ភាគ18: បងឆ្គួតព្រោះស្នេហ៍អូន

1.8K 78 11
                                    

     ចាងមីននាយជិះម៉ូតូធំខ្លួនមកផ្ទះវិញ ចូលមកដល់ដាក់ម៉ូតូទុកនាងដើរចូលមកក្នុងផ្ទះមកដល់ក៏ឃើញបងប្រុសកំពុងតែអង្គុយល់ រទេះចាំជាជាស្រេច។

     " បងញ៉ាំបាយរួចនៅឬ? " នួដើរមកចូលទៅរុញនាំបងប្រុសទៅសាឡុងអង្គុយ ដោយអ្នកឃាបងនៅអង្គុយស្ងៀមស្ងាត់មិនមាត់មិន.ក ចាប់តាំងពីមានគ្រោះថ្នាក់រួចមកបងប្រុសនាយលែងដូចពីមុន ធ្លាប់តែជាមនុស្សនិយាយលេងសើចចូលចិត្ត សប្បាយតែប្រែមកអង្គុយស្ងៀមស្ងាត់នៅលើរទេះទៅវិញ

     " លោកប៉ាអ្នកម៉ាក់គាត់ទៅហើយ បានជាស្ងាត់ផ្ទះយ៉ាងនេះ " បើទោះសួរទៅគ្មានការឆ្លើយតបនាយនៅតែបន្តសួរជីមីនជាប្រុសនាយដដែល

     " ខ្ញុំទៅដួសបាយសិន សឺត! " នាយឱបថើបថ្ពាល់ជីមីនមួយស្សឺតសិមរត់ទៅដួលបាយដាក់ចានដើរមកវិញមកអង្គុយញ៉ាំបាយទល់មុខគេ។

     " ទៅរៀនមានខំរៀនទេ? " សំនួរសួរទៅប្អូននាយងើបមយខឡើងទាំងមាត់ប៉ោង បើកភ្នែកម៉ាកៗភ្លឹសៗមើលទៅបងប្រុស ក្រោយពីត្រូវឮសំនួរសួរ

     " មុខនេះក៏ដឹងថាមិនខំរៀនដែរ "

     " ខ្ញុំមិនចូលចិត្តរៀនទេបងប្រុស " នាយនិយាយដោយសំឡេងបង្អូសពេបមាត់វែងៗដាក់ ឃើញចរិតគេនៅសាលាដូចមិនជំពាក់អាណាមួយរៀលក៏ពិតមែន តែពេលនៅផ្ទះជិតបងនាយចរិកនាយដូចកូនក្មេងអញ្ចឹង ដូចពេលនេះនឹងចាប់ផ្ដើមញ៉េះញ៉ោះទៀតហើយ។

     " បើមិនខំរៀនបានអ្នកណាស្នងត្រកូលពៅលោកប៉ា ឯងក៏ដឹងថាជើងបងពិបាកដើរមិនបាន ខំរៀនបន្តិចទៅ "

     " បងមិនបានពិបាកទេ គ្រាន់តែដើរមិនបាន បើបងស៊ូទៅមុខមិនបោះបង់ បងប្រាកដជាដើរវិញបានដូចពីមុន បងចូលចិត្តណាស់និយាយតែចឹង ខ្ញុំមិនអាចធ្វើបានទេ ខ្ញុំគ្មានជំនាញគ្រប់គ្រងក្រុមហ៊ុន បងជាមនុស្សពូកែមានសមត្ថភាព ហេតុអីក៏បងឲ្យវាមកខ្ញុំទៅវិញ បងក៏ដឹងក្នុងចិត្តថាបងស្រឡាញ់ក្រុមហ៊ុនលោកប៉ាយ៉ាងណា " នាយនិយាមួយខ្សែយ៉ាងវែងអន្លាយទៅអ្នកជាបង គេគ្មានជំនាញរឿងគ្រប់គ្រងក្រុមហ៊ុនអីអស់នឹងនោះទេ ណាមួយនាយក៏ចូលចិត្តអ្វីផ្សេងច្រើនជាង ចំណែកបងនាយគាត់ចូលចិត្តនិងស្រឡាញ់ការងារកាន់កាប់ក្រុមហ៊ុនណាស់ នាយម៉េចនឹងអាចចំនួនពីគាត់បានទៅ។

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now