ភាគ2: ការដូរសម្រាប់ថ្ងៃកំណើត

2.2K 101 13
                                    

     " ពូនិយាយលេងទេ..អូនថេយ៍ស្អាតណាស់ មែនទេបងស្រី? " ឃើញក្មេងយំដង្ហក់ខ្យល់នាយក៏ប្រញាប់រនិយាយយ៉ាងលឿនចោតសួរទៅបងស្រីឲ្យគាត់ជួយនិយាយ

    " មែនហើយអូនថេយ៍ស្អាតណាស់ មានធាត់ដូចជ្រូកណា " គាត់ចាប់មុខគេឡើងចាប់ថ្ពាល់លេងក្រញិចនិយាយធ្វើឲ្យថេយ៉ុងដែលឮនោះបាត់យំដូចគេចុក រួចសើចស្ញេញភ្លេចគិតរឿងអម្បិញមិញបាត់រលីង

     " ហិហិ អូនស្អាតមែនហ៎ម៉ាមី ពូតូចអត់ហក(កុហក)អូនទេហ៎? "

     " ពូតូចនិយាយពិតមែន អូនថេយ៍ខ្ជូតយ៉ាងនេះមានអ្នកណាហ៊ានថាអូនថេយ៍ធាត់ទៅ " ជុងគនិយាយដោយស្នាញញឹម ក្មេងនេះតែហ៊ានថាគេអាក្រក់មិនស្អាតនឹងដឹងតែយំប្រកាច់ប្រកិនពេញនឹងហើយ បើមិនឆាប់និយាយលួងគេវិញទេនៅយំនុងឯង

     " អូនថេយ៍ឡាញ់ពូតូចជាងគេ... ជុប៎! " ថាហើយថេយ៉ិងក៏ទាញ ទូរស័ព្ទយកមកថើប ជុប៎ រួចសើចស្ញេញទៀត

     " ថេយ៍ហា៎...ពូឥឡូវហើយ "

     " ពូតូច ជិតដល់ថ្ងៃកំណើតអូនហើយតើពូតូចមកលេងអូនអត់? " ក្មេងតូចនិយាយទាំងពេបមាត់រកយំនៅតែប៉ុន្មានខែទៀតទេគេដល់ថ្ងៃកំណើតហើយគ្រប់យ៉ាង6ឆ្នាំពេញ

     " ពូទៅ ចាំដល់ថ្ងៃពូទៅលេងក្មួយ "

     " បាទ! បាយៗពូតូច អូនថេយ៍ឡាញ់ពូតូច ទឺត!ទឺត!! " ថាចប់ថេយ៉ុងក៏ចុចបិទ ងាកហុច ទូរស័ព្ទឲ្យគាត់វិញទើបអង្គុយត្រង់ខ្លួនដូចទៅនឹងមនុស្សធំ។

     ច្រើនខែកន្លះផុតទៅថ្ងៃកំណើតថេយ៉ុងកូនប្រុសតែម្នាក់គត់របស់លោនខែនដូក៏បានឈានមកដល់ នៅក្នុងវិមានមានការរៀបចំយ៉ាងធំដុំមានភ្ញៀវចូលរួចច្រើនកោះករ ក្មេងតូចគ្រប់អាយុនៅយប់នេះចូលក្នុងវ័យ6ឆ្នាំកំពុងអង្គុយលើពូកទន់ៗមានម្ដាយឈរស្លៀកពាក់ឲ្យគេ ក្រោយពីស្លៀករួចរាល់គាត់ក៏ទាញ គ្រឿងលាបមុខលាបមាត់លាបឲ្យគេ ដើម្បីឲ្យមានក្លិនក្រអូបក៏ដូចធ្វើឲ្យផ្ទៃមុខគេកាន់តែទន់នឹងស្អាតមានលាបក្រែមមយខស្រាលៗពីលើផងដែរ។

     " ម៉ាមីពេលណាពូតូចអូនមកទៅ? " ក្មេងតូចទឹកមុខស្រងូតស្រងាត់មុនស្រស់ស្រដីទៅអ្នកម្ដាយដៃចាប់ជាវអាវសជាប់ ដល់ថ្ងៃកំណើតគេហើយហេតុអីពូតូចគេនៅមិនទាន់មកទៀត ពូតូចកុហកគេហើយថាមកពេលដល់ថ្ងៃឥឡូវម៉េចក៏មិនឃើញមកអញ្ចឹង។

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now