ភាគទី17 : ខ្វះភាពកក់ក្តៅ

1.9K 113 1
                                        

+ មន្ទីរពេទ្យ

" ហីយ៉ា បានចេញពីមន្ទីរពេទ្យហើយ សប្បាយចិត្តណាស់ " ជីមីន និយាយទាំងរំភើប រួចបន្តការរៀបចំអីវ៉ាន់របស់ខ្លួនដើម្បីទៅផ្ទះវិញ ដេកនៅទីនេះប៉ុន្មានថ្ងៃធុញ សឹងស្លាប់ហើយ ។

" កូននេះ យ៉ាប់មែន " អ្នកស្រីផាក ដើរមកមើលកូន ឃើញញញឹមបិទមាត់មិនជិតបែបនេះ ក៏ហួសចិត្តនិងកូនចរិតក្មេងដដែល ។

" តោះ ចេញដំណើរទៅ " អង្គរក្ស បានយកអីវ៉ាន់ដាក់គូថឡាន ឯជីមីននៅឈរមើលចុះមើលឡើង ធ្វើអោយអ្នកស្រីផាក ដែលអង្គុយចាំនៅក្នុងឡាននោះឡើងឆ្ងល់ហើយ នេះគេនៅឈរដល់ណាទៀត ??

" ជីមីន ឆាប់ឡើងមេឃក្តៅណាស់ កុំនៅក្រៅយូរពេកកូនទើបចេញពីពេទ្យផង "

" បាទ ម៉ាក់ " ជីមីន ឡើងឡានទាំងមិនអស់ចិត្ត ព្រោះតាំងពីគេចេញពីបន្ទប់សម្រាកមក គេមានអារម្មណ៍ថាដូចមានមនុស្សតាមមើលគេចឹង តែរកមិនឃើញសោះ ។

" បងសុំទោស !! តែបងពិតជាគ្មានសមត្ថភាពទៅឈរជិតអូនឡើយ បងកំសាកណាស់ ហុឹកក សូមអោយអូនបំភ្លេចមនុស្សដូចជាបង ហើយរកមនុស្សថ្មីណាដែលល្អជាងបងចុះ " យ៉ុនហ្គី ដែលលបមើលគេតាំងពីដើមមក ក៏និយាយឡើង មែនហើយ គេតាមដានជីមីនរាល់ថ្ងៃ ប៉ុន្តែគេមិនហ៊ានអោយជីមីនឃើញមុខគេនោះទេ ។

គ្រាន់តែគេដឹងថាជីមីនលោតទឹកភ្លាមគេប្រញាប់មកពេទ្យភ្លាម គេតែងតែតាមដានជីមីនរហូត ហើយគេតែងតែបន្ទោសខ្លួនឯង ព្រោះតែគេទើបជីមីនធ្លាក់ដល់សភាពបែបនេះ ប៉ុន្តែសភាពគេឥឡូវនៅក៏មិនសូវប្រសើរដែរ ព្រោះតែមានសម្ពាធខ្លាំងពេក ។

__________

+ ហាង កាហ្វេ

" ណាមជូន យកកាហ្វេអោយភ្ញៀវខាងនេះមួយ " គីម សុខជីន ជាម្ចាស់ហាងកាហ្វេមួយកន្លែងនៅសេអ៊ូល ហាងគេនេះល្បីណាស់ នរណាក៏និយាយដែល ដោយសារតែថ្វីដៃដ៏ជំនាញរបស់គេ ។

" បាទ ម្ចាស់ស្នេហ៍ " ណាមជូន និយាយញញឹមចេញថ្ពាល់ខួច បញ្ចេញមន្តស្នេហ៍ធ្វើអោយស្រីៗក្នុងហាង នៅគ្នាជ្រួលជ្រើមគ្រប់ៗគ្នា ហាងនេះនិយាយពីមនុស្សចេញចូលភាគច្រើនសុទ្ធតែស្រី ព្រោះតែហាថនេះមានបុរសសង្ហារនោះអី ទើបមានមនុស្សស្រីមកញាំទីនេះច្រើន ។

នាយកសាលា វ័យក្មេង ❤️ Место, где живут истории. Откройте их для себя