« ចង់ទៅណាហាស៎ ? ដឹងថាបងនឹកឯងខ្លាំងណាស់ដឹងទេ ? » សុងហ៊ូ ចាប់កដៃថេយ៉ុងចាប់ រួចក៏ឈ្មុលថើបនៅកញ្ចឹងកថេយ៉ុង ឆ្វេងស្តាំ គេចង់តដក់ជាមួយនាយណាស់ តែកម្លាំងគេហាក់មិនដល់ណាមួយគេរៀងស្រវឹងផង ។
« លែងយើងទៅ យើងចង់គ្នាយូរហើយ កុំមកពាក់ព័ន្ធជាមួយខ្ញុំទៀត លែងភ្លាមទៅ » ថេយ៉ុង ស្រែកទាំងមីងមើង ស្រវឹងស្រាផងហើយមកត្រូវតទល់ជាមួយមនុស្សដែលកំពុងដេកលើខ្លួនទៀត វិលមុខមែនទែន ។
« អាចង្រៃ ដឹប ដឹប » សំឡេងស្រែកឡើងរបស់ជុងហ្គុក ដែលទើបមកដល់ រួចសម្រុកចូលមកបន្ទប់ឃើញសុងហ៊ូកំពុងចង់
បៀតបៀនមនុស្សរបស់ខ្លួន ទើបគេដាល់សុងហ៊ូប៉ុន្មានដៃក៏ធ្លាក់ពីលើគ្រែ ។
« ឯងសមតែស្លាប់ទេ ដែលហ៊ានប៉ះមនុស្សរបស់យើង ឯងស្គាល់យើងតិចពេកហើយ » ជុងហ្គុក ចង្អុលទៅសុងហ៊ូដែលអុកគូថនៅលើឥដ្ជការ៉ូមុននេះ រួចក៏ប្រញាប់លើកថេយ៉ុងឡើង ។
« ហុឹក ជុង ហុឹក អូនខ្លាច » ថេយ៉ុង ស្រាប់តែស្រែកយំអោយក្តីភ័យខ្លាចរឿងដែលបានកើតឡើងមុននេះ ។
« លែងអីហើយអូន ចាំមកការពារអូនណា ឈប់យំទៅ » ជុងហ្គុក អង្អែលខ្នងថេយ៉ុងតិចៗដោយក្តីលួងលោម ប៉ុន្តែក្នុងចិត្តក្តៅដូចបាយពុះសឹងតែហក់ទៅច្របាច់កសុងហ៊ូអោយស្លាប់ទេ ។
« តស់! ទៅផ្ទះយើងវិញណា » ជុងហ្គុក ចាប់លើកបីថេយ៉ុង រួចក៏ដើរចេញទៅ ដែលមានវ៉ុននីកំពុងឈរភ័យខ្លាចនៅមុខបន្ទប់ ដោយមិនភ្លេចខលទៅយ៉ុនហ្គីអោយមកយកជីមីនទៅផ្ទះផង ព្រោះតែគេបានសន្លប់លែងដឹងហើយ គេមិនអាចបណ្តោយអោយ
ជីមីននៅក្នុងផ្ទះនេះបានទៀតទេ ។
« បាត់យំទៅណា អស់អីហើយ» ជុងហ្គុក អង្គុយលួងលោមថេយ៉ុងដែលនៅតែយំខ្សិបខ្សួលនៅក្នុងឡានមិនឈប់ព្រោះតែភ័យខ្លាចរឿងកើតឡើងមុននេះ ។
[ ត្រឡប់មកបច្ចុប្បន្នវិញ ]
« ហុឹស ! បានហើយវ៉ុននីយើងលែងចង់ស្តាប់កេសដោះសាររបស់ឯងណាស់ ចាប់ពីពេលនេះទៅយើងលែងមានមិត្តដូចជាឯងហើយ » ថេយ៉ុង ថាហើយក៏ដើរត្រឡប់ទៅវិញ ។
« ហុឹក អត់ទេយើងចង់រាប់អានឯងពិតមែនណា ជឿយើងម្តងទៅ » វ៉ុននី រត់ទៅចាប់ដៃថេយ៉ុងអោយលើកលែងទោសអោយខ្លួន ទាំង
យំមិនឈប់ ។
YOU ARE READING
នាយកសាលា វ័យក្មេង ❤️ [ ចប់ ]
Romanceស្នេហាកើតឡើងចេញពីសិស្សសាលាម្នាក់ បានជួបនឹងនាយកកម្លោះកូនមួយ ធ្វើអោយមានរឿងជាច្រើនបានកើតឡើង....!! Jeon Jungkook x Kim taehyung
![នាយកសាលា វ័យក្មេង ❤️ [ ចប់ ]](https://img.wattpad.com/cover/333842931-64-k456156.jpg)