ភាគទី53 : យប់ដែលមិនអាចបំភ្លេច

70 12 0
                                        

     បន្ទាប់ពីផឹកឡើងទន់ខ្លួនអស់ ម្នាក់ៗចាប់ផ្តើមបំបែកគ្នាទៅផ្ទះរៀងៗខ្លួនវិញ ហ៊ូសុកដេកស្អាតមួុយហើយ ជីមីនវិញគឺសន្លប់មុនគេតែម្តង បើណាមជូននិងជីនពួកគេបានសុំចេញទៅមុនហើយព្រោះផ្ទះនៅឆ្ងាយ និយាយពីថេយ៉ុងវិញគឺសន្លប់ស្អាតហៅលែងឮហើយ ទើបជុងហ្គុកយកគេមកគេងនៅខុនដូរ របស់នាយដែលនៅក្បែរនេះ ណាមួយនាយស្រវឹងផង មិនហ៊ានបើកឡានទើបសម្រចចិត្តមកគេងនៅខុនដូរតែម្តង។

+ ខុនដូរ
     មកដល់នាយដាក់គេគេងលើពូកថ្នមៗ មុននិងរៀបចំខ្លួនទៅងូតទឹកម្តងទៀតព្រោះតែស្អុះស្អាប់ណាស់ គេងទាំងចឹងមិនកើតទេ ។

ឈូឈូ

សំឡេងទឹកហូរចេញពីផ្កាឈូកដែលជុងហ្គុកកំពុងតែងូតទឹក ដែរបង្ហាញអោយឃើញសិចផេកប្រាំមួយកង់របស់នាយ សាច់ដុំធំៗដែលមានស្នាមសាក់នៅលើខ្នង ដែលមិនមាននរណាបានឃើញពីមុនមក ។

ក្រាក

នាយបើកទ្វាចេញមកជាមួយក្រម៉ាចងចង្កេះមួយប្រលែងខាងលើចោល រួចយកកន្សែងមកជូតសក់សើមតិចៗនោះ ឃើញហើយ
ស្លឈាមណាស់ ចំណែកឯអ្នកទើបតែងើបមកមុននេះកំពុងលួចមើលគេពីក្រោយខ្នងទាំងអារម្មណ៍ក្តៅភាយៗចេញពីខ្លួន ។

« អុះ ! ថេយ៍ អូនភ្ញាក់ហើយមែនទេ ? បងសុំទោសផងប្រហែលបងធ្វើអោយអូនភ្ញាក់ហើយ » ជុងហ្គុក ងាកមកឃើញថេយ៉ុងដែលដេកមើលគេបើកភ្នែកភ្លឹសៗមិននិយាយអ្វីមួយម៉ាត់ ។

« អត់មានទេ អូនដេកវិញហើយ » ថេយ៉ុង គេចមុខពីជុងហ្គុករួចក៏ប្រញាប់យកភួយមកគ្របឡើងជិតខ្លួនតែម្តង ឃើញហើយ
ស្វាងចេសលែងដេកពួនអីទៀតហើយ ឯជុងហ្គុកក៏មិនបានចាប់អារម្មណ៍ច្រើន នាយទៅរកខោអាវមកស្លៀករួចក៏ឡើងមកលើគ្រែគេងជាមួុថេយ៉ុងដែរ ។

« ហុឹម ! ថេយ៍មិចក៏អូនបែកញើសសម្បើមម្ល៉េះ ? » ជុងហ្គុក ទាញភួយថេយ៉ុងចេញព្រោះខ្លាចគេហប់ដង្ហើម តែបែរជាឃើញថេយ៉ុងសង្ងំគេងទាំងបែកញើសជោគ ទាំងដែលគេបើកម៉ាសុីន
ត្រជាក់ហើយ ។

« អ... អូនអត់ដឹងទេ » ថេយ៉ុង ធ្វើភ្នែកឡេឡឺព្រោះខ្លាចគេចាប់បាន ។

« អូនអត់ស្រួលខ្លួនមែនទេ ? »

« អូនក្តៅខ្លួនពេលឃើញរាងកាយបងមុននេះ ហិហិ » ថេយ៉ុង សើចលេងសមពេលនិយាយការពិតប្រាប់ម្ចាស់សមីខ្លួនគេបែបនេះ ឯជុងហ្គុកឮហើយសឹងតែដាច់ផ្ងារតែម្តង តែពិតចឹងទេហេស៎ ។

នាយកសាលា វ័យក្មេង ❤️  [ ចប់ ]Tahanan ng mga kuwento. Tumuklas ngayon