ភាគទី44 : សង្គ្រោះបន្ទាន់ ?

64 6 0
                                        

     ស្របពេលដែលនៅខាងការសុីណូត្រូវបានចាត់ការដោយ
ហ៊ូសុក ពេលនេះក៏ដល់ពេលដែលជុងហ្គុកចាត់ការម្តង ដោយគេបានអោយកូនចៅទៅស្ទាក់ទំនិញរបស់បាន់ដូរដែលប្រុងនិងដឹកចេញទៅយប់នេះ ប៉ុន្តែជុងហ្គុកនៅតែស្ទាក់បាន ព្រមទាំងបានបំផ្លាញទាំងអស់ ម្តងនេះខាតមិនតិចទេ ដែលធ្វើអោយលោកក្វាងដែលទើបដឹងរឿងនេះ ធ្វើអោយគាត់ភ័យប្រញាប់ រត់គេចខ្លួនយ៉ាងលឿន ។

     នៅលើផ្លូវស្ងាត់មួយក្បែរជ្រលងភ្នំមានឡានពីរគ្រឿងដែលកំពុងជិះបើកបុកគ្នា គ្មានខ្លាចញញើតនិងសេចក្តីស្លាប់សូម្បីបន្តិច ឯលោកក្វាងដែលនៅក្នុងឡាននោះភ័យឡើងភ័យហើយ ព្រមទាំងទាញទូរស័ព្ទទាក់ទងទៅ កូនស្រីរបស់គាត់ប៉ុន្តែ ទាក់ទងមិនបានធ្វើអោយគាត់កាន់តែភ័យមួយកំរិតទៀត ។

« អាក្មេងចង្រៃយ៍ កុំអោយដល់វេនយើងអោយសោះ » លោកក្វាង និយាយទាំងខឹងនិងជុងហ្គុកដែលកំពុងជិះឡានបុកគូទឡានគាត់ពីក្រោយមិនឈប់ ដែលនៅក្បែរនេះក៏បានជ្រោះដែរ ជិះមិនប្រយ័ត្នគឺធ្លាក់ទៅតែម្តង ។

« ហុឹស ជិតដល់ថ្ងៃឯងស្លាប់ហើយអាតាកញ្ចាស់ យើងនឹងអោយឯងសងយើងទាំងការទាំងដើម អោយសមនិងអ្វីដែលយើងបានបាត់បង់កន្លងមក » ជុងហ្គុក និយាយម្នាក់ឯងតិចៗ មុននិង
បន្ថែមល្បឿនទៅបុកនិងគូទឡានលោកក្វាងមួយទំហឹង ។

ផាំង !

     សំឡេងលាន់ឮមួយទំហឹងព្រោះតែឡានលោកក្វាងទៅបុកនិងផ្ទាំងថ្មធំមួយនៅក្បែរនោះ តែធ្វើអោយបើកទៅមុខលែងកើត ណាមួយឡានចាប់ផ្តើមចេញផ្សែង ជិតផ្ទុះទើបលោកក្វាងស្រវ៉ា វាចេញពីឡានទាំងសភាពទ្រុធទ្រោម បែកក្បាលសុទ្ធតែឈាមហូរចេញមក ។

« ហុឹស មិននឹកស្មានថាឯងមានថ្ងៃនេះដែរហេស៎ ? » ជុងហ្គុក ដើរ
មកនិយាយឌឺដងទៅលោកក្វាង ដែលកំពុងវា នៅលើថ្នល់ ។

« ជុជុ គួរអោយអាណិតណាស់ តែថាយើងធ្វើបុិននេះ មិនសមនិងអ្វីដែលពួកឯងបានធ្វើមកលើគ្រួសារយើងទេ » ជុងហ្គុក បន្ទន់ជង្គង់បន្តិច ព្រមទាំងនិយាយទៅលោកក្វាង ព្រមទាំងយកជើងមកជាន់លើលោកក្វាងទាំងចិត្តពោរពេញទៅដោយគំនុំ ចង់តែសម្លសម្លាប់ចោលតែម្តងទេ ។

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now