where stories live. Discover now