ភាគទី2 : ស៊ើបមើលជីវប្រវត្តិ !!

3.2K 185 3
                                        

" ឯងមិនអីទេហេស៎ ក្មេងតូច ? " ថេយ៉ុង អោនទៅសួរក្មេងតូចដែលរត់មកបុកគេមិញនេះ ។

" អត់អីទេ អរគុណបងស្អាត " ស៊ូជុង តបទៅវិញទាំងញញឹមចេញធ្មេញ មកអស់ ។

" ក្មេងតូចនេះកូននរណា មិចក៏បណ្តោយអោយកូនមករត់លេងកន្លែងបែបទៅនេះវិញ ?? " ថេយ៉ុង  ងាកទៅនិយាយជាមួយជីមីន កន្លែងនេះតឹងរឹងណាស់ មិចក៏បណ្តោយអោយកូនរត់លេងដូចកន្លែងកំសាន្តទៅវិញ ។

" ន៎ែ !នាងថេយ៍ ឯងទៅចេះដឹងអីម្ល៉េះ បានហើយយើងទៅវិញទៅ " ជីមីន ចាប់ថេយ៉ុងមកវិញ នេះមកចេះសួរនាំរឿងក្មេងទៀត រាល់ដងគេទាំងមិនដែលខ្វាយខ្វល់ជាមួយក្មេងៗអីបែបហ្នឹងផង ។

" ឈប់! យើងសួរគេសិន " គេនៅតែមិនអស់ចិត្តដដែល នេះចង់ចេញទៅទាំងចឹងហេស៎ មិនបានទេ គេត្រូវតែស៊ើប អោយដឹង ។

" ប៉ាអូននៅឯណា អោយបងជូនទៅទេ ? " ថេយ៉ុង បន្ទន់ជង្គង់បន្តិចដើម្បីនិយាយជាមួយស៊ូជុងម្តងទៀត មើលទៅគេហាក់ដូចជាកំពុងចាប់អារម្មណ៍ជាមួយក្មេងប្រុសម្នាក់នេះណាស់ ដូចមានអីមួយស្រូបទាញគេអោយទៅស្និទ្ធស្នាលជាមួយក្មេងម្នាក់នេះចឹង ។

" ប៉ាអូនកំពុងប្រជុំ គាត់មិនអោយអូនទៅរញ៉េរញ៉ៃគាត់ទេ ទើបអូនដើរចេញមកលេងនៅខាងក្រៅ "

" អ្នកប្រុស អ្នកប្រុស !! ហ្ហើយ នៅទីនោះខំដើររកមិញនេះ សឹងនឹងដាច់ខ្យល់ទៅហើយ " លីណា រត់មកទាំងបែកញើសជោគព្រោះអារម្មណ៍ភ័យខ្លាចជុងហ្គុកថាអោយ ដូចដឹងស្រប់ហើយថានាយជាមនុស្សបែបមិច នៅពេលខឹងនោះ ?

" អ្នកប្រុស មោះយើងទៅវិញ ប្រយ័ត្នប៉ាអ្នកប្រុសមកណា !! " លីណា រៀងឆ្ងល់បន្តិចដែលព្រោះឃើញគេនៅក្បែរថេយ៉ុង ទាំងដែលគេជាមនុស្សមិនចូលចិត្តនរណាមកស្និទ្ធស្នាលនិងខ្លួងផង នេះពួកគេស្គាល់គ្នាមែនទេ បានជាស្អិតរមួតគ្នាដល់ថ្នាក់ហ្នឹង ។

" អ្នកនាងជាអ្នកមើលថែក្មេងមែនទេ ? "

" ខ្ញុំជាលេខារបស់លោកនាយកប៉ុណ្ណោះ ហើយខ្ញុំជួយមើលកូនគាត់ព្រោះពេលនេះគាត់កំពុងជាប់ប្រជុំ មិនអាចអោយនរណាចេញចូលផ្តេសផ្តាសបានទេ "

នាយកសាលា វ័យក្មេង ❤️ Where stories live. Discover now