ភាគទី29 : ស៊ូជុងឈឺ ??

1.5K 98 0
                                        

" ជីមីន ជីមីន ចាំបងផង កុំដើរលឿនពេក !! " ពេលនេះ យ៉ុនហ្គី កំពុងតែរត់តាមជីមីននៅក្នុងផ្សារទំនើបមួយកន្លែង បើតាមមើលអាការៈរបស់ជីមីន គេដូចជាកំពុងខឹងនិងយ៉ុនហ្គីណាស់ មុខឡើងក្រម៉ូវតែម្តង ។

" យ៉ាងមិច រត់មកតាមធ្វើស្អី ? មិននៅឈ្លោះតទៀតទៅ ?? " ជីមីន ឈប់ដើរហើយងាកមកស្រែកថាអោយយ៉ុនហ្គី តាមអារម្មណ៍ខឹង ។ មែនហើយ មិញនេះគេបានមកមើលគុននិងដើរផ្សារជាមួយយ៉ុនហាន តែយ៉ុនហ្គី មកពីណាមិនដឹងទេ ក៏ចូលមកថាអោយ យ៉ុនហាន បែបប្រចណ្ឌជីមីន ទើបអ្នកទាំងពីរមានជម្លោះនិងគ្នា ធ្វើអោយជីមីន ខ្មាស់គេព្រោះឃាត់ដែល តែឃាត់មិនឈ្នះ ចឹងមានតែដើរចេញ អោយពីរនាក់គេនៅឈ្លោះគ្នាតទៀតទៅ គេលែងខ្វល់ហើយ ។

" អោយបងសុំទោសពិតមែនណា មកពីបងទប់អារម្មណ៍ខ្លួនឯងមិនបាន ពេលឃើញវាកៀកកើយអូន " យ៉ុនហ្គី និយាយទាំងអោនមុខចុះ ព្រោះមានអារម្មណ៍ថាខ្លួនជាអ្នកខុស ដែលទៅរករឿងគេ ទាំងដែលឥឡូវនេះ គេនិងជីមីន មិនមានអីទាក់ទងគ្នាផង ។

" ថី !? កៀកកើយមិនបាន សិទ្ធិញុមតើ ? លោកឯងមានសិទ្ធិមកហាមខ្ញុំ ? ខ្លាចថាយើងទាំងពីរបែកគ្នាដាច់ស្រេចហើយតើ ឥឡូវមកតោងទាមខ្ញុំ ធ្វើអីទៀត ? លោកឯងចង់បានយ៉ាងមិចទៀត ហាស៎ ? ចង់អោយខ្ញុំស្លាប់នៅមុខមែនទេបានពេញចិត្ត ? ហុឹក " គេនៅចាំបាន កាលដែលបែកគ្នាដំបូងៗ គេពិបាកចិត្តណាស់ ដល់ថ្នាក់សម្លាប់ខ្លួនទៀតផង ហេតុការណ៍ហ្នឹង នៅក្នុងខួរក្បាលគេមិនទាន់រលុបនោះទេ ។

" អត់ទេ បងចង់ប៉ះប៉ូវសងអូនគ្រប់បែបយ៉ាង អូនត្រឡប់មកវិញមកណា មកធ្វើជាសង្សាររបស់បង ម្តងទៀតមក អូនដឹងទេថាបងពិបាកទ្រាំប៉ុណ្ណា នៅពេលដែលអូនទៅកៀកកើយជាមួយគេ ? "

" មិនដឹង ខ្ញុំចាំមើលទង្វើលោកសិន បើលោកមិនកែ ខ្ញុំមិនត្រឡប់ទៅកាលលើកមុនជាដាច់ខាត !! " និយាយចប់ ជីមីនដើរចេញទៅបាត់ ទុកអោយយ៉ុនហ្គី ឈរគិតម្នាក់ឯង ថានិងធ្វើអីបន្តទៀត ។

___________

@ សាលារៀន

" ថេយ៍តោះទៅញាំបាយ យើងឃ្លានហើយ " ជីមីន អូសដៃថេយ៉ុង អោយទៅញាំបាយជាមួយគ្នា ។

នាយកសាលា វ័យក្មេង ❤️  [ ចប់ ]Where stories live. Discover now