ភាគទី10 : ឌឺសង្សាចាស់ ?

2.4K 144 0
                                        

" ហ្ហើយ !! ហើយ ៗ " ជុងហ្គុក ពត់ខ្លួនចុះឡើងៗ បន្ទាប់ពីធ្វើការហើយមួយសន្ទុះ ងាកមើលអ្នកដែលហៅមកក៏ដេកលក់ទៀត អោយតែបុិនដេកចឹង តិចទៀតគេចាប់យកទៅលក់ក៏មិនដឹងដែរ ។

" ន៎ែ ! ងើបឡើង " ជុងហ្គុក ដើរទៅដាស់គេតិចៗ អោយភ្ញាក់ ពេលដេកចឹងទៅមុខស្លូតដែលតើ តែបើដឹងខ្លួនវិញនិយាយពីចិញ្ចើមហ្នឹង គឺរួញចូលគ្នារហូត ជាពិសេសគឺនៅជាមួយនាយនិងតែម្តង ។

" ហុឹមម លោកធ្វើការហើយមែនទេ ? " ថេយ៉ុង ងើបឡើងទាំងមមីមមើលមិនទាន់អស់ងងុយ សំណាងហើយដែលគេមិនថាអោយរាល់ដងអោយតែនរណាគេដាស់ដឹងតែ គេងើបមកថាអោយហើយ ។

" ហើយៗ មោះទៅជាមួយយើង " ជុងហ្គុក អូសដៃថេយ៉ុងចេញទៅ ឡើងឡានបើកទៅបាត់ ។

" លោកនាំខ្ញុំទៅណាហ្នឹង ? "

" បិទមាត់ទៅតិចទៀតនិងដឹងហើយ ដឹងត្រឹមថាយើងមិនយកឯងទៅលក់ទៅបានហើយ " យី ! គេគ្រាន់តែសួរធម្មតាសោះមកថាអោយគេ មនុស្សអាក្រក់នេះ ថេយ៉ុង ស្ងាត់មាត់ងាកមើលទេសភាពដងផ្លូវតាមកញ្ចក់ឡាន ។

+ ផ្សារទំនើប

" លោកនាំខ្ញុំមកទីនេះធ្វើអី ? " ថេយ៉ុង ងាកសួរជុងហ្គុកទាំងឆ្ងល់ កើតអីហ្នឹង នាំគេមកផ្សារទាំងបែបនេះហ៎ ?

" គឺថ្ងៃស្អែកជាថ្ងៃខួបកំណើតរបស់ស៊ូជុងហើយ ណាមួយយើងមិនដឹងថាត្រូវទិញអីអោយគេទេ ដោយសារកាលលើកមិនយើងឃើញឯងដូចស្និទ្ធស្នាលជាមួយគេ ទើបយើងនាំឯងមកជួយរើសអោយនិងណា " កូននាយមិនដែលទៅស្និទ្ធស្នាលជាមួយនរណាផង នាយឃើញគេស្និទ្ធជាមួយថេយ៉ុងនេះឯង ទើបបានអូសគេមកនោះ ។

" ហើយលោកជាប៉ាគេម៉ាកស្អី មិនដឹងរបស់ដែលកូនចូលចិត្តនោះ ទៅជាខ្ញុំអ្នកដទៃដឹងទៅវិញ! "

" មក កុំនិយាយច្រើន រើសមក របស់ណាមើលទៅទំនងៗនោះ " នាយដេញ ថេយ៉ុងទៅកន្លែងគេលក់របស់ក្មេងៗជាច្រើន ដល់ពេលច្រើនពេកចឹងមិន ដឹងទិញអាណាអោយដែរ ។

" យី !! លោកឯងនេះ "

" នេះ !! ហើយៗ លោកយកទៅគិតលុយទៅ បន្តិចទៀតខ្ញុំទៅហើយ មិចម៉ាអោយគេវេចខ្ជប់ការដូរអោយហើយផងក៏បានដែរ មិនបាច់ចាំទៅពីរបីកន្លែងនាំតែហត់ " ថេយ៉ុង បានចំណាយពេលរើសរបស់ដាក់ការដូរឡើងមួយសន្ទុះទើបដាក់ក្នុងរទេះរុញ អោយនាយយកទៅគិតលុយ ឯគេក៏រើស តុក្តតាកូនខ្លាឃ្មុំមួយតូចល្មមម៉ា អោបពេញដៃស៊ូជុងបាន ទើបគេដើរទៅគិតលុយនៅខាងមុខ ។

នាយកសាលា វ័យក្មេង ❤️ Место, где живут истории. Откройте их для себя