បន្ទាប់ពីឮសម្តីរបស់គ្រូពេទ្យហើយ ធ្វើអោយគេពិបាកចិត្តលើសដើម ឥឡូវគេមិនដឹងចាប់ផ្តើមពីណាទៅមុននោះទេ ហើយរឿងពូយ៉ុនរបស់គេនោះ គេក៏បានដឹងដែរ ព្រោះគេទើបតែជួបគាត់ប៉ុន្មានថ្ងៃមុន សភាពគាត់មិនសូវជាល្អទេ សំខាន់គាត់ខំប្រឹងធ្វើការដើម្បីបំភ្លេចជីមីន កុំអោយខ្វល់ពីគេតែគាត់ធ្វើមិនបាន គាត់នៅតែនឹកនាគេដូចដើម គាត់ខំធ្វើការពេកមុខឡើងស្លក់ដូចមនុស្ស ហូបអីមិនគ្រប់គ្រាន់ ហើយឥឡូវជីមីនមកលោតទឹកទៀត ធ្វើអោយគេពិបាកចិត្តលើសដើម គេមិនដឹងធ្វើយ៉ាងមិចទៀតទេ។
" កុំតានតឹងពេក តិចទៀតលែងអីហើយ " ជុងហ្គុក លើដៃដាក់លើស្មាគេ មុននិងលើកទឹកចិត្តគេ ទាំងដែលពីដើមគេមិនសូវខ្វល់ជាមួយនរណាផង ។ ថេយ៉ិង ដើរទៅបន្ទប់ជីមីនសម្រាកទាំងទឹកមុខស្រងូតស្រងាត់ មិត្តធ្លាប់តែនិយាយប្រលឺងគ្នាឥឡូវមកដេកស្តូកស្តឹងចឹង គេពិបាកចិត្តណាស់ ។
" ជីមីន យ៉ាងមិចហើយ " អ្នកស្រីផាក និងលោកផាក ទផបតែមកដល់ព្រោះជុងហ្គុក ចូលទៅប្រាប់គាត់មិញនេះ គាត់សឹងតែមិនជឿថាកូនគាត់ហ៊ាន លោតទឹកសម្លាប់ខ្លួន គាត់សឹងតែទទួលយកមិនបានទៅហើយ ។
" គេលែងអីហើយ ប្រហែលស្អែកអីបានគេដឹងខ្លួន " ថេយ៉ុង ប្រាប់ទាំងគ្មានអារម្មណ៍នៅក្នុងខ្លួន ពេលនេះគេអស់កម្លាំងពីខ្លួនតែម្តង សឹងតែដួលសន្លប់នៅហ្នឹងហើយ ។
" ពុទ្ធោ !! កូនម៉ាក់ នេះមានរឿងអីមែនទេបានជាគេធ្លាក់ដល់សហភាពបែបនេះ ?? " អ្នកស្រីផាក ដើរទៅជិតព្រមទាំងចាប់ដៃកូនតិចៗ ឡើងត្រជាក់ស្រប ។
" ខ្ញុំក៏មិនដឹងច្បាស់ដែរ មានតែចាំសួរសមីខ្លួនគេប៉ុណ្ណោះ !! "
" ហុឹមមម មើលទៅយប់ណាស់ហើយ ក្មួយទៅសម្រាកច ទុកគេអោយមីង អ្នកមើលថែម្តង " ដោយឃើញសភាពគេពិបាកភ្នែកពេក គាត់ក៏ដេញគេអោយទៅសម្រាក ។
" ខ្ញុំមិនអីទេ "
" ទៅៗ ក្មួយកុំបារម្ភអី មីងនៅនៅទីហើយ "
" តោះមក លាសិនហើយអ្នកមីង លោកពូ "
" ចាស៎ / បាទ " ជុងហ្គុក អូសដៃថេយ៉ុងចេញ មិនចឹងទេនៅនឹងហើយគ្មានទៅណាទេ បារម្ភគេដឹងថាបារម្ភហើយ តែយើងត្រូវមើលថែសុខភាពខ្លួនឯងសិន ចាំទៅមើលគេ ។
ESTÁS LEYENDO
នាយកសាលា វ័យក្មេង ❤️
Romanceស្នេហាកើតឡើងចេញពីសិស្សសាលាម្នាក់ បានជួបនឹងនាយកកម្លោះកូនមួយ ធ្វើអោយមានរឿងជាច្រើនបានកើតឡើង....!! Jeon Jungkook x Kim taehyung
