ភាគទី28 : មិនដាច់អាល័យ

1.3K 90 0
                                        

     @ ភូមិគ្រឹះចន

     ថ្ងៃនេះមានអារម្មណ៍ថាខុសពីរាល់ដង ដោយនៅក្នុងផ្ទះគឺមានសំឡេងអ៊ូអរដូចមានភ្ញៀវមកលេងផ្ទះចឹង ឯថេយ៉ុង ដែលទើបនិងពីសាលារៀននោះ ក៏រៀងប្លែកដែល តែគេក៏ដើរចូលទៅខាងក្នុង ។

" ហាហា អ្នកអូនយូរទៅ កាន់តែស្អាតទៅៗហើយ តើនៀគ៎ !! " អ្នកស្រីចន និយាយសរសើរសម្រស់របស់អ្នកស្រី គីម មែនហើយ គាត់ទើបមកដល់កូរ៉េមិញនេះទេ ហើយគាត់ក៏ឈៀង ចូលមកយកកូនទៅនៅផ្ទះវិញ ព្រោះគាត់អស់ការងារទៅណាទៀតហើយ ឥឡូវសុំនៅជាមួយកូនអោយបានយូរៗម្តង ។

"  ហាហា ធម្មតាៗទេ "

" អាវ៎ !! កូនថេយ៍មកពីរៀនវិញហើយហេស៎ ? " សំឡេងនេះ មានអារម្មណ៍ថា ដូចជាសំឡេងម៉ាក់គេ ?? មែនហើយពិតជាម៉ាក់គេណាស់ ។

" ម៉ាក់ ប៉ា ហិហិ នឹកណាស់ សឺតសឺត " ថេយ៉ុង រត់ទៅអោបប៉ាម៉ាក់គេ ដែលកំពុងអង្គុយនៅលើសាឡុងចាំគេនេះ ម៨ញនេះគេដើរចូលមកទាំងអោនក្បាលមិនបានចាប់អារម្មរណ៍ និងវត្តមានរបស់ប៉ាម៉ាក់គេឯណាស្មានតែអ្នកស្រីចន មានភ្ញៀវពីសេសអីតើ ទើបមិនហ៊ានរំខាន ។

" យ៉ា !! កូនកំហូច មាននឹកម៉ាក់ប៉ាទេនេះហាស៎ ?? មានធ្វើអីអោយម៉ាក់អ៊ំឯង ពិបាកទេ ? តែម៉ាក់ដឹង ប្រយ័ត្នម៉ាក់វាយណា !! " អ្នកស្រី គីម និយាយចង្អុលមុខថេយ៉ុងបែបគម្រាម ព្រោះគាត់ស្គាល់ចរិតកូនគាត់ច្បាស់ណាស់ ។

" កូនមានបានធ្វើអីឯណាម៉ាក់ " ថេយ៉ុង និយាយទាំងមិនពេញចិត្ត និយាយធ្វើមើលតែឯង ដើរលេងជក់ផឹងសុីទៅហើយ បានថាឯងនេះពិបាកចិញ្ចឹម ។

" ហាហា ថេយ៉ុង គេមិនអីទេ គឺស្រួលចិញ្ចឹមណាស់ មកនៅផ្ទះជាមួយរហូតក៏បានដែរ អ៊ំមិនថាអីទេ " គ្រាន់តែឃើញជុងហ្គុក ដើរចូលមក ធ្វើអ្នកផ្ទះងាកមើលគ្រប់ៗគ្នាតែម្តង ។

" ជម្រាបសួរ អ្នកមីង លោកពូ " ជុងហ្គុក លើកដៃសំពះ ដើម្បីជាការគោរពដល់អ្នកដែលមានអាយុច្រើនជាងខ្លួន ។

" ចា៎ លើកដៃថ្វាយព្រះកូន " អ្នកស្រីគីម ឃើញជុងហ្គុក ហើយញញឹមបិទមាត់មិនជិតតែម្តង មើលទៅហាក់ដូចជាពេញចិត្តពេញថ្លើមជាមួយនាយណាស់ ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now