ភាគទី30 : មានទំនាក់ទំនងអ្វីនិងគ្នា ?

1.5K 75 0
                                        

@ ភូមិគ្រឹះចន

បន្ទាប់ពីរៀនចប់ ថេយ៉ុងប្រញាប់មកភូមិគ្រឹះ ចនតែម្តង ព្រោះតែអារម្មណ៍គេ បារម្ភពីស៊ូជុង មិនដឹងមិចម៉ាហើយទេ ហើយបើស៊ូជុងមានរឿងអី គេនេះហើយគឺជាដើមហេតុនោះ ។

" ជម្រាបសួរម៉ាក់អ៊ុំ " ដើរចូលមកឃើញអ្នកស្រីចន ថេយ៉ុងក៏ជម្រាបសួរ កុំអោយថាគ្មានសីលធម៌ ។

" ចា៎ កូន ហើយកូនមកនេះមានការអីមែនទេ ឬមួយក៏ភ្លេចរបស់ ?? "

" បាទ អត់ទេ គឺខ្ញុំមកមើលស៊ូជុងព្រោះឮថា គេឈឺ ចឹងហើយបានខ្ញុំមកមើលគេដោយផ្ទាល់ "

" អរមែនហើយ រងពីថ្ងៃកូនចេញទៅ គេយំនឹកកូនរហូត ដល់ក្តៅខ្លួនមិនឈប់បែបនេះ ហើយម៉ាក់ទើបមើលគេហើយមិញដែលទេ ឥឡូវនេះគេដេកបាត់ហើយ "

" ចឹងខ្ញុំសុំទៅមើលសិនហើយ " ថាហើយ ថេយ៉ុង ប្រញាប់រត់ឡើងទៅលើ ។

ក្រាក ~~~

" ម៉ែដោះ ស៊ូជុងយ៉ាងមិចទៅហើយ ? "

" អ្នកប្រុសតូច ទើបតែដេកមិញនេះទេ ហើយខ្លួនក៏រៀបអន់ក្តៅខ្លះដែរ ម្សិលមិញក្តៅខ្លួនដូចភ្លើង ពេលបានជូតខ្លួនអោយ រៀនអន់ខ្លះ "

" ចុះមិចមិននាំទៅពេទ្យម៉ងទៅ ម៉ែដោះ ទុកនៅទីនេះប្រយ័ត្នគ្រោះថ្នាក់ " នៅពេទ្យ បើមិចម៉ា គេជួយទាន់ នៅក្តៅខ្លួនប៉ុណ្ណឹងហើយ មិននាំទៅពេទ្យទៀត ?

" គឺ អ្នកប្រុសតូច មិនចង់ទៅទេ ព្រោះតែមិនចូលចិត្តមន្ទីរពេទ្យ ដូចអ្នកប្រុសធំដែរ ឈឺល្មមៗ គឺមិនទៅតែម្តង ចា៎ "

" យឺ !! ឪកូនគេនៅ ក៏ដូចគ្នាសម្បើមម្ល៉េះ ?! " ថេយ៉ុង និយាយម្នាក់ឯងតិចៗ ព្រោះតែចរិត លក្ខណៈវាដូចគ្នាខ្លាំងពេក ចឹងបានគេថា < ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ >

" និយាយអីហ្នឹង ?? " ជុងហ្គុក ដែលទើបមកដល់មិញនេះ ក៏ឡើងមកមើលកូនដែរ ជួនពេលក៏ឮគេដូចជានិយាយដើមខ្លួនមិចមិនដឹង ទើបគេសួរអោយច្បាស់ ។

" គ..គ្មានអីទេ "

" ចឹងខ្ញុំសុំយកកន្សែងទៅ ផ្លាស់ប្ដូរសិនហើយចា៎ " ដឹងសភាពការណ៍ ម៉ែដោះប្រញាប់ដកខ្លួនចេញ ទៅយកអោយពួកគេមានពេលនៅជាមួយគ្នាចុះ ។

នាយកសាលា វ័យក្មេង ❤️ Donde viven las historias. Descúbrelo ahora