ភាគ7: ថេយ៍មិនចង់ទៅរៀនទីនោះទេ

1.8K 111 19
                                    

     " ថេយ៍!ពូខំទាញឲ្យកូនណាម៉េចក៏កូនបោះវាចោល? " អ្នកស្រីផារីយូងាកមកស្ដីឲ្យកូន ពេលធ្វើកាយវិការមិនសមរម្យ ពូគាត់ខំទិញឲ្យយកមកបោះចោលចឹង

     " ថេយ៍មិនយក! អ្នកម៉ាក់យកទៅវិញទៅ បើអ្នកម៉ាក់មិនយកទៅថេយ៍នឹងបោះចោល " ថេយ៉ុងនិយាយទាំងមុខមាំដាក់គាត់ អ្នកស្រីផារីយូលែងតបតក៏រើសការដូរយកទៅវិញ មកដល់ក្នុងបន្ទប់គាត់ក៏បានប្រាប់រឿងនេះដល់ស្វាមីនឹងបានខលប្រាប់ទៅប្អូនប្រុស ក្មួយគេមិនព្រមយកការដូដែលគេបានទិញឲ្យ។
    
     ពីមួយថ្ងៃទៅមួយថ្ងៃថេយ៉ុងកូនគិតតែពីរៀនមួយខែទៅមួយខែគេកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ ចំណែករឿងពូក្មួយក៏លេងដូចមុនទោះជាពូតូចគេចង់ជួបមុខចង់និយាយជាមួយក៏គេមិនព្រមជួបមិនឲ្យអ្នកជាពូបានឃើញគេ6ឆ្នាំកន្លងផុតទៅ ក្មេងតូចប្រែប្រួលយ៉ាងលឿនដៃឡើងមុខមាត់ស្រស់ស្អាតដូចតារាបូករួមជាមួយពណ៌សក់ពណ៌មាសពីកំណើតរបស់គេទៀតកាន់តែធ្វើឲ្យគេស្រស់ស្អាតរកពាក្យដាក់ពុំបាន។

     កាយតូចស្ដើងពំនាំខ្លួនចូលក្នយងផ្ទះក្រោយពីដើរលំហែកាយអស់ពេលជាយូរ ចូលមកខាងក្នុងស្នាមញញឹមក៏លិចឡើងញញឹមទៅកាន់លិកប៉ាខែនដូរបស់គេ។

     " លោកប៉ា.... " គេដើរទៅរកគាត់ឱបយ៉ាងណែន

     " ទើបមកពីណាកូនប៉ា? " អ្នកជាឱពុកឱបតបទៅកូនប្រុសចោតសួរទៅកូន

     " ថេយ៍ទើបមកពីដើរលេងលំហែអារម្មណ៍នឹងណាលោកប៉ា ថ្ងៃនេះលោកប៉ាមិនទៅធ្វើការទេឬ? " នាយតូចបើកភ្នែកម៉ាកៗយ៉ាងគួរឲ្យខ្នាញ់ ប្រើសំឡេងពិរោះសួរទៅគាត់

     " ប៉ាកំពយងតែរៀបចំឯកសារផ្ទេរសាលា "

     " ផ្ទេរសាលាអ្នកណាលោកប៉ា? " នាយតូចសួរគាត់ទាំងងឿងឆ្ងល់ ផ្ទេរសាលាអ្នកណាអ្នកផ្ទេរ?

     " ជាកូននឹងហើយ ប៉ាឲ្យកូនទៅរៀននៅកូរ៉េ ទៅនៅជាមួយពូតូចកូន " គាត់និយាយចប់ភ្លាមនាយតូចក៏និយាយប្រកែកភ្លែត

     " ខ្ញុំមិនទៅ!ខ្ញុំរៀននៅទីនេះ នៅតែមួយឆ្នាំទៀតទេថេយ៍រៀនចប់ហើយ ម៉េចក៏លោកប៉ាឲ្យថេយ៍ទៅរៀនទីនោះ ថេយ៍មិនទៅ!ថេយ៍មិនចង់ជួបពូតូច "

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now