" ហ្ហើយ !! ឯងនេះ មិញនេះយើងភ័យព្រលឹងទៅដល់ចុងសក់អស់ហើយ អោយសារតែឯងហ្នឹង នៅមិននៅទៅនិយាយចឹងៗ សំណាងហើយគេមិនថាអីឯងនោះ កុំអីឯងដឹងមិចម៉ាហើយទេនេះ " ជីមីន ដើរមកខាងក្រៅវិញព្រមទាំងយកដៃរឹតទ្រូងតិចៗបន្ទាប់ពីកម្មវិធីបានចប់សព្វគ្រប់ ដោយមិនភ្លេចថាអោយថេយ៉ុង ដែលដើរមកជាមួយគេដែរ ។
" ចុះយើងនិយាយមែនតើ បើលោកនាយកស្អីគេហ្នឹងចឹងមែន អោយយើងនិយាយថាមិចវិញ ? " ថេយ៉ុង នៅតែប្រកែកយកត្រូវដដែល ព្រោះនាយម្នាក់នឹង ចឹងមែន ម្សិលមិញឃើញថាអោយបុគ្កលិកញ៉ែតៗសោះ ឥឡូវមកធ្វើចរិកចឹង ណាមិនជ្រេញ ហើយកុំគិតអោយសោះថាគេខ្លាចនោះ គ្មានថ្ងៃ ដែលគីមថេយ៉ុងខ្លាចគេនោះទេ គ្មានក្នុងវចនានុក្រមគេតែម្តង ។
" ទៅៗ បានហើយទៅរកអីហូបវិញ នៅប្រកែកជាមួយឯងដដែល ហត់ណាស់ " បើនៅប្រកែកគ្នាទៀតមិនដឹងកាលណាបានចប់រឿងហ្នឹងទេ ។
" ឆឺស !! "
________
+ ការិយាល័យ
តុ~~តុ~~
" ចូលមក " លោកចន កំពុងអង្គុយពិនិត្យឯកសារខ្លះៗ ដើម្បីអោយជុងហ្គុក មកធ្វើការរៀងយ៉ាងស្រួលជាងមុន ។
" លោកប៉ា "
" អ៎រ កូនជុងទេហ៎ កូនមានការអីមែនទេ ? " វាចម្លែកណាស់ ដែលកូនគាត់មករកគាត់ដល់បន្ទប់បែបនេះ។
" គឺកូនមានការនិយាយខ្លះៗ លោកប៉ាមិនថាអីអោយទេមែនទេ ? " នាយ រៀងស្ទាក់ស្ទើរបន្តិច ព្រោះដូចមិនចង់ហ៊ាននិយាយមិចៗទេ រៀងរអៀសៗចិត្ត ។
" អុឹមម និយាយមក ប៉ាចាំស្តាប់ " លោកចន នៅបន្តមើលឯកសាររបស់គាត់ ប៉ុន្តែត្រចៀកនៅចាំផ្ទៀងលោកកូននិយាយ ។
" គ..គឺថា កូនសិស្សដែលថាអោយកូនកាលពីព្រឹកមិញនេះ ប៉ាស្គាល់គេដែលទេ ? " នាយ បានអោយគេសើបពីប្រវត្តិ របស់ថេយ៉ុងហើយ តែវានៅមិនទាន់ច្បាស់ទេ ណាមួយមើលទៅគេដូចជាមនុស្សមិនខ្លាចនរណាផង ចឹងប្រហែលជាប៉ាគេអាចនិងស្គាល់ហើយ ព្រោះគាត់កាន់កាប់ទីនេះរាប់ឆ្នាំហើយ ។
" ក្មួយថេយ៍មែនទេ ? " លោកចន សួរបញ្ជាក់ទាំងញញឹមចុងមាត់បន្តិចនៅពេលនឹកឃើញ ព្រឹត្តិការណ៍កាលពីព្រឹកមិញនេះ ធ្វើអោយគាត់ពេញចិត្តគេជាខ្លាំង ដែលហ៊ាននិយាយឡើងមិនខ្លាចរអានរណាសូម្បីបន្តិច ។
YOU ARE READING
នាយកសាលា វ័យក្មេង ❤️ [ ចប់ ]
Romanceស្នេហាកើតឡើងចេញពីសិស្សសាលាម្នាក់ បានជួបនឹងនាយកកម្លោះកូនមួយ ធ្វើអោយមានរឿងជាច្រើនបានកើតឡើង....!! Jeon Jungkook x Kim taehyung
![នាយកសាលា វ័យក្មេង ❤️ [ ចប់ ]](https://img.wattpad.com/cover/333842931-64-k456156.jpg)