The Day we got to know each other /Part 17

219 38 11
                                    

Nikiស្លៀកសម្លៀកបំពាក់សមរម្យបំផុតមេីលសង្ហានិងចាស់ទុំបំផុត​។ ទាញទឹកអប់Brand​ល្បីឈ្មោះបាញ់លេីដងខ្លួនឆីតៗ​ ឆ្ងុយប្រហេីយពេញបន្ទប់​។

"តោះ-​ អូនទៅទាំងស្លៀកបែបនេះ?"​ Nikiប្រុងនឹងហៅគេអោយចេញដំណេីរទៅ​ តែបែរជាអាក់នៅមួយកន្លែងព្រោះមេីលទៅនាយSunoo​ ស្លៀកពាក់អាវគេងយប់ធម្មតា។

"Aw​ ហេីយបងមិនទាន់ទៅទៀត? "​ Sunooសួរវិញទាំងចម្ងល់

"គឺចាំអូននឹង​ ហេីយមិចបានពាក់អាវដេកយប់វិញ?"

"ខ្ញុំត្រូវទៅដែរឬ? មិនសមទេ​ សុទ្ធតែគ្រួសាបង​ បងទៅចុះ"​ Sunooតបវិញ។ ត្រូវហេីយគេជួបជុំមិត្តជួបជុំគ្រួសារគេ​ រឿងអីខ្ញុំត្រូវទៅដែរ។

"ម៉ោ​ ទៅដូរខោអាវលឿនឡេីង"​ Nikiបន្ត

"ទេ​ បងទៅចុះ​ ខ្ញុំនៅទីនេះបានហេីយ"​

"ប្រាកដអត់?"​ Nikiសួរបញ្ជាក់

"ទៅៗ​ ខ្ញុំមិនអីទេ​ "​ Sunooតបវិញ។ យីនៅតែឯងរាប់ឆ្នាំហេីយមកប្រាកដស្អី។

"ចឹងបងទៅហេីយណា​ កុំភ្លេចញាំបាយផងលឺទេ? ​ ហេីយចង់បានអីទេ​? ចាំបងទិញផ្ញេីរ " Nikiតបវិញមុននឹងទៅពាក់ស្បែកជេីង

"គ្មានអីទេ​ Good luck ណា៎"​

"ចឹងនេះ​ អូនចង់ទិញអីក្រៅញាំក៏ប្រេីវាទៅ"​ Nikiហុចកាតរបស់ខ្លួនអោយទៅនាយតូចមុននឹងនិយាយ។

"មិនអីទេ​ តាមសម្បាយណា៎​ bye bye"​ Sunoo

"បងមកវិញអោយបានលឿនបំផុត​-សឺត~" នាយកំលោះពោលរួចមិនភ្លេចស្នាមថេីបនោះទេ​ ហេីយក៏ដេីរចេញទៅ​ បន្សល់ទុកអូននេះអោយនៅតែឯង។

__________________________
#ភោជនីដ្ឋានឌឹសេអ៊ូល/The Seoul Restaurant
ពួកគេបានមកញាំអាហារនៅភោជនីយដ្ឋានល្បីឈ្មោះមួយកន្លែងដែលលំដាប់VIP​ 5 STARS​ ភាគច្រេីនគឺមានតែអ្នកមាន​ខ្ពង់ខ្ពស់​ មានអំណាច​ក្នុងប្រទេស​ ឬ​ កិច្ចប្រជុំរបស់ប្រទេសសំខាន់ៗ​ ទេដែលចូលមកបរិភោគនៅទីនេះ។ ហេីយក្នុងនោះក៏មានការជួបជុំមិត្តភាពរបស់គ្រូសារNi​ និង​ គ្រួសារEl​ ផងដែល។

"ជម្រាបសួរ​ លោកអ៊ំ​ លោកប៉ា​ អ្នកម៉ាក់​ សុំទោសខ្ញុំមកយឺតបន្តិចហេីយ"​ Nikiមកដល់​ភ្លាមក៏​ រាក់ទាក់ដាក់ចាស់ទុំតាមធម្មតា។

​The day we got to know each other | Sunki Where stories live. Discover now