ភាគទី21 : កុំចង់ចេះដឹង

1.7K 89 0
                                        

@ ការិយាល័យ

" លោកនាយកនេះឯកសារដែលត្រូវត្រួតពិនិត្យ "
លីណា យកឯកសារមួយដុំ មកដាក់លើតុធ្វើការរបស់នាយ ឃើញហើយគឺថាខ្យល់គ.យកតែម្តង ។

" អុឹមម ទុកនៅហ្នឹងហើយចាំយើងពិនិត្យតាមក្រោយ ហើយចុះការងារនាងយ៉ាងមិចហើយ មានអោយគេជួយធ្វើទៀតអត់ ?? " នាយ លើកចិញ្ចើមសួរទាំងមុខប្រាកដប្រជា នាយដឹងថានរណាស្អប់នរណាស្រលាញ់ គឺនាយមើលដឹងទងអស់ គ្រាន់តែថារឿងខ្លះនាយនៅកំដរគេលេងហ្គេមនិងអោយសប្បាយជាមួយនិងណា ។

" គឺអត់មានទេលោកនាយក ខ្ញុំបានយកមកធ្វើខ្លួនឯងអស់ហើយ "

" បើចឹងគឺល្អ កុំអោយខ្ញុំអស់សង្ឃឹមនិងនាងណា បើមិនចង់ជួបអ្វីដែលនាងមិន ដែលនាងស្រម៉ៃ !! " ពាក្យសម្ដីនៅគឺពិតជាព្រឺរោមតែម្តងហើយ នាយទើបតែកាន់កាប់កន្លែងរយៈពេលខ្លីទេ ប៉ុន្តែការងាររបស់នាយនីមួយៗគឺម៉ត់ចត់ ល្អណាស់ ។

" ច..ចាស៎ លោកនាយក "

" បានហើយនាងទៅធ្វើការរបស់នាងបន្តទៅ " នាងចេញទៅបាត់នាយនៅបន្តធ្វើការរបស់នាយយ៉ាងស្ងៀមស្ងាត់បំផុត នាយមិនត្រូវការសម្លេងរញ៉េរញ៉ៃនោះទេ ព្រោះវាធ្វើអោយខូចអារម្មណ៍ ។

_________

" ជីមីន ឯងយ៉ាងមិចហើយ ជាមួយពូយ៉ុននោះ ?? មួយរយៈនេះយើងរៀងរវល់ដែរ ទើបមិនសូវបានដឹងពីរឿងឯង ប៉ុន្តែយើងចង់ប្រាប់ឯងថាឯងកុំសូវជឿនិងភ្នែកខ្លួនឯងពេក ពេលខ្លះឯងឃើញបែបនេះវាអាចនិងមានន័យបែបនោះក៏ថាបាន ចឹងហើយកុំសូវជឿពេក " គេនិយាយបែបនេះព្រោះតែគេដឹងរឿងរបស់ពូគេខ្លះៗដែល ទើបគេនិយាយបែបនេះឡើងក្នុងការដាស់តឿនគេ កុំអោយគេចេះតែជឿអ្វីនិងភ្នែកពេក ។

" យើងស្ងាត់ដំណឹងគាត់មួយរយៈហើយ មិនឃើញគាត់ទាក់ទងអីមកយើងសោះ យើងមានអារម្មណ៍ថាគាត់ អស់ចិត្តពីយើងហើយ បានជាគាត់ធ្វើបែបនេះដាក់យើង " គេនិយាយទាំងពិបាកចិត្តក្នុងខ្លួន មនុស្សកំពុងពេញស្រលាញ់មកបែកគ្នាភ្លាមៗ គេក៏ពិបាកធ្វើខ្លួនដែរ ។

" មិនអីទេ ជឿយើងបន្តិចទៀតនិងប្រសើរឡើងវិញហើយ ឯងធ្វើចិត្តអោយសប្បាយៗទៅ កុំគិតច្រើនពេកមិនល្អទេ " ក្នុងនាមជាមិត្តគេមិនដឹងជួយអីបានក្រៅពីជួយលួងលោមគេនោះទេ ឃើញមិត្តពិបាកចិត្តគេក៏ពិបាកចិត្តជាមួយគ្នាដែរ ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now