ភាគទី18 : កម្លាំងបុិនស្រមោច

2.2K 118 7
                                        

     + ការិយាល័យ

" មិចបានទៅជាបែបនេះ " ជុងហ្គុក អង្គុយមើលបញ្ជីនៃប្រាក់ចំណូលចុះឡើងៗ នៅតែមិនយល់ឡើងវ៉ល់ខួរតែម្តង ព្រោះបូកយូរៗទៅចំនួនទឹកប្រាក់ចាប់ផ្តើមបាត់ ធ្វើអោយឆ្ងល់ថាលុយនោះបាត់ទៅណា ខំបូកហើយនៅតែ បាត់លុយ ចឹងលុយនេះប្រាកដជាមានអ្នកលួចយកហើយ ។

" ហើយចុះនេះជាលុយអីវិញ ?? " នាយ ងាកយកលុយមួយដុំដែលគេទុកនៅលើតុនាយ ធ្វើអោយនាយឆ្ងល់ថែមទៀត លុយនរណាគេហ្នឹង ហើយលុយនិងបានមកពីណា មិចក៏នាយមិនដឹង ??

" លេខា មកជួបខ្ញុំបន្តិច "

ក្រាក ~~

" លោកនាយកមានការអីមែនទេចា៎ " លីណា ដើរចូលមកទាំងត្រជាក់ចុងដៃចុងជើង បន្ទាប់ពីឃើញទឹកមុខរបស់នាយហើយ ។

" លុយរបស់អ្នកណា មិចក៏ទុកនៅកន្លែងខ្ញុំ ?? " ជុងហ្គុក លើកលុយមួយដុំអោយនាងមើល ទាំងទឹកមុខរាស្មើ ។

" អ៎រ គឺជាលុយរបស់លោក ជុន ដែលជាប៉ារបស់ កូនសិស្សប្រុស ដេហ្យុង "

" ហើយគេយកលុយអោយសម្រាប់អ្វី ?? "

" គ..គឺថា ម្សិលមិញកូនគាត់បានបង្ករឿងជាមួយសិស្សប្រុសម្នាក់ បណ្តាអោយគេចូលបន្ទប់សង្រោ្គះបន្ទាន់ភ្លាមៗ ទើបលោកជុនយកលុយមកអោយ ដើម្បីបិទព័ត៌មានកុំអោយខាងសាលាយើងផ្សព្វផ្សាយអំពីព័ត៌មានមួយនេះ ហើយអោយយើងបិទមាត់សម្រាប់រឿងនេះដូចគ្នា កុំអោយប៉ះពាល់ដល់វង្សត្រកូលគេ "

" ផ្តេសផ្តាស !! នរណាក៏បានដែលយកលុយ កង្វក់នេះទៅអោយគេ ឬទៅណាក៏ទៅៗ យើងមិនត្រូវការលុយបែបនេះទេ ខុសគឺខុស យើងមិនស៊ីសំណូកនោះទេ យើងត្រូវនៅខាងត្រូវជានិច្ច ហើយលើកក្រោយបើគេយកលុយបែបនេះមកទៀត កុំទទួលឮទេ !! " ជុងហ្គុក និយាយដាក់នាយដោយសម្តីប្រាកដប្រជា គិតថានាយជាអីបានជាយកលុយបែបនេះមកអោយនាយ តែសុំទោសផងនាយមិនមែនជាមនុស្សបែបហ្នឹងឡើយ ។

" ច..ចា៎ លោកនាយក " លីណា អោនមុខចុះ និយាយតាមត្រង់ចុះនាងមិនសូវហ៊ានប្រឈមមុខជាមួយ នាយប៉ុន្មានទេ នាងពិតជាខ្លាចនាយនៅពេលនេះណាស់ ។

" ហើយមួយទៀត លុយដែលសិស្សបង់រាល់ឆ្នាំ បាត់ទៅណា មិចក៏យើងបូកលុយទៅខ្វះចំនួន ឬមួយនាងមិនបានពិនិត្យ ?? " លុយនៅក្នុងបញ្ជី ឃើញគ្រប់តែលុយសុទ្ធនេះ មានចំនួនមិនស្មើនិងបញ្ជីដែលបានដាក់មក ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now