ភាគទី55 : ភាគបញ្ចប់

121 18 0
                                        

ថ្ងៃកំណត់ក៏បានដល់ ចំណែកឯថេយ៉ុងពេលនេះគេក៏បានមកដល់សមុទ្របានសម្រេច ធ្វើអោយគេសប្បាយចិត្តជាខ្លាំង ព្រោះតែគេខានមកដើរលេងនៅសមុទ្រយូរដែរហើយ ។ គេមកនៅទីនេះប្រហែលមួយអាទិត្យ ដែលនេះជាផ្ទះលំហែររបស់ជុងហ្គុកផ្ទាល់ ព្រោះនាយបានទិញទុកយូរហើយ គ្រាន់តែមិនសូវ
មានពេលមក ។

« ស្រស់ស្រាយខ្លាំងណាស់ ហិហិ » ថេយ៉ុង ឈរនៅមាត់សមុទ្រព្រមទាំងត្រដាងដៃ ស្រូបយកខ្យល់ធាកាសនៅសមុទ្រ ពិតជាស្រស់ស្អាតខ្លាំងណាស់ ឯស៊ូជុង កំពុងតែលេងដីខ្សាច់ជាមួយជុងហ្គុក ។

« សប្បាយចិត្តទេ » ជុងហ្គុក ដើរមកអោបថេយ៉ុងពីក្រោយ ពេលវេលានេះពីជាមានក្តីសុខដែលមិនអាចកាត់ថ្លៃបាន គេពិតជាចង់បញ្ឈប់ពេលវេលាត្រឹមនេះណាស់ព្រោះជាពេលវេលាដ៏មានន័យក្នុងជីវិតគេ ។

« សប្បាយចិត្តណាស់! អូនអរគុណបងហើយដែរចូលមកបំពេញចន្លោះក្នុងជីវិតរបស់អូន ជុប » ថេយ៉ុង ងាកមកអោបជាមួយ
ជុងហ្គុក ជីវិតគេពិតជាមានក្តីសុខខ្លាំងណាស់ពេលដែរនាយចូលមកក្នុងជីវិតគេ នាយមិនដែរធ្វើគេពិបាកចិត្តសោះ ។

« បងក៏អរគុណអូនដូចគ្នា ដែលអូនចូលមកក្នុងជីវិតបង ពេលឃើញអូនជីវិតបងហាក់មានពន្លឺសារជាថ្មីម្តងទៀត អូនគឺជាគ្រប់យ៉ាង
របស់បង តើអូនអាចធ្វើជាប្រពន្ធបងពេញមួយជីវិតដែរទេ ? » និយាយចប់ ជុងហ្គុកស្រាប់តែលុតជង្គង់នៅមុខថេយ៉ុង ដែលមានជញ្ជៀនមួយវង់ ដើម្បីសុំថេយ៉ុងរៀបការ ។

« ព្រមទៅបងថេយ៍ អូនយល់ស្រប » ស៊ូជុង រត់មកនិយាយដាក់ថេយ៉ុង ធ្វើអោយគេគាំងនិយាយអ្វីលែងចេញហើយ ។

« ហុឹក ហុឹក អូនព្រម មនុស្សឆ្គួត មិចក៏មកលេងអីបែបហ្នឹង ហុឹក » ថេយ៉ុង ស្រាប់តែយំយកៗ ព្រោះតែរំភើបនិងទង្វើរបស់នាយធ្វើ
ដាក់គេ ចំណែកស៊ូជុងក៏ចឹងទៀត បុិនចេះជួយប៉ាគេសម្បើមណាស់ អាល្អិត ឯជុងហ្គុក ក៏យកជញ្ចៀនមកពាក់និងដៃនាងខាងឆ្វេងរបស់ថេយ៉ុង ។

« ហ៊ូ....!! » នៅសុខៗ សំឡេងស្រែកកញ្ចៀវរបស់គ្រប់គ្នា បានលាន់ឮចេញមក បន្ទាប់ពីលាក់ខ្លួនអស់ជាយូរ ធ្វើអោយថេយ៉ុង ហាក់រំភើបម្តងទៀត ។

នាយកសាលា វ័យក្មេង ❤️  [ ចប់ ]Where stories live. Discover now