+ ហាងកាហ្វេ
ដោយសារតែខ្ជិលនៅផ្ទះមានរឿងស្មុកស្មាញ ឈ្លោះតែគ្នាឥតស្រាកស្រាន្ត ទើបជីមីនគេសម្រេចចិត្តមកហាងកាហ្វេររបស់ជីន នៅចាំបានទេ កាលពីជីមីនបែកគ្នាដំបូង គេបានលោតទឹកសម្លាប់ខ្លួនតែក៏បានណាមជូនជួយ តាំងពីពេលហ្នឹងមក គេតែងតែមកលេងណាមជូននៅហាងកាហ្វេនិង ហើយក៏បានស្គាល់ម្ចាស់ហាង ដែលជាជីននេះឯង ហើយនិយាយពីទំនាក់ទំនងរបស់ពួកគេគឺស្និទ្ធស្នាលនិងគ្នាខ្លាំងណាស់ មានរឿងក៏និយាយប្រាប់គ្នាដែរ មិនចេះលាក់ទេទោះបីជាការស្គាល់គ្នានេះមានរយៈខ្លីក៏ដោយ ។
" អៅ ជីមីន មកយូរឬនៅ ? បងទើបហើយដៃមិញនេះភ្ញៀវមកច្រើនពេក " ជីន ដែលក្រលែកទៅឃើញជីមីនអង្គុយ ម្នាក់ឯង គេក៏ដើរទៅនិយាយជាមួយ មើលទៅទឹកមុខគេ ប្រហែលជាឈ្លោះគ្នាជាមួយប៉ាគេទៀតហើយ ។
" មិនអីទេបង ណាមួយខ្ញុំមិនប្រញាប់ផង បងធ្វើតាមដំណើរទៅ ខ្ញុំចាំបាន " ជីមីន ឆ្លើយតបទៅកាន់ជីនទាំងទឹកមុខស្ងួត មិនប្រាប់ក៏ដឹងថាគេកំពុងតែពិបាកចិត្តខ្លាំងហើយ ។
" ឈ្លោះគ្នាជាមួយប៉ាទៀតហើយមែនទេ ? " ជីន សម្លឹងទៅជីមីនឥតព្រិច សួរដោយប្រាកដប្រជា ។
" មែនហើយបង រឿងដដែលហ្នឹង គ្មានរឿងណាផ្សេងទៀតទេ "
" មិនអីទេណា តិចទៀតលែងអីហើយ បើពិបាកពេកឯងចេញមករស់នៅខាងក្រៅម្នាក់ឯងក៏បានដែរ បើរស់នៅឈ្លោះគ្នាឥតស្រាកស្រាន្តបែបនេះនោះ " ឈ្លោះគ្នារាល់ថ្ងៃម៉ង មើលទៅអត់ចេះហត់ខ្លះទេហេស៎ គេគ្រាន់តែជាអ្នកស្តាប់គេមានអារម្មណ៍ថាហត់ជំនួសហើយ ។
" ខ្ញុំមិនដឹងចាប់ផ្តើមពីណាទៅណាមុនទេបង " រាល់ថ្ងៃនេះ គេនៅរៀន បើអោយគេរស់នៅម្នាក់ឯងទៀត មានលុយឯណារៀន ការងារចំណេះជំនាញក៏គ្មានទៀត គ្មាននរណាយកគេធ្វើការទេ ។
" ដើរមួយជំហានគិតមួយជំហានទៅណា កុំបង្ខំពេក មិចម៉ា ឯងសាកយករឿងទៅនិយាយជាមួយយ៉ុនហ្គីសិនក៏បាន ក្រែងមានដំណោះស្រាយខ្លះ "
" បាទ បង "
" ចឹងបងទៅធ្វើការសិនហើយណា " មានឈ្មោះជាម្ចាស់ហាងពិតមែន តែធ្វើការមិនចាញ់បុគ្គលិក ប៉ុន្មានទេ ណាមួយមនុស្សគេចេះដាក់ខ្លួនណាស់ ទើបធ្វើអោយបុគ្កលិកនៅទីនេះស្រលាញ់គោរពគេគ្រប់ៗគ្នា ។

ВЫ ЧИТАЕТЕ
នាយកសាលា វ័យក្មេង ❤️
Любовные романыស្នេហាកើតឡើងចេញពីសិស្សសាលាម្នាក់ បានជួបនឹងនាយកកម្លោះកូនមួយ ធ្វើអោយមានរឿងជាច្រើនបានកើតឡើង....!! Jeon Jungkook x Kim taehyung