The Day we got to know each other/ Part13

272 45 0
                                    

បន្ទាប់ពីសម្អាតខ្លួនរួចរាល់​ Sunooក៏ចេញមកវិញហេីយក៏មកអង្គុយនៅលេីកៅអីនៅតុកន្លែងដែលNikiរៀបចំអាហារមុននេះតែ​ មេីលទៅក៏អង្គុយមិនសូវស្រណុក​ ឈឺផ្នែកខាងក្រោមពេលមកអង្គុយលេីកៅអីរឹងបែបនេះនោះ

"បេីអង្គុយមិនបានទេទៅអង្គុយលេីគ្រែវិញទៅ"​ Nikiក៏ឃេីញដូចគ្នាថាគេអង្គុយមិនស្រណុកខ្លួននោះទេ​ ដៃម្ខាងញាំអាហារម្ខាងទៀតច្រត់លេីកៅអី​មាំៗ​ហេីយប្រឹងដៃឡេីងក្រហមទៅហេីយ។

"មិនអីទេ"​

"កុំរឹងក្បាលពេក..មោះ"​ Nikiឃេីញសង្សាខ្លួនរឹងក្បាល់បែបនេះក៏ពោលឡេីងហេីយក៏ចាប់បីគេទៅតែម្តង​ ព្រោះបេីអោយដេីរក៏វេទនាមិនស្ទេីរដែរ។

Nikiដាក់នាយតូចលេីគ្រែថ្នមៗ​ មិននឹងខ្លួនក៏ដេីរទៅយកអាហារមុននេះមកបញ្ចុកគេ

"មិនអីមិនបាច់រំខានដល់សិស្សច្បងទេ"

"មិនរំខានទេណា​ សិស្សប្អូន"​ Nikiខ្ជិលប្រាប់ច្រេីនដងបេីនៅតែរឹងក្បាលបែបនេះនោះ​ នាយសង្កត់លេីពាក្យសិស្សប្អូនធ្ងន់បន្តិច។ សិស្សប្អូនក៏សិស្សប្អូនទៅចឹង។

"..."​ Sunooងាកទៅមេីលមុខនាយបន្តិច​ បន្ទាប់ពីលឺគេនិយាយបែបនេះ។ ក្រែងសិស្សច្បងមិនចឹង?

"នែ៎​ កុំក្បាលរឹងពេក​"​ Niki​លេីកចានស៊ុបដែលទិញមកមុននេះ​ ទៅបញ្ចុកនាយតូចដែលនៅលេីគ្រែនោះ​ ទាំងថ្នាក់ថ្នម​។

_______
"...យប់មិញ...ឈឺខ្លាំងអត់? បងសុំទោស"​ នៅសុខសុខNikiក៏សួរសំណួរនេះឡេីង​ ធ្វេីអោយនាយតូចដែលនៅអង្គុយលេីគ្រែនោះ​ឈ្លក់ស៊ុបដែលកំពុងតែនៅក្នុងមាត់​។ អាខំគេចណាស់ហេី​យមករំលឹកធ្វេីអីព្រះជាម្ចាស់អេីយ។

"អា៎​ មិនអីទេមែនទេ? នេះ"​ ឃេីញដូចច្នោះហេីយNikiក៏ទាញក្រដាស់ដែលនៅជិតនោះមកជូតអោយគេចេញខ្លះ។

"ម...មិនអីទេ​ អគុណហេីយ"​ Sunooឆ្លេីយតបវិញ​មុននឹងយកក្រដាស់ពីគេមកជូតដោយខ្លួនឯង។

"ហេតុអីក៏មុខអូនក្រហមបែបនេះ? រលាកមែន? ឈឺខ្លាំងអត់?"​ ក្រឡេកទៅក៏ឃេីញថាមុខគេឡេីងក្រហម​ងាំង​ នេះមិនមែនរលាកទេដឹង​ ជាអីផ្សេងនឹងណាឺ។

​The day we got to know each other | Sunki Where stories live. Discover now