ភាគ20: ជួបភ្លាម ស្រឡាញ់ភ្លែត

1.4K 73 0
                                    

     ក្រោយពីនាយក្រាស់ចេញមកផុត ថេយ៉ុងបើកភ្នែកមុខស្មើរួចក៏ក្រោកអង្គុយ ចុះពីគ្រែដើរទៅរកយកកុំព្យូទ័រយកហើយគេក៏ចូលទៅអង្គុយលើពូកវិញ វ៉ៃកុំព្យូទ័រស្វែងរកអ្វីដែលគេចង់ដឹង បន្តិចក្រោយមកគេក៏រកឃើញអ្វីដែលចង់ដឹង ថេយ៉ុងលិចស្នាមញញឹមឡើងចុងមាត់ ញញឹមដូចមនុស្សរោគចិត្តភ្នែកសម្លឹងមើលមិនព្រិច។

     " ឯងសមតែទៅនរក " និយាយចប់នាយតូចក៏ដាក់វាទុក ប្រាស់ខ្លួនគេង។

     ព្រឹកដូចសព្វមួយដង មិនខុសពីពេលមុនៗ ម្នាក់ៗនាំគ្នាចុះពីខាងលើដើរមកញ៉ាំបាយ ក្រោយពីរួចហើយក៏ឡើងឡានចេញទៅ។
______

     សំឡេងចេកចាចនៅក្នុងផ្សាត្រី មានលក់របស់របរជាច្រើនគ្រប់សប់ មនុស្សម្នាដើរខ្វាត់ខ្វែង អ្នកខ្លះក៏ចូលទិញឯអ្នកខ្លះទៀតក៏ដើរហួសដើរមើលរបស់ដែលពួកគេត្រូវការ បើក្រឡេកមកមើលក្មេងប្រុសអាយុប្រហែលជា19ឆ្នាំកំពុងតែឈរប្រឆាំងជាមួយពពួកទាញថ្លៃកន្លែងជួល។

     " ឯណាលុយយើង? " នាយជាមេបងធំឈរនៅពីមុខហូប៊ីដៃលាយកលុយ មុខមើលសិងតែមើលយល់ដោយសារតែពុកមាត់របស់នាយ

     " លុយស្អីទៀត ពីម្សិលលោកក៏មកយកម្ដងហើយ ឥឡូវមកទាស្អីទៀត! " ហូប៊ីហាក់ក្ដៅក្រហាយជាខ្លាំង ពីម្សិលមិញនាយមកយកម្ដងហើយ ឥឡូវមកម្ដងទៀតនេះប្រឹងមកយករកថ្ងៃមិនឲ្យគេ ចំណេញស្អីខ្លះទេឬ

     " យើងមិនដឹងតែមេរបស់យើងគាត់ប្រាប់ឲ្យមកយក ចឹងហើយយើងក៏ត្រូវតែមកយើង " នាយនៅតែបន្តលាដៃទាលុយពីនាយតូចដដែល

     " ដូចជាសុីកម្លាំងលើសឈាមគេពេកហើយ ម៉ែអាណាយកៗមិនឲ្យគេ ដកដង្ហើមខ្លះទេ " អាមនុស្សកំពុងតែលក់មិនដាច់គិតតែពីទាៗ

     " យើងមិនខ្វល់ សំខាន់ឲ្យលុយមក បើមិនចង់ឲ្យទេក៏រើចេញពីទីនេះទៅលក់កន្លែងផ្សេងទៅ! "

     " អាមនុស្សសុីឆាមគេ ងាប់ទៅគិតថាយកលុយទៅបានមែន! " នាយតូចរអ៊ូររងូវៗតែម្នាក់ឯង តែក៏មិនភ្លេចរកលុយឲ្យនាយដែរ

    " អរគុណអូនសម្លាញ់ ជុប៎! " នាយទទួលយកលុយហើយក៏ចាប់ដៃនាយតូចយកមកថើបមួយខ្សឺត សិងដើរចេញ

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now