+ ព្រលានយន្តហោះ
ទម្រាំតែមកដល់កូរ៉េ បុរសសង្ហាម្នាក់ត្រូវចំណាយពេលរៀងយូរបន្តិចដែរ តែវាមិនមែនជាបញ្ហាទេ អ្វីជាបញ្ហានោះគឺនាយមកទីនេះ មកយកអ្វីដែលជារបស់នាយត្រឡប់ទៅវិញអោយអស់ ។
" សូមអញ្ជើញ ចៅហ្វាយបាទ អ្នកប្រុសជុងហ្គុក រងចាំនៅភូមិគ្រឹះ " កូនចៅរបស់នាយ ដើរមកទទួលនាយចុះពីលើយន្តហោះឯកជនរបស់ខ្លួន និងសុវត្ថិភាពបំផុត នាយមិនអាចធ្វេសប្រហែសបានទេ ការពារប្រសើរជាងព្យាបាល ។
" អុឹម " គ្រាន់តែកូនចៅនាយ ចង់ពេញកន្លែងគេបាត់ហើយ នេះសំណាងហើយជាកន្លែងឯកជន មិនសូវមានមនុស្សមករញ៉េរញ៉ៃ កុំអីដឹងតែផ្អើល ចុះសារព័ត៌មានពេញប្រទេសបាត់ហើយ ។
+ ភូមិគ្រឹះចន
ងុឺតត ~~ សំឡេងចាប់ហ្រ្វាំងឡាន លាន់ឮរំពងពេញភូមិគ្រឹះ ធ្វើអោយអ្នកនៅខាងក្នុង ដើរមកទទួលយ៉ាងលឿន ព្រោះមនុស្សដែលនាយរងចាំអស់ជាយូរ បានមកដល់ហើយ ។
" សូមស្វាគមន៍មកកាន់ភូមិគ្រឹះចន បងប្រុស ខ្ញុំពិតជានឹកបងខ្លាំងណាស់ ខានជួបគ្នាយូរដែលហើយ " ជុងហ្គុក ងើបទៅទទួលអ្នកដែល នៅខាងមិនបាន តែថា គេមានបងប្អូនតែពីរនាក់តើហី ? ចុះម្នាក់ប្រុសនេះ ណាគេ ??
" បងក៏នឹកឯងដូចគ្នា " ហ៊ូសុក លើកដៃអោបតទៅជុងហ្គុកវិញទុកជា ការរាប់អានគ្នា មុននិងគ្នាទៅអង្គុយនៅលើសាឡុងវិញ ។
កាលពីលើកមុន ជុង ហ៊ូសុក និងចន ជីនជូរ ជាគូដណ្តឹងនិងគ្នា ពួកគេស្រលាញ់គ្នាណាស់ បាត់មុខគ្នាមួយថ្ងៃមិនបាន តែរឿងប្រែជាក្រឡាប់ចាក់ នៅពេល ដែល មានអ្នកមកជ្រៀតជ្រែក នោះគឺ ក្វាង ប៉ាន់ដូរ ដោយនាយ បានដាក់ថ្នាំ ជីនជូរ ពេលនាងចូលក្លិប ហើយក៏បានជ្រុលជ្រួសជាមួយគ្នា បានស៊ូជុងឯង ឯហ៊ូសុក កាលបើដឹងបែបនេះ ខឹងខ្លាំងណាស់ នាយក៏បានគេចខ្លួនមកជប៉ុនមួយរយៈព្រោះនាយពិតជាមិនអាចឃើញមនុស្សដែលខ្លួនស្រលាញ់ នៅជាមួយអ្នកផ្សេងទេ នាយនិងដោះលែងនាងអោយ ប៉ាន់ដូរ តែការពិតបានផ្ទុយស្រឡះ នាយមកជប៉ុនមិនបានប៉ុន្មានផង ឮថាជីនជូរនាងបានលោតពីលើ អគារ សម្លាប់ខ្លួន មូលហេតុ មកពីនាងខុចចិត្ត ( ព័ត៌មានមិនទាន់ច្បាស់ ព្រោះគេមិនមាន ភស្តុតាងគ្រប់គ្រាន់ក្នុងការបញ្ជាក់ ) កាលនោះនាយសឹងតែកើតជាមនុស្សឆ្កួតហើយ ព្រោះតែរឿងវាផ្ទួនៗពេក ចំណែកឯគ្រួសារប៉ាន់ដូរ និងគ្រួសារចន មិនដែលត្រូវគ្នាផង កាលមកធ្វើជាដន្លងនិងគ្នាបែបនេះ វាពិតជាតឹងទ្រូងណាស់ តែរឿងវ៉ាវបានបញ្ចប់នៅពេលជីនជូរ បានស្លាប់ គ្រួសារទាំងពីរក៏ផ្តាច់ ទំនាក់ទំនងជាមួយគ្នា សូម្បីតែកូនក៏អ្នកស្រីចន យកមកចិញ្ចឹមដែល ព្រោះមិនចង់អោយចៅ ជាប់ឈ្មោះក្នុងគ្រួសារមួយហ្នឹង ។

ВЫ ЧИТАЕТЕ
នាយកសាលា វ័យក្មេង ❤️
Любовные романыស្នេហាកើតឡើងចេញពីសិស្សសាលាម្នាក់ បានជួបនឹងនាយកកម្លោះកូនមួយ ធ្វើអោយមានរឿងជាច្រើនបានកើតឡើង....!! Jeon Jungkook x Kim taehyung