យប់ស្ងាត់កណ្តាលអាធ្រាត មនុស្សសត្វនាំគ្នាសម្រាកអស់នៅឡើងតែថេយ៉ុង ដែលដេកមិនលក់ព្រោះតែចិត្តចង់ទៅជួបជាមួយជុងហ្គុក ស្របពេលដែរគ្រប់គ្នាបានដេកលក់អស់ ថេយ៉ុងចាប់ផ្តើមលួចចេញពីបន្ទប់ដើម្បីដើររកបន្ទប់ជុងហ្គុកទាំងដែលមិនស្គាល់ គេចេះតែដើរអើតមើលតាមកញ្ចក់ទ្វាពីបន្ទប់មួយទៅបន្ទប់មួយ ព្រោះតែឮម៉ាក់គេថាជុងហ្គុកក៏សម្រាកនៅមន្ទីពេទ្យនេះដែរ ។
មកដល់បន្ទប់មួយជើងគេស្រាប់តែកម្រើកទៅមុខលែងរួច អារម្មណ៍ស្រាប់តែពុះកញ្ច្រោលឡើងពេលដែរ ឃើញមនុស្សដែលខ្លួននឹករាល់ថ្ងៃកំពុងដេកលក់យ៉ាងស្កប់ស្កល់លើគ្រែពេទ្យ ដែលមានអ្នកស្រចន គេងក្បែរនោះដែរ ។
« ជ... ជុង » ថេយ៉ុង និយាយស្រាលៗមុននិងបោះជំហានដើរទៅមុខ ដើម្បីទៅកាន់តែជិត ។
« ពិតជាបងពិតមែន ហុឹក អូននឹកបងណាស់ » ថេយ៉ុង អង្គុយអោបជុងហ្គុកទាំងយំខ្សិបខ្សួលនៅក្នុងយំ ទឹកភ្នែកហូរចេញមកដោយឯកឯងព្រោះតែក្តីរំភើប ។
« ហុឹម ថេយ៍ នេះអូនមករកបងទាំងយប់ហេស៎ ? មិចបានជាអូនដឹងថាបងនៅទីនេះ ? » ដោយសារទឹកភ្នែកថេយ៉ុង ស្រក់លើខ្លួនគេទើបគេដឹងខ្លួនមលបែបនេះ ។
« យ៉ាងមិច ? បងចង់លាក់ខ្ញុំដល់ណាទៀត ? »
« ស៊ូចកុំមាត់ឮពេក ម៉ាក់កំពុងតែសម្រាន្ត អូនចេញមកនិយាយគ្នានៅក្រៅមក » ជុងហ្គុក យកដៃបិទមាត់ ថេយ៉ុងមុននិងដើរចេញមកនិយាយគ្នានៅខាងក្រៅ ។
« មោះចង់និយាយអីក៏និយាយមក បងទទួលទាំងអស់ »
« យ៉ាងមិច មិចក៏បងធ្វើបែបនេះដាក់អូន បងដឹងទេថាអូនប៉ុណ្ណា មិចក៏បងយកជីវិតមកលេងសើចបែបនេះ ? » ថេយ៉ុង វាយទ្រូង
ជុងហ្គុក ទាំងអារម្មណ៍ឈឺចាប់ គេមិនចង់បានបែបនេះទេ ។
« បងសុំទោស គ្រប់យ៉ាងមកពីបងលែងមានលើកក្រោយទៀត
ហើយ បងសន្យា » ជុងហ្គុក ទាញថេយ៉ុងមកអោបអង្អែលខ្នងថ្នមៗ
ព្រមទទួលកំហុសគ្រប់យ៉ាង ។
« ចុះបើមានទៀត ? »
« អូនជាអ្នកដាក់ទោសបងមកចុះ »
« អូនសុំទោសណាដែលអោយបងមកពិបាកជាមួុយអូនបែបនេះ តើបងឈឺទេ ? » ថេយ៉ុង សួរទៅមុខរបួសវាយដែលនៅបិទបង់នៅឡើយព្រោះមិនទាន់សះល្អ ។
ESTÁS LEYENDO
នាយកសាលា វ័យក្មេង ❤️
Romanceស្នេហាកើតឡើងចេញពីសិស្សសាលាម្នាក់ បានជួបនឹងនាយកកម្លោះកូនមួយ ធ្វើអោយមានរឿងជាច្រើនបានកើតឡើង....!! Jeon Jungkook x Kim taehyung
