ភាគទី12 : មកនៅជាមួយ

2.3K 146 1
                                        

     រយៈពេលពីរថ្ងៃកន្លងផុតទៅប៉ាម៉ាក់ថេយ៉ុងបានទៅអាមេរិច ដើម្បីធ្វើការ ចំណែកថេយ៉ុងក៏បានរៀបចំអុីវ៉ាន់ សម្រាប់ការរើទៅនៅជាមួយមិត្តភក្តិរបស់ប៉ាគេ មោនដឹងថាយ៉ាងមិចយ៉ាងម៉ាទេនេះ មិត្តភក្តិមួយណាក៏គេមិនស្គាល់ផង ។

" ទីនេះមែនទេ ? " ថេយ៉ុង សួរទៅអ្នកបើកឡានអោយគេ ដែលកំពុងចាំអោយអ្នកបម្រើបើកទ្វា ដើម្បីបើកចូលទៅក្នុង សភាពទីនេះពិតជាស្រស់ស្អាត ណាស់មិនចាញ់ ភូមិគ្រឹះគេប៉ុន្មានទេ ។

ងុឺតត ~~ សំឡេងចាប់ហ្វ្រាំងឡានទាំងព្រឹក ដែលបង្កជាសំឡេងដល់អ្នកនៅខាងក្រៅដើរមកមើល ។

" ម៉ែដោះ ទៅមើលបន្តិចមក កូនថេយ៍ប្រហែលជាមកហើយទេដឹង ? " អ្នកស្រីចន និយាយប្រាប់ទៅម៉ែដោះ ដោយគាត់រវល់ធ្វើបង្អែមលាងមាត់បន្តិច ទើបមិនបានមិនបានចេញទៅជាមួយ ។

" ចា៎ អ្នកស្រី "

" ជម្រាបសួរម៉ែដោះ " ថេយ៉ុង លើកដៃសំពះគាត់ ព្រោះគាត់ជាចាស់ទុំនៅក្នុងផ្ទះនេះ មូលហេតុដែលគេដឹងថាគាត់ជាម៉ែដោះនៅទីនេះព្រោះកាលនៅ ក្មេងៗគេក៏ធ្លាប់មកលេងទីនេះបានពីរបីដងដែរ តែមិនដឹងថាជុងហ្គុក ជាកូនម្ចាស់ផ្ទះនេះដែរទេ ព្រោះភ្លេចមុខ។

" ចា៎ អ្នកប្រុសតូច " គាត់លើកដៃសំពះទៅវិញ ។

" ន៎ែ ពួកឯងជួយយកអុឺវ៉ាន់ អ្នកប្រុសចូលក្នុងផង " ម៉ែដោះ ប្រាប់អ្នកបម្រើប្រុសពីរបីនាក់ អោយជួយលើកអុីវ៉ាន់ដាក់ខាងក្នុង ។

" មោះអ្នកប្រុស ដើរចូលមក "

" ជម្រាបសួរ ម៉ាក់អ៊ំ "

" ចា៎ កូនលើកដៃថ្វាយព្រះ "

" ពួកឯងយកអ៊ីវ៉ាន់កូនថេយ៍ ដាក់នៅបន្ទប់ជាប់អ្នកប្រុសឯងទៅ " អ្នកស្រីចន ងាកទៅនិយាយ ជាមួយអ្នកបម្រើប៉ុន្មាននាក់នោះ ។

" និយាយចឹងកូនថេយ៍ ញាំអីហើយឬនៅ បើឃ្លានប្រាប់ម៉ាក់បានណា ចាំម៉ាក់អោយគេរៀបចំអោយ " មើលទៅគាត់ហាក់ពេញចិត្តជាមួយថេយ៉ុងណាស់ គាត់និយាយដោយស្នាមញញឹមមិនចេះរលុបតែម្តងហើយ ។

" គឺខ្ញុំបានញាំអីហើយមុនបន្តិចហើយ មិនសូវជាឃ្លានប៉ុន្មាននោះទេ តែ..ម៉ាក់អ៊ំនិយាយចឹង បាត់លោកប៉ាទៅណាបាត់ហើយ " រឿងដែលគេហៅគាត់ថាប៉ាម៉ាក់នេះដោយសារគេ ទម្លាប់តាំងពីក្មេងទៅហើយ គាត់ក៏មិនថាអីដែរ តែអ្វីដែលសំខាន់នោះគឺគេមិនដែលឃើញមុខគាត់និងកូនប្រុសគាត់យ៉ាងមិចនោះទេ ព្រោះខានឃើញគ្នាដូចជាយូរដែរហើយ ទើបគេមិនសូវជាចាំមុខ ។

នាយកសាលា វ័យក្មេង ❤️ Место, где живут истории. Откройте их для себя