ភាគទី13 : សុំដេកជាមួយ

2.4K 152 1
                                        

" អាយយយ អាចង្រៃ អាឆ្គួតចិត្ត អាឡប់សតិ មិចក៏ឯងដើរបើកទ្វាបន្ទប់គេដោយគ្មានការអនុញ្ញាតពីម្ចាស់គេបែបនេះចឹងហាស៎ ?? " ថេយ៉ុង ចូលមកវាយនាយយកៗ ដោយមិនបានចាប់អារម្មណ៍ថានាយជានរណាគេ ព្រោះពេលនេះអារម្មណ៍គឺចង់វាយគេសិន សំខាន់ពេលនេះគេកំពុងស្លៀកកន្សែងមួយរុំខ្លួនទើបនិងដើរចេញពីបន្ទប់ទឹកមក ក៏ឃើញនាយបើកទ្វាចូលមក ក៏រត់ទៅដាក់នាយយកតែម្តង ។

" អួយយ អួយយ លែងយើងសិន លែងយើង " ជុងហ្គុក អោបក្បាលយកដៃរងព្រោះខ្លាចបែកក្បាល ហ្ហើយ !! នរណាគេហ្នឹង អីក៏ថ្លើមធំសម្បើមម្ល៉េះ ហ៊ានមកវាយគេបែបនេះ ទាំងដែលនេះផ្ទះគេសោះ ។

" អោយឈប់យ៉ាងមិច បើលោកឯងដើរចូលបន្ទប់គេគ្មានរបៀបរបបបែបនេះ " ថេយ៉ុង នៅបន្តការវាយរបស់គេទៀត ។

" យើងប្រាប់ថាអោយឈប់ !! " នាយ រុញគេចូលមកក្នុងរួច រុញឡើងទៅលើពូកធ្វើអោយ នាយសង្កត់ពីលើថេយ៉ុងពេញៗសំខាន់បានថើបមាត់គ្នាទៀត  ។

ខណៈនេះហើយទើបពួកគេបានឃើញមុខគ្នាពេញៗ ធ្វើអោយពួកគេបើកភ្នែកធំៗរៀងៗខ្លួន ស្លាប់ហើយ នេះកុំថាលោកនាយកសាលារបស់គេណា៎ ពុទ្ធោ !! មិនគួរមកជួបគ្នាក្នុងខណៈ សភាពបែបសោះ ។

តុក ~~ តុក ~~

" ថេយ៉ុង កូនមានរឿងអីមែនទេ បានជាស្រែកឮយ៉ាងនេះ ?? " អ្នកស្រីចន ដើរមកគោះទ្វាគេសួរ ព្រោះមិញនេះដូចជាឮសំឡេងអីញ៉េញ៉ៃ ទើបគាត់ដើរមកមើល ។

" គ..គឺ មិនមានអីទេ ម..ម៉ាក់អ៊ំ គ្រាន់តែមិញនេះខ្ញុំឃើញកន្លាតក្នុងបន្ទប់ទឹក តែឥឡូវវាទៅបាត់ហើយ ខ្ញុំមិនបានកើតអីទេ ម៉ាក់អ៊ុំកុំបារម្ភអី " ថេយ៉ុង ប្រញាប់តបទៅគាត់វិញ ទាំងនិយាយភ័យៗ ព្រោះមិនហ៊ានស្រម៉ៃទេប្រសិនបើ គាត់មកឃើញពួកគេក្នុងសភាពបែបនេះ ។

" អ៎ររ.. មិនអីទេចឹង ចឹងកូនរៀបចំបន្ទប់ហើយ ប្រញាប់មកញាំបាយថ្ងៃត្រង់ផង "

" បាទ ម៉ាក់អ៊ុំ " ថេយ៉ុង តបហើយគាត់ក៏ដើរទៅអង្គុយចាំញាំបាយជុំគ្នានៅខាងក្រោមបាត់ ។

"  ន៎ែ...!! លោកកាលណាងើប " ថេយ៉ុង ងាកមកសម្លុតនាយដែលដេកនៅលើគេនេះ បានគេមិនមាត់ៗដូចជាបានដៃសម្បើមដល់ហើយន៎ ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now