ភាគ32: ថាឯងបានសម្លាប់មនុស្ស

959 57 9
                                    

     ព្រឹកថ្ងៃបន្ទាប់ថេយ៉ុងតូចក្រោកតាំងពីព្រឹកម៉ោង5 មុនគេមុនឯងក្រោកមកធ្វើបបររបស់លោកពូដែលស្រវឹងកាលពីយប់។ អ្នកបម្រើស្រីៗដែលទើបតែក្រោកពីគេងនោះបាននាំគ្នាលួចមើលទៅអ្នកប្រុសតូចគ្រប់គ្នាគ្មានអ្នកណាហ៊ានចូលទៅជួយអើយ មើលចោះយកចិត្តទុកដាក់ខ្លាំងណាស់។

     " កំពុងតែធ្វើស្អីពួកឯង! " អ៊ំស្រីមេផ្ទះដើរមកឈរពីក្រោយចោតសួរនាងៗពីរបីនាក់ដោយប្រើសំឡេងធំគ្រឡួអើតមើលតាមនាងៗ ធ្វើឲ្យពួកគេនាំគ្នាភ្ញាក់ព្រឺត

     " អ៊ំស្រី! "

     " មើលអី? "

     " អ៊ំមើលទៅអ្នកប្រុសតូចទៅ នោះ! ពេកពួកខ្ញុំក្រោកមកថារកធ្វើម្ហូបក៏ឃើញគាត់ " នាងម្នាក់ចូលមកនិយាយប្រាប់គាត់បូញមាត់ទៅនាយតូចកំពុងតែមើលបបរនោះ

     " ម៉េចក៏មិនទៅអ្នកប្រុសតូចនៅឈរធ្វើនៅ? "

     " ខ្ញុំមិនចង់រំខានគាត់ "

     " ចូលទៅ " ថាហើយគាត់ក៏ដើរចូលទៅក្នុងមុននាងៗទើបពួកនាងដើរទៅតាមពីក្រោយ

     " អ្នកប្រុសតូច! " ថេយ៉ុងឮសំឡេងគាត់ហៅក៏ងាកទៅក្រោយ

     " បាទអ៊ំស្រី! "

     " អ្នកប្រុសតូចកំពុងតែធ្វើអីហ្នឹង? "

     " អរ...ខ្ញុំកំពុងតែដាំបបរឲ្យពូតូច យប់មិញគាត់ស្រវឹង ខ្ញុំចង់ធ្វើឲ្យគាត់ពិសា "

     " ទុកឲ្យខ្ញុំធ្វើការបានដែរអ្នកប្រុសតូចអាចទៅគេងបន្តបាន នេះទើបតែម៉ោងប្រាំនៅឡើយទេ "

     " មិនអីទេអ៊ំស្រី ខ្ញុំធ្វើហើយឥឡូវហើយ អ៊ំស្រីចង់ធ្វើអីធ្វើចោះ ខ្ញុំមិនរំខានទេ"

     " អញ្ចឹងក៏បាន " ដោយហាមមិនបានគាត់ក៏យល់ព្រមឲ្យនាយតូចធ្វើ ចំណែកគាត់និងនាងៗបាននាំគ្នារៀបចំបន្លែធ្វើម្ហូប។ លុះពេលធ្វើរួចថេយ៉ិងបានដួលបបរមួយចានឡើងទៅលើ មកដល់ថេយ៉ុងបានប់កទ្វារនាយក្រាស់ចូលទៅ ចូលដល់ក្នុងគេដាក់ថាសចុះ ដាស់ឲ្យនាយភ្ញាក់ក្រោកមកញាំបបរនេះក៏ម៉ោងជិតប្រាំមួយដែរហើយ។ គេឮថាល្ងាចម៉េចគាត់មិនបានញ៉ាំបាយទេ។

ពូតូចសំណព្វចិត្ត(ចប់)Where stories live. Discover now