The day we got to know each other/Part 25

139 33 0
                                    

ពួកគេរងចាំមួយសន្ទុះក៏ដល់ម៉ោងចេញល្មម​។ NikiនិងSunoo​ ក៏បានចាកចេញទៅ​។

ទាំងគូរបោះជំហានមកដល់ឡានភ្លាម​ Nikiក៏បេីកទ្វាឱ្យSunooដូចរាល់ដង។ surprise🪄

មានផ្កាកុលាបក្រហមមួយបាច់​ទុករួចជាស្រេចនៅលេីកៅអីដែលជាកម្មសិទ្ធរបស់Sunoo​។ Sunooយកដៃចាប់លេីកផ្កាកុលាបមួយបាច់នោះឡេីងយកមកស្រូបក្លិនក្រអូនប្រហេីររបស់វាទាំងញញឹមពព្រាយ​ រួចក៏ចូលឡានទៅ។

"យ៉ាងមិចដែល​ ស្រស់ស្រាយទេ?"​ Nikiសួរទៅកាន់គេស្របពេលដែលនាយកំពុងបញ្ឆេះឡានរៀបនឹងចេញទៅ។

"><" រាងតូចបានត្រឹមអង្គុយញញឹម​ទាំងសប្បាយចិត្ត

"អាវ? មិនមានអីសងបងវិញទេឬ?"​ Niki​ ងាកទៅរកគេទាំងធ្វេីទឹកមុខក្មេងតូច​ ហេីយធ្វេីជាប៉ោងថ្ពាល់មានបំណងឱ្យគេថេីប។

"សឺត"​ Sunooឱនទៅថេីបគេតាមបំណងរួចពួកគេក៏ចេញដំណេីរទៅ។ គូរស្នេហ៍ទាំងពីចំណាយពេលចុងសប្តាហ៍ជាមួយគ្នាយ៉ាងផ្អែមល្ហែម​។

*skip* Morning🌅
មិនបានប៉ុន្មានផង​ព្រះសូរិយានាថ្ងៃថ្មីក៏បានរះឡេីង។ ជារឿងធម្មតាដែលពួកគេចេញទៅសាលាជាមួយគ្នា​ រហូតដល់ម៉ោងចេញទៅផ្ទះវិញ។ SunooឈរចាំNikiនៅឯមុខអគារសាលារបស់គេនាម៉ោងចេញទៅផ្ទះ​

"Niki?" តែភ្លាមនោះក៏មានសម្លេងហៅឈ្មោះសង្សាខ្លួនចំចំ​ នៅពីក្រោយខ្នង​ថែមទាំងយកដៃស្រឡូនរបស់នាងទៅរកទាញកាតាបរបស់Sunoo​ទៀតផង​។ វាជារឿងដែលភ្ញាក់ផ្អេីលជាខ្លាំង​ ធ្វេីឱ្យSunooងាកមុខទៅតាមប្រភពសម្លេងបង្ហាញឱ្យឃេីញមនុស្សស្រីម្នាក់​ពាក់អាវសរបែកឈូក​ សំពត់ខ្លីលេីភ្លៅ​ជាអ្នកហៅឈ្មោះនោះ។

"??"​ Sunooធ្វេីមុខឆ្ងល់ជាខ្លាំង​ ព្រោះម្នាក់ស្រីនេះហេីយដែលភ្លេចកាបូបលុយរបស់នាងនៅឯហាងកាហ្វេដែលគេធ្វេីការនោះ​ ថែមទាំងស្រែកហៅឈ្មោះសង្សាខ្លួនទៀតផង​ តេីមានរឿងអីទៅ? នាយកាន់តែសង្កេត​ កាន់តែជ្រួលច្របល់​ ព្រោះបណ្តោងរួបតុក្កតាពណ៌ផ្កាឈូកដែលនាងកាន់នោះ​ វាដូចខ្លាំងមែនទែនទៅនឹងបណ្តោងកាតាបដែលNikiឱ្យទៅគេ។

"អូ៎​ ខ្ញុំ...ខ្ញុំសុំទោសប្រហែលជាខ្ញុំច្រឡុំមនុស្សហេីយ​..."​ បន្ទាប់ពីដឹងថាម្នាក់នោះមិនមែនជាម្ចាស់សមីឈ្មោះនោះ​ នាងក៏សុំទោសនាយវិញរួចប្រុងនឹងដេីរចេញ​តែក៏ត្រូវផ្អាកវិញដោយសម្លេង...

​The day we got to know each other | Sunki Where stories live. Discover now