ផ្ដើមរឿងបង្ហាញឲ្យឃើញនៅទីក្រុងដ៏ស៊ីវិល័យមួយសហរដ្ឋអាមេរិចជាទីក្រុងដ៏ល្បីល្បាញជាងទៅលើពិភពលោក នៅកន្លែងទីតាំងបង្ហាញឲ្យឃើញវិមានដ៏ធំស្កឹមស្កៃមានអ្នកយាមជុំវិញបើអ្នកមិនដឹងគិតថាជាផ្ទះពពួកម៉ាហ្វៀទៅហើយ
" ម៉ាមី...ម៉ាមី " ក្មេងតូចអាយុប្រហែល5ឆ្នាំដើរតាសៗសំដៅទៅរកម៉ាមីរបស់គេដៃកាន់របស់លេងឯមាត់វិញប្រឡាក់ដោយសូកូឡា
" អា៎...ថេយ៉ុងហា៎...កូនម៉ាក់ " អ្នកស្រីផារីយូងាកមកមើលកូនប្រុសទាំងញញឹមទើបត្រដាងដៃចាំទទួលកូមកំពុងតែដើរដួលផងអីផងនោះ
" ហិហិ " អាល្អិតក្មេងតូចសើចហិហិលិបភ្នែកដាក់ម្ដាយគេ បញ្ចេញធ្មេញទន្សាយពីរលើក្រោមដោយយកដៃខ្លួនឯងដែលមានសូកូឡាទៅប៉ះមុខគាត់ឲ្យប្រឡាក់ពេញមុខ
" ប្រឡាក់មុខម៉ាក់អស់ហើយកូននេះ បានហើយថេយ៍ហា៎...កុំលេង " គាត់ងាកមុខចេញកុំឲ្យកូមយកដៃមកប៉ះមុខគាត់ទៀត តែអាល្អិតក្មេងក្បាលខូចបានចឹងកាន់តែបានដៃយកដៃប្រឡាក់ប៉ះមុខគាត់ទៀត រួចហើយទើបសើចកាច់.កនៅដៃម្ដាយ
" ហិហិ ម៉ាមី ឡាកអស់ហៃ " ក្មេងតូចនិយាយមកប៉ៃឡាំៗស្ដាបមិនចង់បានយកដៃទៅជួយជូនឲ្យ
" មកពីកូនឯងនឹងទើបម៉ាក់ប្រឡាក់អស់ គ្រឺតណាស់ៗ " ដោយខ្នាញ់នឹងកូនប្រុសទើបតែ5ឆ្នាំមិនបាន ក៏ចាប់ក្រញិចគេឯងធ្វើឲ្យក្មេងតូវរសើបសើចប្រកាច់ប្រកិន
" ហិហិ ហិហិ "
" ម៉ែកូនគេធ្វើអីហ្នឹង? សំឡេងសើចឮដល់ខាងក្រៅ " លោកខែនដូជាកូនបារាំងក៏ជាកូនអ្នកមាន លំដាប់ ប្រទេសគាត់មាន ប្រពន្ធជាជនជាតិកូរ៉េជាអ្នកស្រីផារីយូនេះឯងគាត់ដើរចូលមកក្នុងផ្ទះជាមួយជំនិតបន្ទប់ពីបញ្ចប់ពីការងារ
" ប៉ា!ប៉ា! " ថេយ៉ុងខែនដូសំរូតចុះពីដៃអ្នកស្រីផារីយូរត់ទៅរកឪពុក ខែនដូចាំទទួលកូនមកដល់ក៏លើកពរគេឡើង ថើបថ្ពាល់ប៉ោងៗសងខាងដោយក្ដីស្រឡាញ់
" ថ្ងៃនេះកូនមានរពឹស? "
" អត់ហេ៎..អូនអត់ពឹសហេ៎.. " អាល្អិតខ្លួនតូចក្រវីក្រាលយ៉ៃ
YOU ARE READING
ពូតូចសំណព្វចិត្ត(ចប់)
Romanceគ្រាន់តែខ្ញុំស្រឡាញ់ពូតូចខ្លួនឯងតើខុសមែនទេ? មនុស្សដូច ថេយ៉ុង ខែនដូ បើថាចង់បានអ្វីហើយត្រូវតែយកធ្វើជាកម្មសិទ្ធិឲ្យបាន